កាំបិតដោតចូលក្នុងក្បាល តែទ្រាំទ្របានចំងាយ១០០គ.ម រហូតដល់មន្ទីរពេទ្យ
«អ្នកជំងឺម្នាក់នោះ បានមកដល់មន្ទីរពេទ្យ នៅព្រឹកថ្ងៃអាទិត្យវេលាម៉ោង៤ទៀបភ្លឺ ហើយបានទទួលការវះកាត់ នៅពីរម៉ោងក្រោយមក។ ការវះកាត់បានប្រព្រឹត្តិទៅ ដោយប្រើរយៈពេលបីម៉ោង។ ប៉ុន្តែឥឡូវនេះ អ្នកជំងឺបានឆ្លងផុតគ្រោះថ្នាក់ ហើយកំពុងសម្រាកព្យាបាលជាធម្មតា នៅក្នុងមន្ទីរពេទ្យ។» នេះជាការអះអាងរបស់អ្នកស្រី អាណា ផ្លាវីយ៉ា ស័រ៉េស (Ana Flavia Soares) អ្នកនាំពាក្យមន្ទីរពេទ្យនៃទីក្រុង តេរ៉េស៊ីណា (Teresina ភាគកណ្ដាលខាងកើត នៃប្រទេសប្រេស៊ីល)។
បើតាមក្រុមគ្រូពេទ្យបានបញ្ជាក់ឲ្យដឹងថា កាំបិតបានចាក់ចូល នៅខាងក្រោមភ្នែកខាងឆ្វេង ហើយបានកាត់តាមមាត់ ចុះមកឈប់ នៅខាងលើឆ្អឺងថ្គាមក្រោមផ្នែកខាងស្ដាំ តែបន្តិចប៉ុណ្ណោះ។ ដោយឃើញអ្នកជំងឺ លោក ជូអាសេឡូ នូណេស (Juacelo Nunes) អាយុ៣៩ឆ្នាំរូបនេះ នៅមានភាពរវាសរវៃរហូត [...]