សន្តិសុខ​ក្រុមហ៊ុន KDC និង​ពលរដ្ឋ​ឡ​ពាង ស្វាគមន៍​គ្នា​ដោយ​«ជំពាម»

យ៉ាងហោចណាស់ប្រជាពលរដ្ឋជាង១០នាក់ ក្នុងភូមិឡពាង ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​រង​របួស​ធ្ងន់ និងស្រាលក្នុងការវាយប្រយុទ្ធគ្នាដោយជំពាមកៅស៊ូជាមួយកម្មករក្រុមហ៊ុន ដែលមានការគាំទ្រ ពីខាងអាជ្ញាធរ​មូលដ្ឋាន។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី0៧ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យ៉ាងហោចណាស់ប្រជាពលរដ្ឋជាង១០នាក់ ក្នុងភូមិឡពាង ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​រង​របួស​ធ្ងន់ និងស្រាលក្នុងការវាយប្រយុទ្ធគ្នាដោយជំពាមកៅស៊ូជាមួយកម្មករក្រុមហ៊ុន ដែលមានការគាំទ្រ ពីខាងអាជ្ញាធរ​មូលដ្ឋាន។


កងកម្លាំងរបស់អាជ្ញាធរ ដែលត្រូវបានបញ្ជូនទៅដាក់នៅមុខពលរដ្ឋអ្នកតវ៉ា។ (រូបថត MONOROOM.info/ N.W)

សិទ្ធិលំនៅដ្ឋាន - នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៤នេះ ដោយ«បន្ត»ភាគកាលពីថ្ងៃម្សិលម៉ិញ ប្រជាពលរដ្ឋ​ប្រមាណជាង២០នាក់កំពុងស្ថិតក្រោមការឡោមព័ទ្ធរបស់អាជ្ញាធរចម្រុះប្រដាប់ដោយខែល និងដំបង។ និង​ប្រជា​ពលរដ្ឋម្ភៃនាក់ផ្សេងទៀតកំពុងនៅផ្នែកខាងក្រៅ និងប្រមូលប្រជាពលរដ្ឋមកបន្ថែមទៀតដើម្បីជួយអន្តរាគមន៍។ នេះបើតាមការបញ្ជាក់របស់លោក សៀង ហេង ដែលកំពុងនៅកន្លែងកើតហេតុនាព្រឹកនេះ។

ពលរដ្ឋរូបនេះបានបន្តថា លោកមិនដឹងថាវត្តមាននៃអាជ្ញាធរ ក្នុងគោលបំណងអ្វីទេ តែមិនឃើញមាន​ការចរចា​ជាមួយប្រជាពលរដ្ឋឡើយ ក្រៅពីការឡោមព័ទ្ធជុំជិតនោះ។ លោកបន្តថា លោកមានការព្រួយបារម្ភ និងខ្លាចមាន​ការចាប់ប្រជាពលរដ្ឋទាំងនោះណាស់។

ចំណែកអ្នកស្រី អ៊ំ សុភី តំណាងប្រជាពលរដ្ឋបានបន្ថែមថា ព្រឹត្តិការណ៍នៃការប្រើប្រាស់ជំពាមកៅស៊ូនេះ ខណៈ​ពេលដែលប្រជាពលរដ្ឋទាំងអស់ ចូលទៅហាមឃាត់ក្រុមហ៊ុនខេប៊ីស៊ី (KDC) កំពង់ធ្វើរោង និងព័ទ្ធរបងលើប្លន់ដី​កម្មសិទ្ធិប្រជាពលរដ្ឋ។

ទាំងអ្នកស្រី អ៊ំ សុភី ទាំងលោក សៀង ហេង បានលើកឡើងថា កម្លាំងចម្រុះរដ្ឋាភិបាល បានបញ្ជាឲ្យសន្តិសុខ និងកម្មករក្រុមហ៊ុនបាញ់«ជំពាម»កៅស៊ូ ដើម្បីបណ្តេញប្រជាពលរដ្ឋចេញពីការតវ៉ានោះ ។ ឯលោក សៀង ហេង បានរំលឹកព្រឹត្តិការនេះថា ដើមហេតុនាំឲ្យមានការបាញ់ដោយជំពាមកៅស៊ូនេះចេញមកពីខាងក្រុមហ៊ុន ដោយ​មាន​ការបញ្ជា ឬគាំទ្រដោយអាជ្ញាធររដ្ឋាភិបាល។ លោកបន្តថា ការតបតគ្នាទៅវិញទៅមកនេះ ខាងក្រុមហ៊ុនបាន​ប្រើ​ប្រាស់​គ្រាប់ដែកថ្នាំងអំពៅ ឯពលរដ្ឋប្រើគ្រាប់គ្រួស ឬដុំថ្ម។

បញ្ជាក់ថា ការប៉ះប៉ះទង្គេចគ្នាកាលពីថ្ងៃទី០៦ ខែកក្កដាម្សិលម៉ិញនេះ បណ្តាលឲ្យប្រជាពលរដ្ឋជាង១០នាក់របួស ក្នុងនោះបីនាក់បានរងរបួសធ្ងន់បែកក្បាលពីរនាក់ និងបែកមុខម្នាក់។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសំការបញ្ជាក់ពីអាជ្ញាធរភូមិឡពាងបានទេ។ តែយើងតាមមន្រ្តីមាន​សមត្ថកិច្ច​ម្នាក់ដែលមានវត្តមាននៅទីនោះ បានបញ្ជាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមរបស់លោកអនុវត្ត​តាម​ដីកា​របស់តុលាការាជធានីភ្នំពេញ កាលពីឆ្នាំ២០០៨ តែប៉ុណ្ណោះ។ ចំពោះខាងសន្តិសុខក្រុមហ៊ុន និងសមត្ថកិច្ចវិញ​ក៏​មិន​ដឹងថាបានរងរបួសប៉ុន្មាននាក់នោះដែរ។

តាមការបញ្ជាក់របស់លោក ជុំ សុវណ្ណមករា តំណាងអង្គការសង្គមស៊ីវិលបានបញ្ជាក់ប្រាប់ថា ក្នុងថ្ងៃទី៧ ខែកក្កដា​នេះមានកម្លាំងប៉ូលីស ស្នងការខេត្ត និងប៉ូលីសមូលដ្ឋានមិនតិចជាង១០០នាក់ បានមកភូមិ​ឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ លោកបានបន្តថាការពង្រាយកំលាំងនេះ ធ្វើឡើងតាំងពីផ្លូវជាតិលេខ៥ និងផ្លូវ​ចូលមកភូមិឡពាង។ ជាមួយគ្នានេះកម្លាំងទាំងនោះ បានរារាំងមិនអោយប្រជាពលរដ្ឋ មានការប្រមូលផ្តុំគ្នា និង​ថែមទាំងបានហាមឃាត់ក្រុមអង្គការការពារសិទ្ធិមនុស្ស និងអ្នកសារពត៌មានចូលទៅសង្កេតការណ៌នោះទៀត។

កាលពីចុងខែមិថុនា ឆ្នាំ២០១៤កន្លងមកនេះ ប្រជាពលរដ្ឋរងគ្រោះបញ្ហាដីធ្លីភូមិឡពាងនេះ បានឡើកមកដាក់​ញ្ញត្តិ​នៅការសួងយុត្តិធម៌ ខុទ្ធកាល័យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសាលារាជធានីភ្នំពេញ ឲ្យជួយអន្តរាគមន៍​រឿងបាត់ដីនេះ។ ខាងក្រសួងពាក់ព័ន្ធទាំងនោះ ក៏បានទទួលយកញ្ញាតិ ដោយសន្យាថានឹងធ្វើការស្រាយជ្រាវ អន្តរាគមជូន ហើយឲ្យពួកគាត់ត្រឡប់ទៅស្រុកវិញ។

សូមរំលឹកថា ក្រុមហ៊ុនខេប៊ីស៊ី (KDC) បានរំលោភដីធ្លី និងឈូសឆាយកម្ទេចផ្ទះសម្បែងប្រជាពលរដ្ឋ អស់១៤ខ្នង នៃប្រជាពលរដ្ឋសរុប៨៩គ្រួសារតាំងពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០០៨មក។ តាំងពីពេលនោះមក រហូតដល់មាន​ការ​ព័ទ្ធរបង​នាពេលនេះ អាជ្ញាធរ ក៏ដូចជាអភិបាលខេត្តកំពង់ឆ្នាំង រួមទាំងមន្រ្តីរដ្ឋាភិបាលពាក់ព័ន្ធមួយចំនួន មិន​ទាន់​បាន​រកដំណោះស្រាយឲ្យនោះឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...