Posts in ‘បរិស្ថាន ផែនដី’ Category

កម្ពុជា វៀតណាម ថៃ៖ ច្រើន​ជាង​១៥០​នាក់​ស្លាប់​នឹង​គ្រោះ​ទឹក​ជំនន់

កម្ពុជា វៀតណាម ថៃ៖ ច្រើន​ជាង​១៥០​នាក់​ស្លាប់​នឹង​គ្រោះ​ទឹក​ជំនន់

មនុស្សច្រើនជាង ១៥០នាក់ បានរងគ្រោះដល់បាត់បង់ជីវិត តាំងពីខែកញ្ញាឆ្នាំ២០១៣នេះមក នៅក្នុងព្រឹត្តិការណ៍​គ្រោះ​ទឹកជំនន់ នៅក្នុងតំបន់អាស៊ីផ្នែកអាគ្នេយ៍ ជាពិសេសនៅប្រទេសកម្ពុជា ថៃ និងប្រទេសវៀតណាម។ នេះបើតាម​របាយការណ៍ផ្លូវការបានផ្សាយឲ្យដឹង នៅថ្ងៃចន្ទទី០៧ខែតុលានេះ។


ទឹកជំនន់ឡើងដល់រនាបផ្ទះ៖ សង្ឃឹមថាមិនមានរលកមកទេ ! (រូបថត REUTERS/Erik de Castro)

រាជធានីភ្នំពេញ - នៅប្រទេសកម្ពុជា តុល្យភាពចុងក្រោយ បានផ្សាយឲ្យដឹងថា ប្រទេសនេះមានចំនួនជនរងគ្រោះ​ច្រើន​ជាងគេ រហូតដល់ទៅ៨៣នាក់ដែលបានស្លាប់ ក្នុងនោះអ្នកស្លាប់ជាកុមារមានចំនួនជិតពាក់កណ្ដាល។ របាយការណ៍​ក៏​បាននិយាយដែរថា មនុស្សច្រើនជាង១០ពាន់គ្រួសារ ត្រូវបានជម្លៀសចេញទៅរកទីទួលសុវត្ថិភាព។

[...]
កម្ពុជា៖ ទឹក​ជំនន់​បាន​ថយ​ឥទ្ធិពល បន្ទាប់​ពី​មនុស្ស​៣៩​នាក់​ស្លាប់

កម្ពុជា៖ ទឹក​ជំនន់​បាន​ថយ​ឥទ្ធិពល បន្ទាប់​ពី​មនុស្ស​៣៩​នាក់​ស្លាប់

ទឹកជំនន់នៅក្នុងប្រទេសកម្ពុជា បានថមថយឥទ្ធិពលរបស់ខ្លួន នៅថ្ងៃសៅរ័៍ទី០៥ខែតុលានេះ ក្នុងតំបន់ជាច្រើន​ដែល​រង​ការប៉ះពាល់ បន្ទាប់ពីបានបង្កឲ្យមនុស្សរងគ្រោះដល់ជីវិត រហូតដល់៣៩នាក់ ក្នុងសប្ដាហ៍កន្លងមក។ នេះជាការថ្លែង​ឲ្យ​ដឹងរបស់ គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ហៅកាត់តាមភាសាអង់គ្លេសថា NDCM។


ទឹកជំនន់ល្ហាចល្ហឹម នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម នៅថ្ងៃទី០៣ខែតុលា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ (Xinhua) បានធ្វើរបាយការណ៍ ដោយបានស្រង់សម្ដីអ្នកនាំពាក្យ​នៃ​គណកម្មាធិការ លោក កែវ វី មកបញ្ជាក់ថា «ស្ថានភាពបានប្រសើរជាងមុនហើយឥឡូវនេះ កម្រិតកំពស់ទឹក បានថយ​ចុះនៅក្នុងតំបន់ជាច្រើន [...]

​ព្យុះ​ដ៏​កំណាច បោក​បក់​នៅ​តៃវ៉ាន់​បន្តមកដល់ចិន ធ្វើ​ឲ្យ​ស្លាប់​ម្នាក់ (VDO)

​ព្យុះ​ដ៏​កំណាច បោក​បក់​នៅ​តៃវ៉ាន់​បន្តមកដល់ចិន ធ្វើ​ឲ្យ​ស្លាប់​ម្នាក់ (VDO)

ខ្យល់ព្យុះដ៏កំណាចមួយ បានបោកបក់ទៅលើផ្នែកខាងជើងនៃកោះតៃវ៉ាន់ នៅថ្ងៃសៅរ៍ទី១៣ខែកក្កដានេះ ធ្វើឲ្យមាន​មនុស្ស​ម្នាក់ស្លាប់យ៉ាងហោចណាស់ម្នាក់ និងមនុស្សជាច្រើនរយពាន់នាក់ ត្រូវបានជម្លៀសចេញពីតំបន់នៅជាប់នឹងមហាសមុទ្រ។ ខ្យល់ព្យុះបានបន្តដំណើររបស់ខ្លួន ទៅកាន់ផ្នែកអាគ្នេយ៍នៃប្រទេសចិនជាបន្តទៀត នៅរសៀលថ្ងៃដដែល។


ដើមឈើបាក់រលំលើរថយន្ដ និងការខូតខាតដទៃៗទៀតជាច្រើន នៅតៃវ៉ាន់។ (រូបថត MARK RALSTON. AFP)

ខ្យល់ព្យុះដែលមានឈ្មោះថា ស៊ូលីក (Soulik) បានបង្កឲ្យមានបញ្ហាដឹកជញ្ជូន និងការផ្លាស់ប្ដូរពាណិជ្ជកម្ម នៅកោះទាំង​មូល។ ក្រុមអ្នកជួយសង្គ្រោះបានរាយបណ្ដាក់គ្នានៅជុំវិញទីក្រុងតៃប៊ិ និងតំបន់ជាយក្រុង ដើម្បីតភ្ជាប់ចរន្ដអគ្គិសនី សម្រាប់​បណ្ដាជនជាង៥២០ពាន់នាក់ ដែលបានរស់នៅក្នុងភាពងងឹតកាលពីយប់កន្លងមក [...]

ឥណ្ឌូនេស៊ី៖ រញ្ជួយ​ដី​នៅ​អាសេហ៍ ស្លាប់​៥​នាក់ និង​របួស​ច្រើន​នាក់

ឥណ្ឌូនេស៊ី៖ រញ្ជួយ​ដី​នៅ​អាសេហ៍ ស្លាប់​៥​នាក់ និង​របួស​ច្រើន​នាក់

ការរញ្ជួយដីដែលមានកម្រិតខ្លាំងគួរសមដល់ទៅ ៦,១ បានកើតឡើងនៅថ្ងៃអង្គារនេះ ក្នុងខេត្តអាសេហ៍ (Aceh) របស់​ប្រទេសឥណ្ឌូនេស៊ី ធ្វើឲ្យមានជនរងគ្រោះ៥នាក់ស្លាប់ និងច្រើនជាង៥០នាក់ររបួស។ ខេត្តនេះធ្លាប់រងគ្រោះ កាលពីឆ្នាំ​២០០៤រួចហើយ នូវការ​រញ្ជួយដី និងរលកយកយក្សដ៏រង្គាល ដែលបានធ្វើឲ្យខូតខាតដ៏ធ្ងន់ធរ។


បណ្ដាជនរត់ចេញមកក្រៅ ក្នុងអំឡុងពេលរញ្ជួយដី។

គ្រូពេទ្រម្នាក់ នៅខេត្តឡាប៉ាហាន (Lampahan) ភាគខាងជើងនៃប្រទេស បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ថា «យើងបានទទួលអ្នករបួស ប្រមាណជា៥០នាក់ ដែលរងនឹងការបាក់ស្រុតជញ្ជាំង នៃលំនៅដ្ឋាន របស់ពួកគាត់។ ភាគច្រើន ជារបួសរហែកសាច់ និងបាក់ឆ្អឹង»។ គ្រូពេទ្រស្រីរូបនោះ បានបន្ថែមថា «អ្នករបួស៣០នាក់ មានស្ថានភាពធ្ងន់ធ្ងរ [...]

ធាតុអាកាស​ម៉ូសុង​នៅ​ឥណ្ឌា៖ តុល្យភាព​នៃ​អ្នក​ស្លាប់​ឡើង​ដល់​៥​ពាន់​នាក់

ធាតុអាកាស​ម៉ូសុង​នៅ​ឥណ្ឌា៖ តុល្យភាព​នៃ​អ្នក​ស្លាប់​ឡើង​ដល់​៥​ពាន់​នាក់

ស្ថានភាពឧត្តុនិយមចុះអាក្រក់ខ្លាំង នៅភាគខាងជើងនៃប្រទេសឥណ្ឌា បានពន្យឺតការជួយសង្គ្រោះ របស់ក្រុមការងារ​តាំងពីថ្ងៃអាទិត្យទី២៣ខែមិថុនា ដើម្បីជម្លៀសបណ្ដាជនរាប់សិបពាន់នាក់ ដែលនៅជាប់គាំងនៅតាមតំបន់ជួរភ្នំ​ហិម៉ាល័យ៉ា។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ បានស្រង់សម្ដីរដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌា លោក យ៉ាសផាល អារីយ៉ា (Yashpal Arya)  កាលពីថ្ងៃអាទិត្យ មករាយការណ៍ថា មនុស្សយ៉ាងតិចណាស់៥ពាន់នាក់បានរងគ្រោះដល់ជីវិត នៅក្នុងព្រឹត្តិការណ៍នេះ។ លោក អារីយ៉ា​ បាននិយាយថា ទឹកជំនន់បានជោរជន់បង្កឲ្យមានការបាត់បង់ដ៏ធ្ងន់ធ្ងរ ជា​ពិសេសនៅក្នុងតំបន់តាមជ្រលងកេរដាណាដ (Kedarnath) ទីកន្លែងដែលក្រុមអ្នកជួយសង្គ្រោះ កំពុងធ្វើយុទ្ធនាការ​ជម្លៀសបណ្ដាជនចេញ។

នៅថ្ងៃអាទិត្យដដែល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...