ភេវរកម្មនៅបារាំង៖ សមាជិកលាក់មុខ ISIS កាត់«ក»ថៅកែខ្លួន
ដំណើរដើមទងលំអិត ក្នុងជំហានដំបូង នៃអំពើភេវរកម្ម កាលពីថ្ងៃសុក្រ ទី២៦ ខែមិថុនា ត្រូវបានរកឃើញ និងត្រូវបានយកមកពន្យល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដោយរដ្ឋអាជ្ញានៃសាធារណរដ្ឋបារាំង ប្រចាំរដ្ឋធានី ប៉ារីស លោក ហ្វ្រង់ស៊័រ ម៉ូឡាំង (François Molins)។ ជាភាពលំអិត ប្រកបដោយភាពតក់ស្លុត បន្ទាប់ពីគេបានដឹង ថាជនសង្ស័យឈ្មោះ យ៉ាស៊ីន សាលី (Yassine Salhi) សមាជិកម្នាក់ របស់អង្គការរដ្ឋអ៊ីស្លាម បានកាត់ក្បាល បុរសចំណាស់ម្នាក់ ដែលជាថៅកែរបស់ខ្លួន នៅក្នុងទឹកដីបារាំង។
ដោយមានជំនួយការ ពីកាម៉េរ៉ាសុវត្ថិភាពចំនួនពីរ របស់រោងចក្រនោះផង លោករដ្ឋអាជ្ញាបារាំង បានប្រកាសពីដំណើរដើមទងទាំងស្រុង នៃអំពើភេវរកម្មនេះដូចតទៅ៖
- ម៉ោង៩ និង២៨នាទី រថយន្ដធុនតូច សម្រាប់ធ្វើការមួយ បានចូលមកក្បែររោងចក្រ ដូចជាធម្មតា ដើម្បីមកទទួលដឹងធុងហ្គាស។ ជនសង្ស័យបានចុចកណ្ដឹង ហើយទ្វារោងចក្រក៏បានបើកឡើង ដោយទំនងជាអ្នកចាំបើកទ្វា [...]
