អ្នកសារព័ត៌មានបារម្ភ ចំពោះការ«បិទបាំងព័ត៌មាន»នៅកម្ពុជា
អ្នកសារព័ត៌មានអាជីពមួយចំនួន បានសម្ដែងនូវក្ដីព្រួយបារម្មណ៍របស់ពួកគេ ពីការយកព័ត៌មានសង្គមជាតិមកធ្វើអាជិវកម្ម និងការបិទបាំងព័ត៌មាន សម្រាប់ផលប្រយោជន៍របស់ស្ថាប័នខ្លួនមួយ។ ពួកលោកចង់បានការពង្រើក នូវព័ត៌មានពិសេសៗ របស់សង្គមទាំងមូល ដោយតុល្យភាព និងធ្វើការផ្សព្វផ្សាយជាបណ្តាញព័ត៌មាន«ពិត»មួយ តាមគ្រប់មធ្យោបាយ ដើម្បីបានទៅដល់ប្រជាពលរដ្ឋទាំងអស់បានដឹង នៅទូទាំងប្រទេស។
លោក សាយ មុន្នី អ្នកសារព័ត៌មានមកពីវិទ្យុសម្លេងសហរដ្ឋអាមេរិក វីអូអេ បានថ្លែងឡើងថា សព្វថ្ងៃនេះ មានព័ត៌មានជាច្រើនត្រូវបានបិទបាំង ដោយអ្នកសារព័ត៌មានមួយចំនួនទាំងអាជីព និងមិនមែនអាជីព។ នាព្រឹកថ្ងៃទី៣០ ខែមករានេះ ក្នុងជំនួបអ្នកសារព័ត៌មានវ័យក្មេងក្នុងស្រុក លោក សាយ មុន្នី បានលើកឡើងថា មួយចំនួនធំនៃទូរទស្សន៍ និងវិទ្យុជាដើម [...]