Posts in ‘បរិស្ថាន ផែនដី’ Category

ទំនប់​វារីអគ្គសនី នៅ​ក្បែរ​ព្រំដែន​ឡាវ-កម្ពុជា គំរាម​ត្រី​ផ្សោត​កម្ពុជា

ទំនប់​វារីអគ្គសនី នៅ​ក្បែរ​ព្រំដែន​ឡាវ-កម្ពុជា គំរាម​ត្រី​ផ្សោត​កម្ពុជា

មូលនិធិធម្មជាតិពិភពលោក ហៅកាត់ជាភាសាអង់គ្លេសថា WWF បានព្រមានថា ទំនប់វារីអគ្គិសនី​នៅលើ​ទន្លេ​​មេគង្គ ដែលគ្រោងសាងសង់ដោយប្រទេសឡាវ ជាប់នឹងព្រំដែនកម្ពុជា អាចនឹងពន្លឿនការស្លាប់ផុតពូជ នៃបណ្ដា​ត្រីផ្សោត​នៅក្នុងប្រទេសកម្ពុជា។ មូលនិធិពិភពលោកមួយនេះ ថែមទាំងបានទាមទារ ឲ្យបញ្ឈប់ជាបន្ទាន់​នូវគម្រោង​សាងសង់ ដែលគួរឲ្យបារម្ភនេះ។


ត្រីផ្សោត ហែលនៅលើទន្លេមេគង្គនៅក្នុងខេត្តក្រចេះ នៃប្រទេសកម្ពុជា។ (រូបថត TANG CHHIN SOTHY)

ធនធានធម្មជាតិ - មូលនិធិធម្មជាតិធិពិភពលោក បានថ្លែងពន្យល់ថា ប្រសិនបើទំនប់ ដុង សាហុង (Don Sahong) ត្រូវបានសាងសង់ឡើង ដែលស្ថិននៅមិនឆ្ងាយប៉ុន្មានពីព្រំដែនប្រទេសកម្ពុជានោះ តែគម្រោងនេះក៏នៅមិនឆ្ងាយ​ប៉ុន្មានដែរពីជម្រកត្រីផ្សោត [...]

រដ្ឋាភិបាល​បង្កើត​ខេត្ត ត្បូងឃ្មុំ ដើម្បី​ងាយ​គ្រប់​គ្រង ឬ​បែង​ចែក​អំណាច?

រដ្ឋាភិបាល​បង្កើត​ខេត្ត ត្បូងឃ្មុំ ដើម្បី​ងាយ​គ្រប់​គ្រង ឬ​បែង​ចែក​អំណាច?

ខេត្តកំពង់ចាម ជាខេត្តធំទី១១ក្នុងចំណោមខេត្តក្រុងចំនួន២៤ ដែលមានប្រជាជន​ច្រើនរស់នៅ មានចំនួន​រហូត​ដល់​១,៦៨០,៦៩៤នាក់។ នៅថ្ងៃទី០៩ខែមករាឆ្នាំ២០១៤ រដ្ឋាភិបាលកម្ពុជា បានសម្រចចិត្តបំបែកខេត្តដ៏ធំនេះ​ ទៅបង្កើត​ខេត្តថ្មីមួយទៀត មាន​ឈ្មោះថា «ត្បូងឃ្មុំ»​ ដោយបានកាត់​យកចេញពីក្រុង និងស្រុក​មួយ​ចំនូនចេញពីខេត្តកំពង់ចាម ក្រោម​មូលហេតុ​ដើម្បី«ងាយ​ស្រួល​ក្នុងការគ្រប់គ្រង»។ តែមតិមួយចំនួន បានវាយតម្លៃលើការបំបែកនេះថា ជា​ការ​បំបែក ដើម្បី​បែក​ចែកអំណាចគ្នា។


ស្រុកត្បូងឃ្មុំ មើលឃើញពីអាកាស ដោយប្រព័ន្ធផ្កាយរណប របស់ហ្គូហ្គ័ល។ (រូបថតផ្ដិតពី maps.google.com)

ប្រព័ន្ធគ្រប់គ្រង់រដ្ឋបាល - យោងតាមព្រះរាជក្រិត្យរបស់ព្រះមហាក្សត្រ នៃប្រទេសកម្ពុជា [...]

តុល្យភាព​នៃ​ព្យុះ​​សមុទ្រ​​នៅ​​ហ្វីលីពីន៖ ស្លាប់​ជាង​៦​ពាន់ និង​បាត់​ខ្លួន​ជិត​២​ពាន់

តុល្យភាព​នៃ​ព្យុះ​​សមុទ្រ​​នៅ​​ហ្វីលីពីន៖ ស្លាប់​ជាង​៦​ពាន់ និង​បាត់​ខ្លួន​ជិត​២​ពាន់

ចំនួនជនរងគ្រោះដល់ជីវិត នៅក្នុងព្យុះសមុទ្រ ហៃយ៉ាន ដែលបានចូលមកទន្រ្ទាននិងបង្កវិនាសកម្មយ៉ាងធំធេង នៅ​ថ្ងៃទី៨ខែវិច្ឆិកាកន្លងមកនោះ បានធ្វើឲ្យបញ្ជីតុល្យភាពក្រោយព្រឹត្តិការណ៍នេះ មានទម្ងន់កាន់តែខ្លាំងឡើង។ បើតាម​តុល្យភាពផ្លូវការដែលបានផ្សាយនៅថ្ងៃសុក្រនេះ ដោយរដ្ឋាភិបាលហ្វីលីពីន បានឲ្យដឹងថា មនុស្សស្លាប់​មានច្រើន​ជាង៦០០០នាក់ និងបាត់ខ្លួនមានជិត ២០០០នាក់ ផ្សេងទៀត។


កោះមួយ ដែលត្រូវខ្យល់ព្យុះបក់ពង្រាប បង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរ។ (រូបថត REUTERS/Erik De Castro)

គ្រោះធម្មជាតិ - ក្រុមប្រឹក្សាគ្រប់គ្រង់និងកាត់បន្ថយគ្រោះធម្មជាតិ ដែលជាស្ថាប័នមួយរបស់រដ្ឋាភិបាល​នៃប្រទេស​ហ្វីលីពីន បានផ្សាយឲ្យដឹងថា តុល្យភាពផ្លូវការនៃគ្រោះថ្នាក់ បង្កដោយព្យុះសមុទ្រ ហៃយ៉ាន [...]

រវាង​«គ្រប់គ្រង» និង​«បង្កា»​គ្រោះ​ធម្មជាតិ តើ​កម្ពុជា​រើស​យក​មួយ​ណា?

រវាង​«គ្រប់គ្រង» និង​«បង្កា»​គ្រោះ​ធម្មជាតិ តើ​កម្ពុជា​រើស​យក​មួយ​ណា?

របាយការណ៍ដ៏ធ្ងន់ធ្ងរ ស្ដីពីតុល្យភាពនៃគ្រោះមហន្តរាយធម្មជាតិ ដែលកើតមានក្នុងឆ្នាំ២០១៣ បានបង្កចម្ងល់ និង​ជម្រុញឲ្យស្ថាប័នពាក់ព័ន្ធមួយចំនួន ជាពិសេសគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លើកពីគម្រោង​សិក្សារបស់ខ្លួន ក្នុងការទប់ស្កាល់គ្រោះហានិភ័យទាំងនោះ។ ប៉ុន្តែមតិមួយចំនួនបាននិយាយថា រដ្ឋាភិបាលគួរ​ស្វែង​រកដំណោះ​ស្រាយពីឬសគល់នៃបញ្ហា ដែលបង្កឲ្យមានគ្រោះធម្មជាតិ ជៀសជាង«គ្រប់គ្រង»បញ្ហាដែល​បានកើត​ឡើងហើយ។


ទឹកជំនន់ឡើងពេញផ្សារក្រាម ខេត្តកំពង់ឆ្នាំង។ (រូបថត pkaysour កាលពីឆ្នាំ២០១១)

គ្រប់គ្រងគ្រោះធម្មជាតិ - ឆ្នាំ២០១៣ ជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គ ទន្លេសាប បានប៉ះពាល់២០ រាជធានី ខេត្ត និងបានប៉ះពាល់ផ្ទះចំនួន ២៣១,៤៨៤ខ្នង ខូចខាតផ្ទះចំនួន ២៨៧ខ្នង [...]

កម្ពុជា កំពុង​ធ្វើការ​«អភិវឌ្ឍន៍​បៃតង» តែ​ព្រៃឈើ​នៅ​តែ​កាប់?

កម្ពុជា កំពុង​ធ្វើការ​«អភិវឌ្ឍន៍​បៃតង» តែ​ព្រៃឈើ​នៅ​តែ​កាប់?

«អភិវឌ្ឍន៍បៃតង» ដូចជាការដាំដុះបន្លែ កូនឈើ ការកាត់បន្ថយនូវឧស្ម័នពុល និងការរួមសហការ​ជាមួយ​ប្រជា​ពលរដ្ឋ​​ទាំងអស់គ្នា ធ្វើយ៉ាងណា ដើម្បីឲ្យមានប្រព័ន្ធនៃការអភិវឌ្ឍន៍បៃតងនៅកម្ពុជា។ នេះជាគម្រោងរបស់​រដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំឲ្យមាន នូវគណកម្មការជាតិមួយ រួមនឹងអគ្គលេខាធិការដ្ឋានផង ដាក់​ឈ្មោះ​ថា​«អភិវឌ្ឍន៍បៃតង»។ ប៉ុន្តែការព្រួយបារម្ភនៅតែមាន ប្រសិនណាការកាប់ព្រៃឈើ និងការលប់បឹង​ធម្មជាតិ​មួយចំនួន នៅតែត្រូវបានធ្វើយ៉ាងអាណាធិបតេយ្យ គ្មានការត្រួតពិនិត្យនោះ។


សិក្ខាសាលាស្តីពីការអភិវឌ្ឍន៍បៃតង កាលានុវត្តភាព និងបញ្ហាប្រឈម ដែលរៀបចំដោយវេទិការនៃអង្គការ​មិន​មែន​រដ្ឋាភិបាលស្តីពីកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...