មន្ត្រីថាស្ត្រីជាតិអេស្ប៉ាញរូបនេះ ចេះ«ជិះអំបោសហោះធ្វើអំពើធ្មប់»
ការចោទប្រកាន់ថា ក្រុមមន្ត្រីអន្តោប្រវេសន៍ បានធ្វើការវាយដំមកលើរាងកាយអ្នកស្រី បានទទួលប្រតិកម្មតបវិញ យ៉ាង«ចម្លែក»។ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិលា ប្រធានផ្នែកស៊ើបអង្កេត នៅនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានបដិសេធថាមិនបានធ្វើការវាយដំ លើអ្នកស្រី ម៉ារហ្គា ប៊ៀចូសា សេហ្គាដូ (Marga Bujosa Segado) នោះទេ។
ស្ត្រីអ្នកស្រាវជ្រាវជាតិអេស្ប៉ាញរូបនេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១៦ ខែសីហាកន្លងទៅ ខណៈពេលធ្វើការតវ៉ា ទាមទារឱ្យដោះលែងអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា សកម្មជនសហគមន៍បឹងកក់។ នៅយប់ថ្ងៃបន្ទាប់ អ្នកស្រី ម៉ារហ្គា ប៊ៀចូសា សេហ្គាដូ ត្រូវបានក្រុមអាជ្ញាធរបញ្ជូលខ្លួន ឲ្យចេញពីប្រទេសកម្ពុជា តាមជើងយន្ដហោះត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ។
លោក អ៊ុក ហៃសិលា បានវាយបកទៅនឹងចោទប្រកាន់ ដែលថាក្រុមមន្ត្រីលោក បានប្រើអំពើហិង្សា លើអ្នកស្រីវិញថា [...]




