សន្តិសុខក្រុមហ៊ុន KDC និងពលរដ្ឋឡពាង ស្វាគមន៍គ្នាដោយ«ជំពាម»
យ៉ាងហោចណាស់ប្រជាពលរដ្ឋជាង១០នាក់ ក្នុងភូមិឡពាង ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងរងរបួសធ្ងន់ និងស្រាលក្នុងការវាយប្រយុទ្ធគ្នាដោយជំពាមកៅស៊ូជាមួយកម្មករក្រុមហ៊ុន ដែលមានការគាំទ្រ ពីខាងអាជ្ញាធរមូលដ្ឋាន។

កងកម្លាំងរបស់អាជ្ញាធរ ដែលត្រូវបានបញ្ជូនទៅដាក់នៅមុខពលរដ្ឋអ្នកតវ៉ា។ (រូបថត MONOROOM.info/ N.W)
សិទ្ធិលំនៅដ្ឋាន - នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៤នេះ ដោយ«បន្ត»ភាគកាលពីថ្ងៃម្សិលម៉ិញ ប្រជាពលរដ្ឋប្រមាណជាង២០នាក់កំពុងស្ថិតក្រោមការឡោមព័ទ្ធរបស់អាជ្ញាធរចម្រុះប្រដាប់ដោយខែល និងដំបង។ និងប្រជាពលរដ្ឋម្ភៃនាក់ផ្សេងទៀតកំពុងនៅផ្នែកខាងក្រៅ និងប្រមូលប្រជាពលរដ្ឋមកបន្ថែមទៀតដើម្បីជួយអន្តរាគមន៍។ នេះបើតាមការបញ្ជាក់របស់លោក [...]



