Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

អាដហុក​ថ្កោលទោស​ចំពោះ​ការ​សម្រេច សាលា​ដំបូង​រាជធានី​ភ្នំពេញ

អាដហុក​ថ្កោលទោស​ចំពោះ​ការ​សម្រេច សាលា​ដំបូង​រាជធានី​ភ្នំពេញ

សមាគមអាដហុកបានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសទៅលើសាលាដំបូងរាជធានីភ្នំពេញ ខណៈពេលដែល​អង្គការសង្គមស៊ីវិលមួយនេះ បានរស៊ើបអង្កេត ទៅលើករណីរបស់លោកវន់ ពៅ និងកម្មករ២០ទៀត ឃើញថាគ្មាន​ទោសកំហុសអ្វីនោះទេ។


នៅខាងស្ដាំរូបថតនេះ ៖ កូនប្រុស និងភរិយារបស់លោក វន់ ពៅ នៅមុខសាលាឧទ្ទរណ៍ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៤ នេះ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញសេចក្តី​ថ្លែងការណ៍មួយ ធ្វើការថ្កោលទោសចំពោះ សាលាដំបូងរាធានីភ្នំពេញ មិនអនុញ្ញាត អោយ លោក វន់ ពៅ និង​តំណាងកម្មករចំនួន ២០នាក់ផ្សេងទៀត រាជធានីភ្នំពេញ អោយនៅក្រៅឃុំជាបណ្ដោះអាសន្ន។ [...]

កម្ពុជា​គ្មាន​សមត្ថភាព​តាម​សំណើរ​អូស្រ្តាលី យក​ជន​ភៀស​ខ្លួន​មក​នៅ?

កម្ពុជា​គ្មាន​សមត្ថភាព​តាម​សំណើរ​អូស្រ្តាលី យក​ជន​ភៀស​ខ្លួន​មក​នៅ?

សកម្មជនសិទ្ធិមនុស្សបានលើកឡើងថា ប្រទេសកម្ពុជាមិនមានលក្ខណៈសម្បត្តិល្អ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បី​ទទួលយកជនភៀសខ្លួន ឲ្យមករស់នៅប្រទេសកម្ពុជា ជាអចិនន្ត្រៃយ៍បានទេ។ ការលើកឡើងរបស់មន្រ្តីសិទ្ធិមនុស្ស គឺស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងពិចារណា លើសំណើររបស់ប្រទេសអូស្រ្តាលី ឲ្យប្រទេសកម្ពុជា ទទួល​យកជនភៀសខ្លួន ចម្រុះជាតិសាសន៍ ឲ្យរស់នៅប្រទេសកម្ពុជា។


លោកតូនី អាបុត នាយករដ្ឋមន្ត្រីអូស្ត្រាលី។ (រូបថត abc.net.au)

សិទ្ធិ - លោកតូនី អាបុត (Tony Abbott) នាយករដ្ឋមន្ត្រីអូស្ត្រាលីបានថ្លែងនៅថ្ងៃទី០៣ ខែមេសា ថា សំណើររបស់​រដ្ឋាភិបាលអូស្ត្រាលី ដែលបានស្នើឲ្យកម្ពុជា ទទួលយកជនភៀសខ្លួនដែលមានបំណងសុំសិទ្ធិជ្រកកោននៅប្រទេស អូស្ត្រាលី ជាភារៈកិច្ចរបស់កម្ពុជា [...]

តុលាការ​​សម្រេច​មិន​​ឲ្យ​​នៅ​​ក្រៅ​​ឃុំ៖​ ដើម​បណ្ដឹង​ថា​មិន​​សម​​ហេតុ​ផល

តុលាការ​​សម្រេច​មិន​​ឲ្យ​​នៅ​​ក្រៅ​​ឃុំ៖​ ដើម​បណ្ដឹង​ថា​មិន​​សម​​ហេតុ​ផល

គ្រួសារជនត្រូវចោទទាំង២៣នាក់ បានសម្តែងការខកចិត្តជាខ្លាំង ចំពោះការសម្រេចរបស់សាលាដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃទី០៤ ខែមេសានេះ ទៅនឹងសំណើរសុំនៅក្រៅឃុំ បណ្តោះអាសន្ន ដើម្បីទៅព្យាបាលជំងឺ ខណៈពេល​ដែលជំងឺរបស់ស្វាមី និងកូនរបស់ពួកគាត់កំពុងតែធ្ងន់ធ្ងរទៅៗ ដោយមិនមានការព្យាបាលឲ្យបានដិតដល់។


ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានី ថ្ងៃទី៣១ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - បន្ទាប់ពីស្វាមីរបស់អ្នកស្រី ត្រូវបានតុលាការសម្រេចបដិសេធ មិនអោយនៅក្រៅឃុំ ដើម្បីយក​ទៅព្យាលបាលជំងឺតាមការស្នើសុំនោះមក អ្នកស្រីប្រាក់ សុវណ្ណារី ភរិយារបស់លោក វន់ ពៅ បានសម្តែងការខក​ចិត្តថា «តុលាការមិនគោរពច្បាប់ [...]

អ៊ុំ វិសាល៖ អាត់ ធន់ ទៅ​វិញ​ទេ ដែល​ចង់​បំបែក​ផ្ទៃ​ក្នុង​សហជីព ស៊ីខាវឌូ

អ៊ុំ វិសាល៖ អាត់ ធន់ ទៅ​វិញ​ទេ ដែល​ចង់​បំបែក​ផ្ទៃ​ក្នុង​សហជីព ស៊ីខាវឌូ

តបទៅនឹងការចោទប្រកាន់ របស់ប្រធានសហជីពស៊ីខាវឌូ លោក អាត់ ធន់ ទៅលើលោក អ៊ុំ វិសាល និងអ្នកស្រី រឿន ចាន់ថន អតីតស្ថាបនិកពីររូប ដែលត្រូវបានប្រធានសហជីពបញ្ឈប់ពីការងារនោះ លោក អ៊ុំ វិសាល បានសម្ដែង​ប្រតិកម្មនៅថ្ងៃនេះថា លោកបានធ្វើទៅតាមកាតព្វកិច្ចរបស់លោក ក្នុងនាមជាមន្ត្រីសហជីពមួយរូប ហើយលោក​បាន​ចង្អុលត្រឡប់​ទៅលោក អាត់ ធន់ វិញថា គឺជាអ្នកចង់បំបែកផ្ទៃក្នុងរបស់ស៊ីខាវឌូ។


រូបកណ្ដាល៖ លោក អ៊ុំ វិសាល អតីតស្ថាបនិក មន្រ្តីគោល​នយោបាយ និងច្បាប់របស់សហជីពស៊ីខាវឌូ។ (រូបថត MONOROOM.info/ C.Nita)

វិវាទស៊ីខាវឌូ - «ស៊ីខាវឌូ មិនមែនជារបស់លោក អាត់ ធន់ ទេ ហើយលោក អាត់ ធន់ ទេដែលចង់បំបែកផ្ទៃក្នុង របស់ស៊ីខាវឌូហ្នឹង» [...]

ពលរដ្ឋ​សំនូមពរ ឲ្យ​សាលា​ដំបូង​ពន្លឿន​ក្តី​«បោក​ពលករ​យក​ទៅ​លក់»

ពលរដ្ឋ​សំនូមពរ ឲ្យ​សាលា​ដំបូង​ពន្លឿន​ក្តី​«បោក​ពលករ​យក​ទៅ​លក់»

«ខ្ញុំមកលើនេះបួនសារហើយ។ គិតទៅ តើខ្ញុំមានសាហ៊ុយមកពីណាជិះទៅជិះមក បើក្រុមហ៊ុនអត់ដោះស្រាយ​ឲ្យ​អញ្ចឹង ហើយតុលាការអត់ដោះស្រាយ មួយថ្ងៃហើយមួយថ្ងៃទៀត។» នេះជាការជាត្អូញត្អែររបស់ប្រជាពលរដ្ឋ ជា​ម្ចាស់បណ្តឹង ដែលប្តឹងចោទប្រកាន់តំណាងក្រុមហ៊ុន ដែលប្រជាពលរដ្ឋអះអាងថា បានបោកពលករយកទៅលក់។  ពាក្យបណ្តឹង ដែលបានដាក់ប្ដឹងតាំងឆ្នាំ២០១៣ តែរហូតមកដល់ពេលនេះ នៅមិនទាន់មានការសម្រេច​យ៉ាងណា​ពីតុលាការនៅឡើយ។


ក្រុមពលរដ្ឋរងគ្រោះ និងដើមបណ្ដឹងក្នុងក្ដី«បោកពលករយកទៅលក់» នៅមុខសាលាដំបូងរាជធានី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S.Tith)

ចំណាកស្រុក - «កូនខ្ញុំបាត់ដំណឹង បីឆ្នាំហើយ (..) អញ្ចឹងហើយ បានជាខ្ញុំនៅតូចចិត្តម្តងហើយម្តងទៀត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...