នាយការិយាល័យនគរបាលខេត្តតាកែវ ត្រូវតៃកុងឡានខ្លួនឯងថយរថយន្តបុកស្លាប់
ជនរងគ្រោះព្រោះអ្នកបើកបររថយន្ដខ្លួនឯងនេះ ជាលោកវរសេនីយ៍ទោ (សក្ដិ៤កន្លះ) អ៊ុំ ចន្ទណារិទ្ធ មានថានៈ ជានាយការិយាល័យ នៃស្នងការនគរបាលខេត្ត តាកែវ។ លោកត្រូវបានអ្នកបើកបររថយន្តផ្ទាល់ខ្លួន ថយរថយន្តបុកស្លាប់ នៅផ្ទះរបស់លោក កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ក្នុងភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ប្រភពពីសមត្ថកិច្ចខេត្ត ក្នុងការស៊ើបអង្កេតជំហានដំបូង ហើយត្រូវបានដកស្រង់ ដោយសារព័ត៌មានក្នុងស្រុក ជាច្រើននោះ បានបញ្ជាក់ថា នៅយប់នោះ លោក អ៊ុំ ចន្ទណារិទ្ធ បានជិះរថយន្ដត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានទៅកន្លែងផឹកស៊ី ជាមួយនឹងមិត្តភក្តិ។ លុះមកដល់ផ្ទះ ជនរងគ្រោះ បានចុះពីលើរថយន្ត ដើម្បីមកធ្វើសញ្ញា ឲ្យអ្នកបើករថយន្តរបស់លោក ថយរថយន្តចូលផ្ទះ។
ប៉ុន្តែគេនៅមិនទាន់ដឹងថា តើអ្នកបើកបរបានស្រវឹងស្រា ឬជាការធ្វេសប្រហេស ឬអាចជាការប៉ុនប៉ងធ្វើឃាតនោះទេ ប៉ុន្តែជនបង្ករូបនេះ បានថយរថយន្ដបុកលោកសក្ដិ៤កន្លះ [...]