Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

យ៉ង់ គឹមអេង សរសើរ​ប្អូន​ស្រី ហ៊ុន សែន ដែល​លា​លែង​ពី​តំណែង ថា​ជា​​«គំរូ​​ល្អ»

យ៉ង់ គឹមអេង សរសើរ​ប្អូន​ស្រី ហ៊ុន សែន ដែល​លា​លែង​ពី​តំណែង ថា​ជា​​«គំរូ​​ល្អ»

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បី​ការ​អភិវឌ្ឍន៍ និង​សន្តិភាព លោក យ៉ង់ គីមអេង បាន​បញ្ជាក់​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា លោក​មាន​ការ​កោត​សរសើរ ចំពោះ​ភាព​ស្មោះ​ត្រង់​​របស់​​លោក​ស្រី ហ៊ុន ស៊ីណាត មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល និង​ជា​សាច់​ញាតិ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​លា​លែង​ពី​តំណែង​ក្នុងជួររដ្ឋាភិបាល ដោយ​លោក​ចាត់ទុក​ថា នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​មួយ​យ៉ាង​ធំ របស់​អ្នក​នយោបាយ។

ការថ្លែង​សរសើរ​របស់​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ ដើម្បី​ការ​អភិវឌ្ឍន៍ និង​សន្តិភាព​ខាង​លើ បានធ្វើ​ឡើង​បន្ទាប់​ពី​លោកស្រី ហ៊ុន ស៊ីណាត ប្អូន​ស្រី​បង្កើត​របស់​លោក​ ហ៊ុន សែន បាន​បញ្ចប់​តំណែង​របស់​ខ្លួន ពី​អនុ​រដ្ឋលេខាធិការ​ក្រសួង​ទំនាក់​ទំនង​ជា​មួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការ​កិច្ច កាល​ពី​ថ្ងៃ​ទី០១ ខែ​ធ្នូ ឆ្នាំ​២០១៤។ ការ​បញ្ចប់​មុខតំ​ណែង​នេះ ដោយ​យោង​តាម​ព្រះ​រាជក្រឹត្យ [...]

ប៉ះ​គ្នា​បី​ភាគី អ្នក​បង្ក​​រត់​គេច ទុក​ឲ្យ​ជន​រង​គ្រោះ​ចេញ​សំណង

ប៉ះ​គ្នា​បី​ភាគី អ្នក​បង្ក​​រត់​គេច ទុក​ឲ្យ​ជន​រង​គ្រោះ​ចេញ​សំណង

នៅម៉ោង៥និង៤៥នាទី ល្ងាច​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ គ្រោះថ្នាក់​ចររាចរណ៍​មួយ​បាន​កើត​ឡើង នៅ​ផ្លូវ​៩០៧​កែង​នឹង​វត្ត​ទួល​សង្កែរ ត្រង់​ចំណុច​ទល់​មុខ​ឃ្លាំង​ដាក់​សំភារៈ​មួយ។ ហេតុការណ៍​បាន​កើត​ឡើង ដោយ​សារ​អ្នក​បើក​រថយន្ដ​មួយ​រូប បាន​បើក​យាន​របស់​ខ្លួន​បញ្ចា្រស​ទិស ហើយ​បាន​បុក​ជា​មួយ​ម៉ូតូ​មួយ​គ្រឿង ធ្វើ​ឲ្យ​ម៉ូតូ​នោះ​ខ្ទាត​ទៅ​ប៉ះ​ឡាន​មួយ​ទៀត បណ្តាល​ឲ្យ​រង​ការ​ខូច​ខាត​ទាំង​សង​ខាង។ ម្ចាស់​ឡាន ដែល​បង្ក​គ្រោះ​ថ្នាក់ បាន​ចុះ​មក​ប្រកែក​ដោះ​សារ រួច​ក៏​បើក​ឡាន​គេច​ខ្លួន​បាត់​ស្រមោល ទុក​ឲ្យ​ម្ចាស់​ម៉ូតូ​រង​គ្រោះ ជា​អ្នក​ចេញ​ថ្លៃ​ខូច​ខាត​ឲ្យ​រថយន្ដ​ទី​ពីរ​ទាំង​ស្រុង។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្ដ​ដែល​បង្ក​គ្រោះ​ថ្នាក់​ម៉ាក កាមារីឆ្លាមពណ៍ស ពាក់ផ្លាកលេខ​ភ្នំពេញ 2AB-1985 ដែលបើកបរក្នុងទិដៅ​ពី​ត្បូង​ទៅ​ជើង (បញ្ច្រស​ទិស) ពេលនោះ បានបុកម៉ូតូនារី​រង​គ្រោះ ដែល​ពាក់​ផ្លាក​ ភ្នំពេញ [...]

មតិ​យុវជន ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​ចំណាត់​ថ្នាក់​ពុក​រលួយ​នៅ​កម្ពុជា

មតិ​យុវជន ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​ចំណាត់​ថ្នាក់​ពុក​រលួយ​នៅ​កម្ពុជា

វាជារឿងមួយ គួរ​ឱ្យ​មាន​មោទនៈភាព​ចំពោះ​ប្រទេស​កម្ពុជា ដែល​តែង​ជាប់​ឈ្មោះ​ខាង​រំលោភ​សិទ្ធិ​មនុស្ស ​បំបិទ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​ជា​ប្រទេស​ដែល​ល្បី​ខាង​អំពើ​ពុក​រលួយ​ជាង​គេ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ប៉ុន្តែ​រាជា​ណាចក្រ​អច្ឆរិយៈ​មួយ​នេះ មាន​ឈ្មោះ​គ្រាន់​បន្តិច​ឡើង​វិញ ដោយ​សារ​តែ​ការ​ប្រកាស​នូវ​ចំណាត់​ថ្នាក់​នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ​នេះ ចំណាត់​ថ្នាក់​នៃ​អំពើ​ពុក​រលួយ​កម្ពុជា បាន​​ធ្លាក់​ពី​លេខ​១៦០ មក​១៥៦​វិញ។ ចំពោះ​ការ​ធ្លាក់​ចុះ​នេះ មជ្ឈដ្ឋាន​មួយ​ចំនួន បាន​សម្តែង​ការ​អបអរសាទរ និង​សង្ឃឹម​ថា ចំណាត់​ថ្នាក់​របស់​កម្ពុជា ដែល​ល្បី​សុះ​សាយ​ខាង​រឿង​ពុក​រលួយ នឹង​ធ្លាក់​បន្ត​ទៀត។

យុវតី លី ញូជិន និស្សិតឆ្នាំទី១ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​និតិសាស្រ្ត និង​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច បាន​ថ្លែង​​ប្រាប់​ឱ្យ​ដឹង​ថា កញ្ញា​រីករាយ ដែល​បាន​ឃើញ​កម្ពុជា​ទទួលបាន [...]

កម្ពុជា​ជាប់​លេខ​១៥៦ ខាង​អំពើ​ពុក​រលួយ​ក្នុង​ចំណោម​១៧៥​ប្រទេស

កម្ពុជា​ជាប់​លេខ​១៥៦ ខាង​អំពើ​ពុក​រលួយ​ក្នុង​ចំណោម​១៧៥​ប្រទេស

របាយការណ៍សន្ទស្សន៍ នៃ​ការ​យល់​ឃើញ ពី​អំពើ​ពុក​រលួយ​ឆ្នាំ២០១៤ ត្រូវ​បាន​បង្ហាញ​ព្រម​គ្នា នៅ​ម៉ោង​១១​ព្រឹក នៅ​ថ្ងៃ​ទី០៣ ខែ​ធ្នូ ឆ្នាំ​២០១៤​ទូ​ទាំង​ពិភពលោក ដោយ​អង្គការ​តម្លា​ភាព​អន្តរជាតិ ដែល​មាន​ទីតាំង​ធំ នៅ​ប្រទេស​អាល្លឺម៉ង់។ របាយការណ៍​របស់​អង្គការ​អន្តរជាតិ ខាង​អំពើ​ពុក​រលួយ​មួយ​នេះ បាន​បង្ហាញ​ថា ប្រទេស​ដែល​ទទួល​បាន​ចំណាត់​ល្អ​ជាង​គេ​ នៅ​ឆ្នាំ​២០១៤​គឺ​ប្រទេស ដាណឺម៉ាក ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១ ជា​មួយ​នឹង​ពិន្ទុ​៩២ និង​បន្ត​ដោយ​ប្រទេស​ញ៉ូហ្សេលែន ទទួល​បាន​ពិន្ទុ​៩១។ និង​ប្រទេស​ដែល​ជាប់​ចំណាត់​ថ្នាក់​ក្រោម​គេ គឺ​ប្រទេស​កូរ៉េ​ខាង​ជើង និង​ប្រទេស​សូម៉ាលី ទទួល​បាន​៨ពិន្ទុ។

ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់​ផ្អើល​នោះ គឺ​កម្ពុជា បាន​រំកិល​ពី​ចំណាត់​ថ្នាក់​លេខ​១៦០ នៅ​ក្នុង​របាយកា​រណ៍​ឆ្នាំ​២០១៣ ពី​ចំណោម​១៧៧​ប្រទេស មក​ចំណោត់​ថ្នាក់​លេខ​១៥៦ នៅ​ក្នុង​របាយ​ការណ៍​ឆ្នាំ​២០១៤ [...]

សម រង្ស៊ី ត្រៀម​ខ្លួន ក្លាយ​ជា​ប្រធាន​តំណាង​រាស្រ្ត​មតិ​ភាគ​តិច?

សម រង្ស៊ី ត្រៀម​ខ្លួន ក្លាយ​ជា​ប្រធាន​តំណាង​រាស្រ្ត​មតិ​ភាគ​តិច?

បន្ទាប់ពីសម្រាកពីកិច្ចប្រជុំសភា​អនុម័ត ទៅ​លើ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ក្នុង​ថ្ងៃ​ទី៣ ខែ​ធ្នូ នេះ​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា អ្វី​ដែល​គណបក្ស​លោក កំពុង​ធ្វើ និង​ទាមទារ​ឲ្យ​មាន​នៅ​ពេល​នេះ តួ​យ៉ាង​ដូច​ជា ការ​ទាមទារ​ឲ្យ​មាន ប្រធាន​តំណាង​រាស្រ្ត​មតិ​ភាគ​តិច​ក្នុង​រដ្ឋសភា គឺ​មិន​ដើម្បី​លោក​ផ្ទាល់ ដើម្បី​បុគ្គល​ណា​ម្នាក់ ឬ​បក្ស​ណា​មួយ​ឡើយ។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ព្យាយាម​ខិតខំ​នេះ ក្នុង​គោល​បំណង​រៀបចំ​ស្ថាប័ន​«ថ្មី»​មួយ​នេះ ក៏​ដើម្បី​បើក​ផ្លូវ សម្រាប់​គណបក្ស​នយោបាយ​ផ្សេងៗ​ទៀត ចូល​រួម​នា​អាណត្តិ​ក្រោយៗ​ដែរ។

ប្រធានបក្សរូបនេះ បានបញ្ជាក់យ៉ាងខ្លីថា៖ «យើង​ទម្លុះ​ឧបសគ្គ យើងបើកផ្លូវ ដើម្បីឲ្យខ្មែរជំនាន់ក្រោយទៀត មានគណបក្សផ្សេងទៀត មានអ្នក ដឹកនាំ​ផ្សេង​ទៀត ដែលនឹងចូលមកកាន់តំណែងរបស់ខ្លួន ក្នុងរយៈពេល​១០ ២០ឆ្នាំទៅមុខ ទាល់តែយើងរៀបផ្លូវ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...