ស្ត្រីសកម្មជនសិទ្ធិលំនៅដ្ឋានបឹងកក់ប្រាំនាក់ ត្រូវបានចាប់ខ្លួន«ឆៅ»
សកម្មជនដីធ្លីបឹងកក់ទាំង៥នាក់ រួមមាន អ្នកស្រី ទេព វន្នី អ្នកស្រី យ៉ោម បុប្ផា អ្នកស្រី បូ ឆវី អ្នកស្រី ផាន់ ឈុនរ៉េត និងអ្នកស្រី សុង ស្រីលាភ ត្រូវបានកងសន្តិសុខសណ្ដាប់ធ្នាប់រាជធានីភ្នំពេញ និងក្រុមពាក់សំលៀកបំពាក់ធម្មតាច្រើនសិបនាក់ ចាប់ដាក់លើរថយន្ដនាំចេញទៅដោយបង្ខំ ខណៈពួកគាត់កំពុងធ្វើដំណើរ តម្រង់ទៅស្ថានទូតបារាំង មកដល់មុខមន្ទីរវះកាត់បេះដួង (ក្បែរមន្ទីរពេទ្យកាល់ម៉ែត)។ នេះបើតាមសម្តីអ្នកស្រី គង់ ចាន់ថា សកម្មជនតវ៉ាសិទ្ធិលំនៅដ្ឋាននៅបឹងកក់មួយរូបទៀត ដែលមានសំណាងបានរួចខ្លួនពីការចាប់ខ្លួននេះ ហើយបានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នៅក្រោយហេតុការណ៍នោះភ្លាម។

អ្នកស្រី គង់ ចាន់ថា សកម្មជនតវ៉ាសិទ្ធិលំនៅដ្ឋាននៅភូមិបឹងកក់ នៅព្រឹកថ្ងៃទី០៦ ខែមករា [...]



