Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

បេក្ខនារី​ប្រលង​បាក់​ឌុប​ឆ្នាំ​នេះ​ម្នាក់ សម្រាល​កូន​ពេល​ប្រលង

បេក្ខនារី​ប្រលង​បាក់​ឌុប​ឆ្នាំ​នេះ​ម្នាក់ សម្រាល​កូន​ពេល​ប្រលង

តាមប្រសាសន៍របស់លោក ញ៉ែម សំអឿន ប្រធានមណ្ឌលអនុវិទ្យាល័យ ជាស៊ីមស្មាច់មានជ័យ ខេត្តកោះកុង បាន​ប្រាប់សារព័ត៌មានក្នុងស្រុកមួយថា សិស្សស្រីដែលឈឺពោះឆ្លងទន្លេនោះ មានឈ្មោះ ពេជ្រ សំអាត អាយុ​២៥ឆ្នាំ (មានគ្រួសារហើយ) ជាសិស្សបំពេញវិជ្ជា (ស្វ័យរិន) ពិតជាមិនបានប្រឡងវិញ្ញាសារគណិតវិទ្យា ដែលជា​វិញ្ញាសារចុងក្រោយមែន ដោយសារនាងមិនស្រួលខ្លូន ហើយនៅល្ងាចថ្ងៃប្រលងចុងក្រោយនេះ នាងបាន​ឈឺ​ពោះ​សម្រាលកូន។

លោក ញ៉ែម សំអឿន បានប្រាប់អ្នកសារព័ត៌មានទៀតថា៖ «ការមិនបានប្រឡងមុខវិជ្ជានេះ នឹងបានពិន្ទុ​ស្មើ​សូន្យ»។

តាមរយៈ Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយ នៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ​២០១៥ បានឱ្យដឹងថា មានបេក្ខនារីម្នាក់ ពុំបានប្រឡងនូវវិញ្ញាសារចុងក្រោយ ដោយសារតែនាងឈឺពោះ​សម្រាល​កូន។ សិស្សស្រីម្នាក់ ដែលឈឺពោះសម្រាលកូននោះ គឺប្រឡងនៅមណ្ឌលអនុវិទ្យាល័យ ជាស៊ីមស្មាច់​មានជ័យ ខេត្តកោះកុង។ [...]

រឿង​ព្រំដែន ជា​រឿង​«ផ្ដាច់​មុខ»​របស់​រដ្ឋាភិបាល?

រឿង​ព្រំដែន ជា​រឿង​«ផ្ដាច់​មុខ»​របស់​រដ្ឋាភិបាល?

នៅចំពោះភាពចម្រូងចម្រាស នៃបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដែលបានកើតចេញ ពីភាពមិនច្បាស់លាស់ នៃផៃនទីកំណត់ព្រំសីមា រវាងប្រទេសទាំងពីរនោះ រដ្ឋាភិបាលកម្ពុជាបានសម្រេច ជ្រើសរើសយក​កណ្ដាប់​ដៃ​ដែក ជាថ្មីទៀត ដើម្បីបំបាត់ចោល នូវពាក្យ«រដ្ឋាភិបាល ប្រើប្រាស់ផែនទីក្លែងក្លាយ» ជាអ្វីដែល​រដ្ឋាភិបាល​ខ្លួន​ឯង និយាយថា ជាការបំភ័ន្ដ ញុះញង់ និងជាការកេងចំណេញ ខាងនយោបាយ របស់ក្រុម​គណបក្ស​​ប្រឆាំង។

មិនត្រឹមតែប៉ុណ្ណឹង រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ការងារ និងតួនាទីពាក់ព័ន្ធ នឹងបញ្ហាព្រំដែន គឺជាសមត្ថកិច្ច និង​ការទទួលខុសត្រូវ«ផ្តាច់មុខ»របស់រាជរដ្ឋាភិបាល ដែលទទួលបានការអនុញ្ញាត និងសុពលភាពីសភាជាតិ និង​ស្ថាប័នព្រះហាក្សត្រនោះ។ លោក ផៃ ស៊ីផាន បាននិយាយ ចាត់ទុក«ការបំភ័ន្ត និងញុះញង់​ជា​សាធារណៈ»​ទាំងនោះ ថាជាចេតនានៃក្រុមឧទ្ទាម [...]

ផៃ ស៊ីផាន៖ សីហនុ និង សីហមុនី ​ទទួល​​ស្គាល់​​ផែនទី​រដ្ឋាភិបាល

ផៃ ស៊ីផាន៖ សីហនុ និង សីហមុនី ​ទទួល​​ស្គាល់​​ផែនទី​រដ្ឋាភិបាល

ផែនទីសព្វថ្ងៃ ដែលរដ្ឋាភិបាលបាន និងកំពុងប្រើប្រាស់ សុទ្ធសឹងជាផែនទី ដែលទទួលស្គាល់ ដោយអង្គ​អតីត​ព្រះមហាក្សត្រ នរោត្ដម សីហនុ និងព្រះមហាក្សត្រសព្វថ្ងៃ ព្រះនរោត្ដម សីហមុនី។ នេះជាការថ្លែងអះអាង របស់​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ទីស្តីការគណរដ្ឋមន្រ្តី ដែលជាសេនាធិការ​ដ៏​សំខាន់​មួយ នៃរដ្ឋាភិបាលរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។

សរសេរនៅលើ ទំព័រហ្វេសប៊ុកដ៏ល្បីល្បាញ លោក ផៃ ស៊ីផាន បានអះអាងថា៖ «បើយោងតាមឯកសារ របស់​ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ (អតីតព្រះមហាក្សត្រកម្ពុជា) ដែលព្រះអង្គបានឡាយ​ព្រះចុត​ហ្មាយផ្ញើជូន ឯកឧត្តម ផាំ វ៉ាន់ដុង នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៩៩ នោះ ព្រះអង្គបានលើកឡើងថា “ផ្អែកតាម​ផែនទីបារាំង” ហើយសាធារណៈជនបានដឹងឮ ពីការផលិតផែនទី របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិនផងដែរ»។

មន្ត្រីអ្នកនាំពាក្យ បានស្រង់ព្រះសំណេរមួយ របស់អតីតព្រះមហាក្សត្រ សីហនុ [...]

ព្រាប កុល៖ គណបក្ស​ដែល​មិន​និយាយ​ពី​អំពើ​ពុក​រលួយ នឹង​មិន​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ

ព្រាប កុល៖ គណបក្ស​ដែល​មិន​និយាយ​ពី​អំពើ​ពុក​រលួយ នឹង​មិន​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ

នាយកប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានលើកឡើងថា បើគណបក្សនយោបាយ​ណា​មួយ មិនបានបង្ហាញនូវគោលនយោបាយ ពាក់ព័ន្ធនឹងកិច្ចខំប្រឹងប្រែងចូលរួម ទប់ស្កាត់ ឬប្រឆាំងនឹង​អំពើ​ពុក​រលួយនោះទេ គណបក្សនោះនឹងមិនអាច ទទទួលបាននូវការគាំទ្រ ពីប្រជាពលរដ្ឋនោះឡើយ។

ការថ្លែងរបស់លោក បានធ្វើឡើង នៅក្នុងសិក្ខាលាលាមួយស្តីពី «ការស្វែងយល់អំពីអំពើពុករលួយ និង​វិធី​សាស្រ្តក្នុងការទប់ស្កាត់ក្នុងបរិបទប្រទេសកម្ពុជា» កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ នា​ការិយាល័យ​នៃវិទ្យស្ថានខ្មែរ សំរាប់សហប្រតិបត្តិការ និងសន្តិភាព។

លោក ព្រាប កុល បាននិយាយចុចចំ ទៅគណបក្សកាន់អំណាច ឬរដ្ឋាភិបាល ថាបានបង្ហាញនូវគោល​នយោបាយ នៃការទប់ស្កាត់អំពើពុករលួយ នៅកម្ពុជា ក្នុងកម្មវិធីគោលនយោបាយរបស់ខ្លួនហើយ តែចាំបាច់ ក៏ត្រូវបង្ហាញនូវសកម្មភាព «ទប់ស្កាត់ជាក់ស្តែង» ក្រោមកិច្ចដឹកនាំរបស់ខ្លួនដែរ។ យ៉ាងណា លោកទទួល​ស្គាល់ថា មានបញ្ហាពិបាកខ្លះ [...]

ស្រវឹង​បើក​លឿន​ពេក គេច​មិន​ទាន់​បុក​បង្គោល​ភ្លើង

ស្រវឹង​បើក​លឿន​ពេក គេច​មិន​ទាន់​បុក​បង្គោល​ភ្លើង

គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅវេលាម៉ោង ២៤ និង ៥០ នាទីយប់ ឈានចូលថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០១៥ ដែលបង្កឡើង ដោយបុរសស្រវឹងស្រាម្នាក់ ដែលបានបើករថយន្តរបស់ខ្លួន ម៉ាក អូឌី ពណ៍ខ្មៅ ពាក់​ស្លាកលេខភ្នំពេញ 2X 6927 ទៅបុកបង្គោលភ្លើងស្ថិត នៅតាមបណ្តោយផ្លូវ ៣៥៥ ជិតរង្វង់មូល​​អង់តែន​​ទួល​គោក សង្កាត់ទទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលបើកបររថយន្ត ស្ថិតក្នុងភាពស្រវឹង បានបើកក្នុង​ល្បឿន​យ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ រថយន្តវេចង្កូតមិនត្រង់ផ្លូវ ក៏ជ្រុលទៅបុកបង្គោលភ្លើង នៅ​តាម​ផ្លូវ​តែ​ម្តង។ ប៉ុន្តែជាសំណាងល្អ ដែលក្នុងហេតុការណ៍នេះ មិនបានបង្កឲ្យប៉ះពាល់ដល់អាយុ ជីវិតឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់ ហើយស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅចរាចរណ៍​រាជធានី ដើម្បីរងចាំម្ចាស់រថយន្ត ចូលមកដោះស្រាយ តាមនិតិវិធីច្បាប់។ ចំណែកឯម្ចាស់រថយន្តបង្ក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...