Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

«ស្រុក​ខ្មែរ លែង​មាន​កន្លែង ឲ្យ​ខ្មែរ​ឈរ​ហើយ?» (vdo)

យុវតីម្នាក់នេះ បានស្រែកដាក់​ទៅ​ក្រុម​កងកម្លាំង របស់អាជ្ញាធរកម្ពុជា ដែលកំពុងដាក់ពង្រាយ នៅមុខ​រដ្ឋសភា​ថា «តើមានការឈឺចាប់អត់ ស្រុកខ្មែរឥឡូវ អីក៏សម្បើមដៃម្លេះ រកតែកន្លែងឈរមិនបាននោះ»? ការស្រែកតវ៉ា ទាំងនាងនៅជិះ​នៅលើម៉ូតូនេះ បានធ្វើឡើង បន្ទាប់ពីក្រុមកងកម្លាំងទាំងនោះ បានទាមទារបណ្ដេញចេញ កុំ​ឲ្យនៅឈរមើលការតវ៉ាទៀត។

សូមទស្សនាវីដេអូ នៃការស្រែកតវ៉ា របស់យុវតីរូបប្រិមប្រិយម្នាក់នេះ និងស្វែងយល់រក«ហេតុ» និង«ផល» ថា​តើបញ្ហា នៃការឈ្លោះ​ប្រកែកគ្នានេះ កើតមកពីអ្វី។ យ៉ាងណាក៏ដោយ ក៏បណ្ដាជន​នៅនឹងកន្លែងកើតហេតុ​ជាច្រើន​នាក់ មិនបានគាំទ្រ​​​ឲ្យមានការប្រើប្រាស់ នូវពាក្យអសុរោះ នៅក្នុងការជជែកគ្នាឡើយ ព្រោះភាសានេះ មិន​មានផលប្រយោជន៍អ្វី ក្រៅតែពីនាំឲ្យ​មាន​ការក្ដៅក្រហាយ​​ទ្វេរឡើង ទាំងសងខាងនោះទេ។

ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ការតវ៉ាយ៉ាងចាស់ដៃ ពីសំណាក់យុវតី មិនត្រូវបានកងកម្លាំងទាំងនោះ [...]

ចាប់​​ខ្លួន​​យុវជន​ស្លៀក​ពាក់​អ្នក​ទោស បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​បរទេស!

ចាប់​​ខ្លួន​​យុវជន​ស្លៀក​ពាក់​អ្នក​ទោស បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​បរទេស!

ការចាប់ខ្លួនយុវជនទាំង៦នាក់ ដែលបានសម្ដែងការតវ៉ារបស់ពួកគេ ដោយស្លៀកពាក់ ជាអ្នកទោសមានច្រវ៉ាក់ ជាប់នឹងជើងនោះ បានបង្កការចាប់អារម្មណ៍ ពីសារព័ត៌មាននានា នៅបស្ចឹមលោក នៅក្នុងប៉ុន្មានថ្ងៃនេះ បន្ទាប់​ពីសំនុំរឿង វាយតប់ទាត់ធាក់ របស់លោកឧកញ៉ា សុខ ប៊ុន ទៅលើតារាទូរទស្សន៍ កញ្ញា សាសា កាលពីដើមខែ​កក្កដានេះ។ ការស្លៀកពាក់ ជាអ្នកទោស ដែលយុវជនទាំង៦នាក់ អះអាងចង់បង្ហាញថា ច្បាប់គ្រប់គ្រង សមាគម និងអង្គការក្រៅរដ្ឋាភិបាល នឹងក្លាយជាអាវុធដ៏មុតស្រួច ផ្ដល់ទៅឲ្យរដ្ឋាភិបាល ដើម្បី​រឹតត្បិត​សេរីភាព​របស់​ពួក​គេ​នោះ មិនបានធ្វើឲ្យអាជ្ញាធរ រដ្ឋាភិបាល ដែលដឹកនាំដោយលោក ហ៊ុន សែន សប្បាយចិត្តនោះទេ ដែល​ខុស​ពី​ការ​សម្លឹងមើល ដោយក្រសែភ្នែកនានា នៅបស្ចឹមលោក ចាត់ទុកកាយវិការនេះ ថាជាការឆ្នៃ​ប្រឌិត​មួយ ជំនួស​ឲ្យ​ពាក្យ​សម្ដី និងការគិតរបស់ក្រុមយុវជន។

សារព័ត៌មាននៅក្នុង បណ្ដាប្រទេសអ៊ឺរ៉ុបខាងលិច យ៉ាងហោចណាស់៣ (បារាំង ប៊ែលហ្សិក ស្វីស) [...]

ហ៊ុន សែន ប្រាប់ អ៊ុំ សំអាន ទៅ​រៀន​ច្បាប់​ថែម ចាំ​ធ្វើ​តំណាង​រាស្រ្ត

ហ៊ុន សែន ប្រាប់ អ៊ុំ សំអាន ទៅ​រៀន​ច្បាប់​ថែម ចាំ​ធ្វើ​តំណាង​រាស្រ្ត

ប្រសិនបើព្រឹត្តិការណ៍មួយ មិនសូវមានរសជាតិខ្លាំង ចាំបាច់ត្រូវមានសម្ដីដ៏ប្រៃ របស់បុរសខ្លាំងកម្ពុជា ជ្រលក់​ចូល នោះស្ថានការណ៍ អាចនឹងមានការផ្លាស់ប្ដូរ។ ចំណែកឯករណីរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រ​មណ្ឌល​សៀមរាប មកពីគណបក្សសង្គ្រោះជាតិ ដែលមានបញ្ហាចម្រូងចម្រាស់ ជាមួយនឹងប្រធានរដ្ឋសភា លោក ហេង សំរិន នោះ ក៏ចាំបាច់ត្រូវបានលោក ហ៊ុន សែន ជ្រលក់មាត់ចូល និយាយដែរ។

ការជ្រលក់ចូលនេះ បើទោះជាគេដឹងថា លោក ហេង សំរិន យល់ព្រមបញ្ចប់រឿង ដោយដាកត្រឹមតែទណ្ឌកម្ម ផ្នែកវិន័យរដ្ឋបាល ទៅលើអ្នកតំណាងរាស្ត្រ រូបនោះក៏ដោយ។ នៅ​ព្រឹកថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ម្សិលម៉ិញនេះ លោក ហ៊ុន សែន បានចំអកទៅកាន់តំណាងរាស្រ្ត លោក អ៊ុំ សំអាន ថាបើមិនស្គាល់ច្បាប់ទេ ទៅរៀន​ច្បាប់​ថែម ចាំមកធ្វើតំណាងរាស្រ្ត។

ថ្លែងក្នុងពិធីបុណ្យ ចម្រើនព្រះជន្ម ប្រគេនព្រះសង្ឃ នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃប្រទេសកម្ពុជា លោក ហ៊ុន សែន បានពន្យល់ថា៖ [...]

ហ៊ុន សែន បង្រៀន​ទ្រង់ រណឫទ្ធិ ឲ្យ​ចេះ​ធ្វើ​នយោបាយ​ខ្លួន​ឯង

ហ៊ុន សែន បង្រៀន​ទ្រង់ រណឫទ្ធិ ឲ្យ​ចេះ​ធ្វើ​នយោបាយ​ខ្លួន​ឯង

«ពីមុនតាមស៊ីកេរ្តិ៍ព្រះបិតា ឥឡូវមកតាមស៊ីកេរ្តិ៍ ព្រះរាជអានុជទៀត។ សុំប៉ុណ្នឹងបានទេ ឲ្យចេះឈរលើ ជំហរ​ខ្លួនឯងបានទេ។ ព្រះអង្គគួរតែចេះធ្វើនយោបាយ ដោយខ្លួនព្រះអង្គផ្ទាល់ កុំចាំតែព្រះបិតា និងព្រះរាជអនុជ ​អញ្ចឹង។» នេះការថ្លែងព្រមាន របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជា«ការស្រោចទឹក​មួយ​គ្រែ» ឲ្យទៅអតីតគូសត្រូវនយោបាយ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ។

ប្រតិកម្មខ្លាំងៗ​របស់​លោកនាយករដ្ឋមន្រ្តី បានធ្វើឡើងជាការតបតរ ទៅនឹងបន្ទូលរបស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែល​កាលពីព្រឹក​ថ្ងៃ​សៅរ៍ ទី២៥ ខែកក្កដា នៅមជ្ឈមណ្ឌលកោះពេជ្រ បានអះអាងថា ព្រះអង្គម្ចាស់​បានឭថា ព្រះ​មហាក្សត្រកម្ពុជា ទ្រង់គ្រោងនឹង​កោះ​ហៅ​មេដឹកនាំ នៃគណបក្សទាំងបី ឲ្យចូលពិភាក្សាគ្នា ពី​បញ្ហា​ព្រំដែន​កម្ពុជា​។ ក្នុងជំនួបជា​មួយក្រុមយុវជន នាពេលនោះ ព្រះអង្គម្ចាស់ រណឫទ្ធិ ដែលជាប្រធាន​គណបក្ស​​ហ្វុនស៊ីនប៉ិច ថែមទាំងបាន [...]

​ព្រំដែន៖ រាជ​វាំង​បដិសេធ​ពត៌មាន នៃ​ការ​កោះ​មេ​ដឹក​នាំ​បក្ស​ទាំង​បី

​ព្រំដែន៖ រាជ​វាំង​បដិសេធ​ពត៌មាន នៃ​ការ​កោះ​មេ​ដឹក​នាំ​បក្ស​ទាំង​បី

សេចក្តីប្រកាសព័ត៌មាន របស់ព្រះបរមរាជវាំង ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូទទួលបាន ក្នុងថ្ងៃទី២៧ ខែ​កក្កដា នេះ បានលើកឡើងថា មានសារព័ត៌មាន ក្នុងស្រុកមួយចំនួនធំ បានធ្វើការចុះផ្សាយ ដោយស្រង់យក​សម្តី របស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលបានមានព្រះបន្ទូលថា «ព្រះមហាក្សត្រគ្រោង នឹងកោះ​ហៅ​មេ​ដឹកនាំ គណបក្សនយោបាយធំៗ ទាំងបី មកប្រជុំពិភាក្សា លើបញ្ហាព្រំដែន...។»

សេចក្តីប្រកាសព័ត៌មានដែល បានចេញក្នុងថ្ងៃទី២៧ ខែកក្កដា នេះបានបន្តទៀតថា៖ «បើមានកិច្ចពិភាក្សា ពី​បញ្ហាសំខាន់ៗ ទាក់ទងនឹងប្រទេសជាតិនោះ ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា (...) ព្រះអង្គ​នឹង​ពិគ្រោះយោបល់ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ក្នុងនាមថ្នាក់ដឹកនាំកំពូល នៃអង្គនិតិប្រតិបត្តិ ហើយព្រះអង្គ ក៏មិនមានទម្លាប់ពិគ្រោះ​យោបល់ ជាមួយ​គណបក្សនយោបាយឡើយ។»

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...