ផៃ ស៊ីផាន៖ តុលាការកាត់ទោស កឹម សុខា មានភាពរលូន
«ការអនុវត្តនីតិវិធីរបស់តុលាការ ទទួលបានជោគជ័យ ជាមួយនឹងភាពរលូន ប្រសិទ្ធិភាព ចំពោះការវិនិច្ឆ័យលើករណីរបស់ ឯកឧត្តម កឹម សុខា ដែលលោកបានបោះបង់សិទ្ធិ ដោយស័្មគ្រចិត្ត និងបំពានចំពោះច្បាប់ ដែលជាកាតព្វកិច្ចរាល់ជនគ្រប់រូប» នេះជាឃ្លាមួយ ពីក្នុងចំណោមសំណេរ ដ៏វែងអន្លាយមួយ របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីអបអរសាទរទៅដល់សាលក្រម របស់សាលាដំបូងរាជធានី ដែលបានសម្រេចផ្ដន្ទាទោសលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធាន) គណបក្សសង្គ្រោះជាតិ កាលពីរសៀលថ្ងៃទី៩ ខែកញ្ញានេះ ឲ្យជាប់ពន្ធនាគារ ៥ខែ និងពិន័យជាប្រាក់ ៨សែនរៀល។
ចៅក្រមជំនុំជម្រះក្ដី លោក កែវ មុនី បានចេញសាលក្រម ផ្ដន្ទាទោសលោក កឹម សុខា ដូច្នេះ តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ ពីបទ«បដិសេធការចូលខ្លួន» ទៅតាមការកោះហៅ របស់ចៅក្រមស៊ើបសួរ តាមរយៈដីកាម្ដងជាពីរដង កាលពីខែឧសភា។ សវនាការកាលពីពេលព្រឹក [...]



