អ៊ុក រ៉ាប៊ុន ឆ្លើយមុខគណៈកម្មការទី៣ រដ្ឋសភា រឿងកសិកម្ម (vdo)
ធានាសាស្ត្រ កសិកម្ម ចិញ្ចឹមសត្វ ការនាំចូលសាច់សត្វ ដោយគ្មានការត្រួតពិនិត្យ បញ្ហាព្រៃឈើ ទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងបញ្ហាក្ដៅផ្សេងទៀត ដូចជាការផ្តល់ដីសម្បទាន សេដ្ឋកិច្ច និងសង្គមកិច្ចជាដើម ត្រូវបានលើកជាចំណោទឡើងដោយលោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ដាក់ចំពើមុខ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ុក រ៉ាប៊ុន កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា នាវិមានរដ្ឋសភា។
នៅក្នុងសវនាការនោះ លោករដ្ឋមន្ត្រីបានស្រាយបំភ្លឺថា ទាំងក្រសួង ទាំងរដ្ឋាភិបាល បានខិតខំបង្កឲ្យមាននូវប្រព័ន្ធធារាសាស្ត្រ ស្ទើគ្រប់តំបន់ គ្រប់កន្លែង ដើម្បីជួយសម្រួលផ្នែកបញ្ហាទឹក ក្នុងការពង្រីកកសិកម្ម របស់កសិករទាំងអស់។
លោក អ៊ុក រ៉ាប៊ុន បានលើកឡើងថា កម្ពុជាបានត្រៀមនាំអង្ករទៅក្រៅប្រទេស ឲ្យបានមួយលានតោន នៅក្នុងឆ្នាំ២០១៥ខាងមុខនេះ។ ឯបញ្ហាដីសម្បីទានសេដ្ឋកិច្ច ក្រសួង ក៏ដូចជារដ្ឋាភិបាល [...]