ភរិយា កែម ឡី បរិហារ ខៀវ សុភ័គ ថានិយាយ«កុហក»
ការស៊ើបអង្កេតមួយ ដែលអាជ្ញាធរដូចជារំពឹង ទៅលើការរួមសហការ ពីសំណាក់ក្រុមគ្រួសារជនរងគ្រោះ... ហើយអ្នកនាំពាក្យរបស់អាជ្ញាធរ ដូចជាបានបន្ទោសក្រុមគ្រួសារជនរងគ្រោះ ថាបានរត់ចោលស្រុក និងរត់ចោលនីតិវិធី ក្នុងការរកយុត្តិធម៌នេះទៅវិញ។ ទាំងនេះជាការលើកឡើង របសលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅក្នុងកិច្ចសម្ភាសមួយ ទៅឲ្យប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ទាក់ទងនឹងសំនុំរឿងបាញ់សម្លាប់ លោក កែម ឡី យ៉ាងសាហាវកណ្ដាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា កន្លងមក។
ប៉ុន្តែសម្រាប់ក្រុមគ្រួសារលោក កែម ឡី វិញ បានហៅការលើកឡើង របស់លោក ខៀវ សុភ័គ ថាជាការភូតកុហក និងខុសពីការពិត។ អ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី ដែលកំពុងរត់ភៀសខ្លួន ចេញទៅកាន់ទីកន្លែង ដែលមានសុវត្ថិភាព សម្រាប់អ្នកស្រីនិងកូននោះ បានសរសេរតបទៅលោក ខៀវ សុភ័គ នៅលើគណនីហ្វេសប៊ុករបស់អ្នកស្រី កាលពីយប់ថ្ងៃទី៨ ខែកញ្ញានេះថា លោក ខៀវ [...]



