បារាំង៖ ប្រកាសតាមការសែតថា«ស្លាប់» ដើម្បីគេចចេញពីការស្វែងរកចាប់ខ្លួន
ដើម្បីគេចចេញ ពីការតាមចាប់ខ្លួន របស់នគរបាល យុវជនកំហិលម្នាក់ បានបង្កើតរឿងមួយ ដើម្បីគ្រួសាររបស់ខ្លួន នាំគ្នាយំស្រែកសោកសង្រេងគ្រប់គ្នា។ យុវជនដែលបានត្រូវចោទប្រកាន់ ថាបានប្រព្រឹត្តិល្មើសជាច្រើនករណី អាយុ២៦ឆ្នាំរូបនេះ បានប្រកាសតាមសារព័ត៌មាន ពីបុណ្យសពរបស់ខ្លួន នៅភាគខាងលិចរបស់ប្រទេសបារាំង ដើម្បីបង្វិលការស្វែងរករបស់សមត្ថកិច្ច តែបានធ្វើជីដូនរបស់ខ្លួន ញ័រស្ដាយចៅប្រុស ព្រោះជឿតាមការចុះផ្សាយនោះ។
នៅក្នុងសារព័ត៌មាន Ouest-France ផ្នែកផ្សាយដំណឹង គេបានឃើញសារមួយសរសេរជាអាថ៌ថា៖ «ម្ដាយ ឪពុក បងប្អូនប្រុសស្រី និងក្រុមគ្រួសារទាំងអស់ សូមជូនដំណឹងយ៉ាងក្រៀមក្រំ ពីមរណភាព របស់ សេឌ្រិក អ៊ិល. (Cédric L.) កាលពីថ្ងៃព្រហស្បត្តិ៍ទី១១ ខែកញ្ញា ក្នុងអាយុ២៦ឆ្នាំ។ ពិធីបញ្ចុះសពនឹងប្រព្រឹត្តិទៅ នៅថ្ងៃអង្គារទី១៦ ខែកញ្ញានេះ វេលាម៉ោង១០និង៣០នាទីព្រឹក ក្នុងព្រះវិហារ គ្រឹស្ដ៍រ៉័ ឌឺ កួរតឺយ (Christ Roi [...]