ញឹម វណ្ណដា៖ ឆ្នាំ២០១៤ គ្រោះមហន្តរាយ ប្រសើរជាងឆ្នាំមុន
បើតាមរបាយការណ៍ និងការលើកឡើងរបស់ លោក ញឹម វណ្ណដា អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គ្រោះមហន្តរាយនៅឆ្នាំនេះ មានសភាពមិនសូវធ្ងន់ធ្ងរ ដូចឆ្នាំទៅម៉ិញឡើយ។
ទឹកជំនន់ឡើងពេញផ្សារក្រាម ខេត្តកំពង់ឆ្នាំង។ (រូបថត pkaysour កាលពីឆ្នាំ២០១១)
គ្រោះធម្មជាតិ - លោក ញឹម វណ្ណដា អនុប្រធានទីមួយ នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងសិក្ខាសាលាមួយ ស្តីពីការបញ្ចប់ការសិក្សាស្រាវជ្រាវ ពីទិន្នន័យនៃការប៉ះពាល់ និងការខូចខាតដោយ ទឹកជំនន់ក្នុងប្រទេសកម្ពុជា។ លោកបន្តថាជុំវិញកម្ពុជា ឬជុំវិញពិភពលោក មានភាពអាប់អួរខ្លាំងក្នុងឆ្នាំនេះ ដោយគ្រោះធម្មជាតិ ឬដោយមនុស្ស។ [...]