Posts in ‘បរិស្ថាន ផែនដី’ Category

តើ​សម័យ​ណា ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ច្រើន​ជាង​គេ?

តើ​សម័យ​ណា ដែល​កាប់​បំផ្លាញ​ព្រៃឈើ​ច្រើន​ជាង​គេ?

ហេតុអ្វីព្រៃឈើ ចេះតែហិនហោច? ដោយសារអ្វី? ក្នុងសម័យកាលណាខ្លះ? ការកាប់បំផ្លាញព្រៃឈើ ដែល​អាច​ធ្វើទៅបាន មិនមែនអ្នកល្ងង់ឡើយ ហើយក៏មិនមែនជាក្មេងដែរ។ នេះ ជាការថ្លែងលើកឡើង ជាសំនួររបស់​លោក ប៉ុល ហំម តំណាងរាស្រ្ត មកពីគណបក្សប្រឆាំង និងជាប្រធានគណកម្មការទី៣ នៃរដ្ឋសភា ក្នុងទិវាបរិដ្ឋាន​កាល​ពីពេលថ្មីៗ​នេះ។ លោក បានថ្លែងរបៀបកំប្លែងថា៖ «អ្នកបំផ្លាញបរិស្ថាន មិនមែនកើត ពីអ្នកដែលអត់ចេះទេ ហើយ​ក៏មិន​មែន​ក្មេងៗយុវជនទេ គឺសុទ្ធតែពួកអត់សក់ ប៉ុន្តែអ្នកអត់សក់ដូចខ្ញុំ មិនដែលបំផ្លាញទេ»។

លោក ប៉ុល ហំម បានពន្យល់ទៀតថា ក្នុងទង្វើដែលខុសឆ្គង នៃការកាប់បំផ្លាញ ឬការគ្រប់គ្រងប្រទេស ដែល​បណ្តែតបណ្តោយ ឲ្យមានការបំផ្លាញព្រៃឈើ យ៉ាងរង្គៀលនោះ សម្រាប់យុត្តិធម៌ ឬមិនយុត្តិធម៌ នឹងត្រូវបាន​ប្រវត្តិ​សាស្រ្តចារទុក។ លោកថា ប្រវត្តិសាស្ត្រនឹងផ្តល់ការកត់ត្រា ទៅឲ្យមេដឹកនាំប្រទេសនោះថា៖ «សម័យ​អ្នក​ណា ដែលកាន់អំណាច [...]

រួម​គ្នា​សំអាត​បរិស្ថាន ដើម្បី​ជិវិត និង​ការ​រស់​នៅ

រួម​គ្នា​សំអាត​បរិស្ថាន ដើម្បី​ជិវិត និង​ការ​រស់​នៅ

នៅតាមបណ្តាផ្លួវសំខាន់ៗ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែមិថុនាម្សិលម៉ិញនេះ និស្សិត ព្រះសង្ឃ បាន​ដើរ​ប្រមូលនូវសំបកសេសសល់ ឬសំណល់សល់ពីការប្រើប្រាស់ ដោយបោះពង្រាយ ចោលតាមដងផ្លូវ។ ក្រៅ​ពីការដើរសំអាត ដើម្បីចូលរួមក្នុងទិវាបរិស្ថាននេះ ក្រុមយុវជន និងព្រះសង្ឃ ដែលមានគ្នារាប់រយនាក់ មាន​តាំង​បង្ហាញ នូវពាក្យស្លោកនានា ដូចជា «បរិស្ថានស្អាត ចាប់ផ្តើមពីខ្ញុំ, បរិស្ថានជាមូលដ្ឋាននៃជីវិត, ធនធាន​ធម្មជាតិ​យើង បរិស្ថានយើង ជីវិតយើង ព្រៃឈើជាដើមចម នៃដង្ហើមបរិស្ថាន»ជាដើម។

យុវជន ខេមរិន្ទ្រ ជានិស្សិតមួយរូប នៃសកម្មវិទន្យាល័យកសិកម្ម ឆ្នាំទី៣ ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ បានលើកឡើងថា នេះជាលើកទីមួយហើយ ដែលយុវជនបានចូលរួម ក្នុងការសម្អាតបរិស្ថាន ក្នុង​រាជធានីភ្នំពេញ ដែលពោរពេញដោយសម្រាម និងខ្វះភាពអនាម័យ។ ក្នុងសកម្មភាពយុវជន មកពីអង្គការ​កុមារ​មេគង្គ ប្អូនបានចាត់ទុកថា សម្រាម ជាផ្នែកមួយ [...]

«ខ្មែរ​ត្រូវ​ដឹង​និង​ចង​ចាំ ពី​ការ​បាត់​បង់​ទឹក​ដី​ខ្មែរ នៅ​កម្ពុជា​ក្រោម»

«ខ្មែរ​ត្រូវ​ដឹង​និង​ចង​ចាំ ពី​ការ​បាត់​បង់​ទឹក​ដី​ខ្មែរ នៅ​កម្ពុជា​ក្រោម»

បើទោះបី ទឹកដីកម្ពុជាក្រោមសព្វថ្ងៃ ស្ថិតនៅក្រោមការគ្រប់គ្រង របស់ប្រទេសវៀតណាម ក៏ពិតមែន តែអ្វី​ដែល​ជាការចងចាំ គឺស្ថិតនៅត្រង់ថា ទឹកដីនោះជារបស់ខ្មែរ ដែលបានបាត់បង់ទៅ ដោយខ្មែរមិនបានដឹងខ្លួន និងក៏ជា​ការរំលឹក ដល់យុវជនជំនាន់ក្រោយ ឲ្យបានដឹងពីប្រវត្តិសាស្រ្តកម្ពុជា ព្រមទាំងជាការរំលឹកដឹងគុណ នូវ​បុព្វបុរស​ខ្មែរ ដែលបានពលីជីវិត ក្នុងការទាមទារទឹកដីខ្មែរកម្ពុជាក្រោម។ នេះជារការថ្លែង របស់លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍ខ្មែរកម្ពុជាក្រោម នៅក្នុងពិធីរំលឹកខួបលើកទី៦៦ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជា។

នៅចំពោះវត្តមាន ប្រជាពលរដ្ឋរាប់ពាន់នាក់ តំណាងរាស្ត្រ (ពីគណបក្សសង្គ្រោះជាតិ) និងព្រះសង្គរាប់រយអង្គ ដែលបានមកចូលរួម ក្នុងពិធីរំលឹកខួប កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥នេះ នាវត្តពោធិយារាម (វត្តចាស់) ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនោះ លោក ថាច់ សេដ្ឋា បានថ្លែងឡើងថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ [...]

​ដែន​សមុទ្រ​ចិន​ខាង​ត្បូង៖ «សង្គ្រាម​មិន​អាច​ជៀស​រួច»

​ដែន​សមុទ្រ​ចិន​ខាង​ត្បូង៖ «សង្គ្រាម​មិន​អាច​ជៀស​រួច»

ក្រុងវ៉ាស៊ីនតោន និងប្រទេស នៅអាស៊ីអគ្នេយ៍មួយចំនួន បានចោទក្រុងប៉េកាំង ពីមហិច្ឆតាដ៏ធំហួសប្រមាណ ទៅលើ​តំបន់​ភូមិសាស្ត្រ ក្នុងសមុទ្រចិនខាងត្បូង។ ចំណុចដែលបង្កការក្ដៅក្រហាយ ក្នុងពេលបច្ចុប្បន្ន ស្ថិតលើប្រជុំកោះ ស្ពរ៉ាតឡី (Spratleys) ដែលអាចនឹងលាតសន្ធឹង នៅជុំវិញផ្ទៃក្រឡា ប្រមាណជ៤០០ ០០០គីឡូម៉ែត្រការ៉េ។

ប្រជុំកោះនេះ មិនត្រឹមតែជាទីប្រសព្វ នៃចរាចរណ៍ផ្លូវសមុទ្រ ដ៏សំខាន់ជាងគេ សម្រាប់ពាណិជ្ជកម្មពិភពលោក​ប៉ុណ្ណោះទេ តែថែមទាំងជាតំបន់ ដែលពោរពេញដោយធនធានប្រេងកាត ដ៏សន្ធឹកសន្ធាប់នោះទៀត។ ប៉ុន្តែប្រសិនបើ​ប្រទេស​វៀតណាម ហ្វីលីពីន ឬប្រទេសម៉ាឡេស៊ី និងតៃវ៉ាន់ បានឈ្លោះគ្នា ដើម្បីដំណ្ដើមកាន់កាន់តំបន់នោះ ទោះជាទាំង​មូល ឬ​ផ្នែក​ខ្លះ​ក៏ដោយ ចំពោះក្រុងប៉េកាំងវិញ ដែលចង់បានតំបន់នោះដូចគ្នា កំពុងដឹកនាំឲ្យមានការសាងសង់ នូវ​សំណង់​ធំៗ​ជា​ច្រើន ក្នុង​នោះ​មានដូចជាកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត រួចទៅហើយ។

អ្នក​ស្លាប់​ដោយ​ការ​ឡើង​កម្ដៅ កើន​ជាង​២២០០នាក់ នៅ​ឥណ្ឌា

អ្នក​ស្លាប់​ដោយ​ការ​ឡើង​កម្ដៅ កើន​ជាង​២២០០នាក់ នៅ​ឥណ្ឌា

ភ្លៀងធ្លាក់ បានបង្អុរស្រោចស្រព កាលពីថ្ងៃអាទិត្យ នៅក្នុងរដ្ឋជាច្រើន ភាគខាងជើងនៃប្រទេស ឥណ្ឌា និងជាពិសេស​រដ្ឋធានី ញ៉ូដេលី ដែលបានរងគ្រោះ នឹងការឡើងកម្ដៅ តាំងពីច្រើនថ្ងៃមកហើយ។ ប៉ុន្តែភាពត្រជាក់ត្រជុំ ដែលបានមក​ពី​ការ​ស្រោចស្រពនេះ មិនមានរយៈពេលយូរប៉ុន្មានទេ ដោយសារគេបានប្រមើលឃើញថា សីតុណ្ហភាពនៅក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ នឹងកើនឡើងដល់ ៤៥អង្សាទៀត នៅក្នុងតំបន់ខាងត្បូង ខាងលិខ និងភាគខ្លះ នៃតំបន់ភាគខាងជើង របស់​ប្រទេស។

អ្នកទទួលខុសត្រូវមួយរូប បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ថា៖ «មនុស្ស១៦៣៦នាក់ បាន​ស្លាប់ នៅក្នុងរដ្ឋ អេនដ្រា (Andhra) តែមួយ» ខណៈអ្នកទទួលខុសត្រូវម្នាក់ទៀត បានអះអាងថា ៥៤១នាក់ផ្សេងទៀត បាន​ស្លាប់ នៅក្នុងរដ្ឋផ្សេងទៀត។

ជារៀងរាល់រដូវក្ដៅ (រាល់ឆ្នាំ) មនុស្សជាច្រើនរយនាក់ ដែលភាគច្រើនជាអ្នកក្រីក្រ បានស្លាប់ដោយសារការឡើងកម្ដៅ។ ប៉ុន្តែនៅឆ្នាំ២០១៥នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...