យន្ដការដោះស្រាយវិបត្តិដីធ្លីនៅបឹងប្រាំ៖ «គឺរុញឲ្យថ្នាក់ក្រោមស្រាយ!»
ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ បណ្តឹងតវ៉ានានា របស់តំណាងប្រជាពលរដ្ឋ ចេះតែមានជាបន្តបន្ទាប់ តែក៏មានពាក្យបណ្ដឹងខ្លះ នៅមិនទាន់រកបាន ចំណាត់ការណាមួយ ឲ្យមានភាពច្បាស់លាស់នៅឡើយ ពីក្រសួងមហាផ្ទៃ។ ដូចជាករណីពាក្យបណ្តឹង ចុះថ្ងៃទី៥ ខែឧសភា របស់ប្រជាពលរដ្ឋ មកពី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង នេះជាដើម ដែលគ្រាន់តែ បានទទួលពាក្យ ពីក្រសួងមហាផ្ទៃ មកវិញថា៖ «ដោយពិនិត្យឃើញថា ស្ថិតក្នុងសមត្ថកិច្ចដោះស្រាយ របស់អាជ្ញាធរមូលដ្ឋាន ដូច្នេះក្រសួងមហាផ្ទៃ សូមបង្វែរជូនឯកឧត្តមអភិបាល ដើម្បីពិនិត្យ និងដោះស្រាយ ជាសមត្ថកិច្ច។»
ពាក្យបណ្តឹងនេះ ត្រូវបានទទួលយក ដោយលោក ខៀវ សុភ័ក អគ្គលេខាធិការ នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥ ខែឧសភា តាមបញ្ជារបស់រដ្ឋមន្រ្តីមហាផ្ទៃ លោក ស ខេង (បើយោងតាមលិខិត ចុះថ្ងៃទី២៣ ខែមីនា)។ក្នុងពាក្យបណ្ដឹង របស់ពលរដ្ឋទាំង២៥៥គ្រួសារ ដែលបានប្តឹងពីមេឃុំបឹងប្រាំ និងមេភូមិចំនួនប្រាំពីរនាក់ [...]