Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

សៀមរាប៖ មាន​អង្គការ​ចិញ្ចឹម​ក្មេង ដើម្បី​ទុក​លក់​ខ្លួន​ឲ្យ​ម្ចាស់​ជំនួយ?

សៀមរាប៖ មាន​អង្គការ​ចិញ្ចឹម​ក្មេង ដើម្បី​ទុក​លក់​ខ្លួន​ឲ្យ​ម្ចាស់​ជំនួយ?

នាយកសាលាមួយរូប ត្រូវបាននគរបាលកម្ពុជាឃាត់ខ្លួន ពីបទបានធ្វើពេស្យាចារ ទៅក្មេងស្រីជំទង់ៗជាច្រើននាក់ ទៅឲ្យម្ចាស់ជំនួយបរទេស។ នេះបើតាមការប្រកាសឲ្យដឹង របស់នគរបាល ខេត្តសៀមរាប ដែលជាខេត្តសម្បូរ​ពោរពេញដោយទេសចរណ៍ របស់ប្រទេសកម្ពុជា។


ស្ត្រីរកស៊ីផ្លូវភេទ នៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ កាលពីខែកក្កដា ឆ្នាំ១៩៩៤។ រូបថត រ៉យទ័រ។

ពេស្យាចារ - ប្រធាន​អង្គការ Underprivileged Children School លោក ឡុង វេហា អាយុ៣២ឆ្នាំ ត្រូវបាន​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន​ខេត្តសៀមរាប ចាប់ខ្លួននៅថ្ងៃអង្គារ ទី៨ ខែកក្កដា ហើយបានត្រូវ​បញ្ជូនទៅកាន់តុលាការ ដើម្បីធ្វើការសាកសួរ នៅថ្ងៃពុធ មួយថ្ងៃក្រោយមក។

[...]
សន្តិសុខ​ស្ថានទូត​វៀតណាម ត្រូវ​បាន​រឹត​បន្តឹង

សន្តិសុខ​ស្ថានទូត​វៀតណាម ត្រូវ​បាន​រឹត​បន្តឹង

បន្ទាប់ពីបំបែកការធ្វើបាតុកម្ម របស់ក្រុមបាតុករកម្ពុជា ដែលដាក់សម្ពាធលើស្ថានទូតវៀតណាមរួចមក រហូតមក​ដល់រសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤ នេះសន្តិសុខ នៅបរិវេណក្បែរស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជា ត្រូវគេសង្កេតឃើញថា មានវត្តមានកងកម្លាំងប្រដាប់អាវុធរាប់សិបនាក់ និងច្រើនជំនាញ របស់រដ្ឋាភិបាលកម្ពុជា​ដែលធ្លាប់បានបំបែកបាតុករ បន្តដាក់ពង្រាយយ៉ាងមាំទាំបន្ថែមទៀត។


ស្ថានទូតវៀតណាម នៅរាជធានីភ្នំពេញ។ (រូបថត សហការី)

បាតុកម្ម - លើសពីការពង្រឹងសន្តិសុខ ជុំវិញស្ថានទូតវៀតណាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស​កម្ពុជា និងលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា [...]

សម្ព័ន្ធ​យុវជន​ប្ដូរ​ជំហរ លែង​ឱ្យ​វៀតណាម​សុំ​ទោស​ហើយ

សម្ព័ន្ធ​យុវជន​ប្ដូរ​ជំហរ លែង​ឱ្យ​វៀតណាម​សុំ​ទោស​ហើយ

ក្រុមសម្ព័ន្ថយុវជន ដែលបានធ្វើការតវ៉ានៅមុខស្ថានទូតវៀតណាម ដើម្បីឱ្យអ្នកនាំពាក្យវៀតណាម សុំទោសជា​សាធារណៈ ចំពោះការដែលនិយាយថា ទឹកដីកម្ពុជាជាទឹកដីពីដូនតារបស់ខ្លួន បានប្តូរគោលជំហរវិញ​ ដោយ​មិន​ឱ្យអ្នកនាំពាក្យរូបនោះសុំទោសនោះទេ ប៉ុន្តែរដ្ឋាភិបាលវៀតណាម ត្រូវតែធ្វើការបកស្រាយថា ទឹកដីកម្ពុជា​ក្រោម​ជាអតីតទឹកដីរបស់ខ្មែរ។


សន្និសីទសារព័ត៌មាន របស់ក្រុមសម្ព័ន្ធយុវជន។ (រូបថត MONOROOM.info/ C. Nita)

ការបាត់បង់ទឹកដី - សម្ព័ន្ធយុវជនទាំង៧ក្រុមដែលរួមមាន សហព័ន្ធនិស្សិតបញ្ញាវ័ន្តកម្ពុជា យុវជនខ្មែរមហានគរ សមាគមន៍ទស្សនៈយុវជនខ្មែរ យុវជនដើម្បីសន្តិភាព ICambodia យុវជនដើម្បីប្រជាធិបតេយ្យ I Love Cambodia Hot News និង I Love Cambodia Hot [...]

ញឹម វណ្ណដា៖ ឆ្នាំ២០១៤ គ្រោះ​មហន្តរាយ ប្រសើរ​ជាង​ឆ្នាំ​មុន

ញឹម វណ្ណដា៖ ឆ្នាំ២០១៤ គ្រោះ​មហន្តរាយ ប្រសើរ​ជាង​ឆ្នាំ​មុន

បើតាមរបាយការណ៍ និងការលើកឡើងរបស់ លោក ញឹម វណ្ណដា អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិ ​​គ្រប់​គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គ្រោះមហន្តរាយនៅឆ្នាំនេះ មានសភាពមិនសូវធ្ងន់ធ្ងរ ដូចឆ្នាំទៅម៉ិញឡើយ។


ទឹកជំនន់ឡើងពេញផ្សារក្រាម ខេត្តកំពង់ឆ្នាំង។ (រូបថត pkaysour កាលពីឆ្នាំ២០១១)

គ្រោះធម្មជាតិ - លោក ញឹម វណ្ណដា អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិ ​​គ្រប់គ្រងគ្រោះមហន្តរាយ ក្នុង​សិក្ខាសាលាមួយ ស្តីពីការបញ្ចប់ការសិក្សាស្រាវជ្រាវ ពីទិន្នន័យនៃការប៉ះពាល់ និងការខូចខាតដោយ ទឹកជំនន់​ក្នុង​ប្រទេសកម្ពុជា។ លោកបន្តថាជុំវិញកម្ពុជា ឬជុំវិញពិភពលោក មានភាពអាប់អួរខ្លាំងក្នុងឆ្នាំនេះ ដោយគ្រោះធម្មជាតិ ឬដោយមនុស្ស។ [...]

ប្រច័ណ្ឌ​នឹង​រូប​លើ​ហ្វេសប៊ុក​មាន​គេ​ចូល​ចិត្ត​ច្រើន វ៉ៃ​បាក់​ក្ដោង​ច្រមុះ

ប្រច័ណ្ឌ​នឹង​រូប​លើ​ហ្វេសប៊ុក​មាន​គេ​ចូល​ចិត្ត​ច្រើន វ៉ៃ​បាក់​ក្ដោង​ច្រមុះ

ជន់ជោរដោយក្ដីប្រច័ណ្ឌ បុរសម្នាក់បានបំបាក់ខ្ទង់ច្រមុះ របស់នាងជាសង្សារស់នៅជាមួយគ្នា បន្ទាប់ពីនាងបាន​ដាក់​រូបថតដ៏ស្រស់ស្អាត នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ហើយសម្បូរទៅដោយ អ្នកចុច«ចូលចិត្ត»ច្រើនពេក។


រូបថតជំនួស ស្ត្រីយកដៃខ្ទប់ច្រមុះ។ (រូបថត MONOROOM.info/ D. KEO)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

ប្រច័ណ្ឌ - ហេតុតែក្ដីប្រច័ណ្ឌ បានធ្វើឲ្យមនុស្សក្លាយជា មានមោហ៍បាំង លែងដឹងអ្វីទាំងអស់។ ប៉ុន្តែជំហាន​ដែល​ឈាន ទៅដល់បំបាក់ខ្ទង់ច្រមុះរបស់សង្សាខ្លួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...