បើកបុកជនរងគ្រោះហើយ ទារសំណងបាន ៥០ម៉ឺនរៀលទៀត
ករណីគ្រោះថ្នាក់ចររាចរណ៍មួយ បានកើតឡើងរវាងម៉ូតូ និងម៉ូតូ នៅវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៥នេះ បណ្តាលឲ្យជនរងគ្រោះ ទទួលរងការខូចខាតម៉ូតូ ហើយត្រូចេញថ្លៃសំណង ឲ្យទៅជនបង្ករទៀត ទាំងភាពភ័យខ្លាច។ ប្រភពព័ត៌មាននៅផ្ទាល់កន្លែង បានឲ្យដឹងថា បុរសជនបង្កមិនស្គាល់អត្តសញ្ញាណ បានបុកគ្នាជាក្មេងប្រុសម្នាក់ ដែលបើកបរបញ្ច្រាស់គ្នា នៅលើ ផ្លូវ១០១៥ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជាធានីភ្នំពេញ។ ប្រភពឲ្យដឹងថា ដំបូង ភាគីបង្កបានគម្រាម ទារសំណងពីជនរងគ្រោះ ២០០ដុល្លា តែដោយម្តាយជនរងគ្រោះគ្មាន បានឲ្យតែ៥០ម៉ឺនរៀល ព្រោះអាណិតកូន ពេលឃើញគេសំឡុត។
សាក្សីបានឲ្យដឹងទៀតថា ដំបូងគេឃើញ ម៉ូតូម៉ាក់សងឌ្រីម ពាក់ស្លាកលេខភ្នំពេញ 1BS-4923 បើកបរក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចផ្លូវបំបែកជាបួន បានពើបប្រទះ ជាមួយម៉ូតូមួយគ្រឿងទៀត ធុនឌ្រីមដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ1BG-1590 ដែលកំពុងបើកបរក្នុងទិសដៅកែងគ្នា។ [...]