ឈ្មោះប្រធានាធិបតីតៃវ៉ាន់ថ្មី ត្រូវបានហាមឃាត់នៅក្នុងបណ្ដាញសង្គមចិន
អ្នកប្រើប្រាស់បណ្ដាញអ៊ិនធើណែត នៅក្នុងប្រទេសចិន អាចនឹងមានបញ្ហា ប្រសិនបើពួកគេព្យាយាម ធ្វើការរុករក ផ្សព្វផ្សាយ ឬធ្វើការពិភាក្សា ជុំវិញពាក្យគន្លឹះ «សាយ អ៊ីងវេន (Tsai Ing-wen)» ឬបើសូម្បីពាក្យសមញ្ញា «ការបោះឆ្នោតនៅតៃវ៉ាន់» នៅលើបណ្ដាញសង្គម វៃបូ (Weibo) ដ៏ធំ និងដ៏មានប្រជាប្រិយ នៅក្នុងប្រទេសចិន។ ក្រុមអ្នកប្រើប្រាស់នឹងទទួលបានចម្លើយមកវិញ អះអាងពីការហាមឃាត់ យ៉ាងដូច្នេះថា៖ «ដោយយោងតាមច្បាប់ លក្ខត្តិកៈ និងគោលការណ៍ផ្ទៃក្នុង ដែលស្ថិតនៅជាធរមាន លទ្ធផលសម្រាប់ការរុករកនេះ មិនអាចត្រូវបានបង្ហាញឡើយ»។
អ្នកស្រី ឆាយ អ៊ីងវេន បានទទួលជ័យជំនះយ់ាងភ្លូកទឹកភ្លូកដី ឈ្នះបេក្ខជនមកពីគណបក្សកាន់អំណាច គួងម៉ីងតាំង (Kuomintang) នៅក្នុងការបោះឆ្នោតជ្រើសតាំង ប្រធានាធិបតីថ្មីរបស់កោះតៃវ៉ាន់។ ជ័យជំនះនេះ បានធ្វើឲ្យអ្នកស្រី ដែលមាននិន្នាការឯករាជ្យនិយម សម្រាប់កោះតៃវ៉ាន់ [...]
