រថយន្តវីកូ បុកម៉ូតូ របួសធ្ងន់ នៅក្បែរផ្សារដើមគរ
គ្រោះថ្នាក់ចររាចរណ៍មួយបានកើតឡើង នៅវេលាម៉ោង១១និង២នាទី នៅថ្ងៃទី១៩ខែវិច្ឆិកា នៅផ្លូវ៣៣៦ កែងនឹងផ្លូវឈូកទិព្វ ឬឡាក់គីស្តា នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបង្ករដោយរថយន្តម៉ាក តូយ៉ូតា វីកូ ពណ៌ប្រផេះពាក់ផ្លាកលេខ ភ្នំពេញ2K-9479បានបុកជាមួយម៉ូតូសង់ឌ្រីម សេរី២០១៤ ដែលពាក់ផ្លាកលេខ ភ្នំពេញCS-2606។ គ្រោះថ្នាក់នេះ បានបណ្តាលឲ្យអ្នកជិះម៉ូតូនៅខាងក្រោយមួយរូប ត្រូវរបួសក្បាលយ៉ាងធ្ងន់ធ្ងរ។
សាក្សីនៅនឹងកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កគ្រោះថ្នាក់ បើកបរពីលិចទៅកើត ចំណែកម៉ូតូរងគ្រោះបើកបរ ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចផ្លូវបំបែក រថយន្តដែលរត់ក្នុងល្បឿនយ៉ាងលឿន បានចាប់ហ្វ្រាំងឡានមិនទាន់ បានបុកជាមួយម៉ូតូបណ្តាលឲ្យអ្នកស្រី នួន ហ៊ី ដែលជិះនៅខាងក្រោយ [...]