Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

បក្ស​ប្រជាជន​កម្ពុជា​បង្កើន​តម្លៃ​សង្គម​ស៊ីវិល ក្រោយ​បាត់​២២​កៅអី

បក្ស​ប្រជាជន​កម្ពុជា​បង្កើន​តម្លៃ​សង្គម​ស៊ីវិល ក្រោយ​បាត់​២២​កៅអី

បន្ទាប់ពីការធ្លាក់ចុះយ៉ាងកំហុគ ពីចំនួន៩០ អាសនៈក្នុងអាណត្តិទី៤ មកត្រឹម៦៨ អាសនៈក្នុងអាណត្តិទី៥ ដែលធ្វើឲ្យ គណបក្សប្រជាជនកម្ពុជា  ដែលបានគ្រប់គ្រងប្រទេសជាង៣០ ឆ្នាំនោះ ហាក់ដូចជា​ភ្ញាក់ខ្លួនបន្តិច ហើយទំនងជា​ផ្តើមឲ្យ​តម្លៃ សម្លេងរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក៏ដូចជាគណបក្សជំទាស់។ ការបាត់បង ដែលគណបក្សកាន់​អំណាចមួយនេះ ស្ទើរតែស្មានមិនដល់ ខណៈដែលគណបក្សជំទាស់ទទួលបានអាសនៈ កើនទ្វេឡើង។


ក្រុមមេដឹកនាំសង្គមស៊ីវិល នៅបន្ទប់ស្ថានការណ៍នៃអង្គការខុបហ្វ្រែល ថ្ងៃទី០២ខែកញ្ញា។ (រូបថត MONOROOM.info/O. Vary)

រាជធានីភ្នំពេញ - ក្រោយការបង្កើតសភា និងរដ្ឋាភិបាលឯបក្ស គណបក្សប្រជាជនកម្ពុជា បានធ្វើការប្ដេជ្ញាចិត្ត ដោយ​សន្យាយ៉ាងមុតមាំ ក្នុងការកែទម្រង់ របៀបគ្រប់គ្រង និងដឹកនាំប្រទេស [...]

ធម្មិកោ៖ ហ៊ុន សែន សាង​ព្រះបរម​រូប​សម្តេច​ឪ ដើម្បី​ឲ្យ​រាស្រ្ត​«ដឹង​គុណ»​បក្ស​ប្រជាជន

ធម្មិកោ៖ ហ៊ុន សែន សាង​ព្រះបរម​រូប​សម្តេច​ឪ ដើម្បី​ឲ្យ​រាស្រ្ត​«ដឹង​គុណ»​បក្ស​ប្រជាជន

រាជធានីភ្នំពេញ - កាលពីថ្ងៃទី ១១ ខែតុលាកន្លងទៅ រដ្ឋាភិបាលលោក ហ៊ុន សែន បានប្រារព្ធពិធីសម្ពោធជាផ្លូវការ​នូវ​ព្រះបរមរូបសម្តេចឪ នរោត្តម សីហនុ ដែលកសាងអស់រយៈពេលជាងមួយឆ្នាំ និងចំណាយទឹកប្រាក់ប្រមាណជាង ១លាន ២ សែន ដុលា្លរសហរដ្ឋអាមេរិក។ ការកសាងព្រះបរមរូបសំណាក់នេះ បានធ្វើឲ្យមានការបកផ្សាយផ្សេងៗគ្នា ជុំវិញគោល​បំណងកេញចំណេញរបស់រដ្ឋាភិបាល និងភាពខុសគ្នាទៅនឹងរូបពិតរបស់ ព្រះបាទ សីហនុ ។

ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១៥ខែតុលានេះ ខ្សែរាជវង្សមួយអង្គព្រះនាម ស៊ីសុវត្ថិ ធម្មិកោ បានធ្វើ​ការអត្ថាធិប្បាយថា ធាតុពិតទៅ រដ្ឋាភិបាលលោកនាយក ហ៊ុន សែន កសាងព្រះបរមរូបនេះឡើយ មិនមែនមានចេតនា​ពិតប្រាកដ ដើម្បីរម្លឹកនូវគុណូបការៈរបស់ ព្រះមហាវីរក្សត្រនោះទេ តែអ្វីដែល លោក ហ៊ុន សែន ចង់បានធំបំផុតនោះ គឺ​ចង់ឲ្យប្រជាជនខ្មែរគោរពដឹងគុណ ចំពោះគណបក្សប្រជាជនកម្ពុជា [...]

ខួប​មួយ​ឆ្នាំ​នៃ​ពិធី​គោរព​ព្រះវិញ្ញាណក្ខន្ធ «ព្រះ​បរម​រតនកោដ្ឋ​កែវ​មណី»

ខួប​មួយ​ឆ្នាំ​នៃ​ពិធី​គោរព​ព្រះវិញ្ញាណក្ខន្ធ «ព្រះ​បរម​រតនកោដ្ឋ​កែវ​មណី»

ខួបគម្រប់មួយឆ្នាំនៃពិធីគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋកែវមណី» ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ បានចាប់ផ្តើមនាព្រឹកថ្ងៃទី១៥ ខែតុលានេះ ទៅតាមបែបព្រះពុទ្ធសាសនា។ វត្តមានដែលបានចូលរួម​នៃថ្នាក់​ដឹកនាំ​ជាន់ខ្ពស់ មកពីតាមបណ្តារក្រសួង-ស្ថាប័ននានា រួមមានក្រសួងព្រះបរមរាជវាំង សមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ «ព្រះបរមរតនកោដ្ឋកែវមណី» នៅ«ព្រះវិមានព្រះបរមរូប»ក្បែរវិមានឯករាជ្យ និងក្នុងព្រះបរមរាជវាំង។


«ព្រះវិមានព្រះបរមរូប» នៅខាងកើតវិមានឯករាជ្យ ជិតនាគបាញ់ទឹក។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - [...]

ហង់ ជួនណារ៉ុន៖ វិស័យ​អប់រំ​កម្ពុជា​ចាំ​បាច់​ត្រូវ​កែទម្រង់​ជា​បន្ទាន់

ហង់ ជួនណារ៉ុន៖ វិស័យ​អប់រំ​កម្ពុជា​ចាំ​បាច់​ត្រូវ​កែទម្រង់​ជា​បន្ទាន់

បើគិតពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន គឺមានរយៈពេលជាង៣០ឆ្នាំ ទៅហើយដែលប្រទេសកម្ពុជា ព្យាយាមជំនះ​គ្រប់​ឧបសគ្គ ដើម្បីស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញលើគ្រប់វិស័យ។ ក្នុងនោះវិស័យអប់រំជាវិស័យអាទិភាព ដែល​រដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្លាំង ក្នុងការលើកកំពស់ឲ្យមានការរីកចម្រើន តែវិស័យនេះត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញ និង​រិះគន់ថាកំពុងជួបប្រទះបញ្ហាធ្ងន់ធ្ងរ និងចាំបាច់ត្រូវមានការធ្វើកំណែទម្រង់ជាបន្ទាន់។


សាលារៀនបឋមសិក្សាមួយកន្លែង ក្នុងប្រទេសកម្ពុជា។ (រូបថត voyage solidaire)

រាជធានីភ្នំពេញ - ថ្មីៗនេះលោក ហង់ ជួនណារ៉ុន ជារដ្ឋមន្រ្តីក្រសួងអប់រំទើបតែងតាំងថ្មី បានធ្វើការអះអាងថា​ស្ថានភាព​វិស័យអប់រំកម្ពុជា កំពុងប្រឈមមុខ ទៅនឹងបញ្ហាចម្បងៗចំនួន៤ [...]

បក្ស​ប្រឆាំង​ថា ​ល្បិច​បំបែក​បំបាក់​របស់​បក្ស​កាន់​អំណាច «បរាជ័យ»

បក្ស​ប្រឆាំង​ថា ​ល្បិច​បំបែក​បំបាក់​របស់​បក្ស​កាន់​អំណាច «បរាជ័យ»

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃនេះ បានអះអាងថា គណបក្សលោកនៅតែមាន​ជំហរឯកភាព​គ្នាល្អដដែល គ្មានការខ្វែងគំនិតគ្នា ដូចការចោទប្រកាន់របស់គណបក្សប្រជាជនកម្ពុជានោះទេ។ លោក កឹម សុខា បានហៅ​ការលើកឡើង របស់គណបក្សកាន់អំណាចថា ជាល្បិចកលបំបែកបំបាក់របស់គណបក្សប្រជាជន ដែលចង់បំភ្លើស​បោក​ប្រាស់ប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយល្បិចទាំងនេះ ត្រូវបរាជ័យហើយ។


លោក កឹម សុខា (អាវស) ក្នុងពេលថ្លែងទៅកាន់អ្នកគាំទ្រ ថ្ងៃទី១៥ខែសីហាឆ្នាំ២០១៣ នៅទីស្នាក់ការទួលគោក។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - «ពេលនេះ ល្បិចកលរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបរាជ័យហើយ»។ នេះ គឺជាពាក្យរបស់លោក កឹម សុខា អនុប្រធាន និងជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...