Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

នៅ​ពេល អូបាម៉ា រំភើប​នឹង​សំបុត្រ​របស់​កុមារ​​អាមេរិក​ម្នាក់...

រឿងរ៉ាវ បានបង្កការរំភើបចិត្ត ដល់អង្គមហាសន្និបាតទាំងមូល នៃអង្គការសហប្រជាតិ កាលពីម្សិលម៉ិញ បន្ទាប់​ពី​ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានឡើងថ្លែង​រៀបរាប់ ពីរឿងនេះ នៅ​លើ​វេទិការ នៃមហាសន្និបាតនេះរួច។ បន្ទាប់ពីនោះរួច គេហទំព័ររបស់សេតវិមាន បានយកសំបុត្រនោះ មក​បង្ហោះ​ផ្សាយ ហើយទទួលបានការស្វាគមន៍យ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់​បណ្ដាញ​អ៊ិនធើណែត។ តើមាន​រឿ​​​​ងអ្វីឬ?

គេត្រូវរំលឹកឡើង ពីហេតុការណ៍ដ៏រន្ធត់មួយ កាលពីខែសីហាកន្លងទៅ ខណៈពេលដែល​​កុមារ​ជាតិ​អាមេរិកាំង ដែលមានអាយុ៦ឆ្នាំមួយរូប បាននៅពីមុខកញ្ចក់ទូរទស្សន៍ ហើយបានទស្សនារូបភាព ដ៏ខ្លោចផ្សារ​របស់​កុមារ​ជាតិ​ស៊ីរី​ម្នាក់ ឈ្មោះ «អ៊ុំរ៉ាន (Omran)» បន្ទាប់ពីការទម្លាក់គ្រាប់បែក ទៅលើលំនៅដ្ឋាន​របស់​កុមារ​ទាំង​កណ្ដាល​រាត្រី ក្នុងក្រុងអាឡិប (Alep) ស្ថិតក្នុងភាគពាយ័ព្យ នៃប្រទេសស៊ីរី។ រូបភាព (ទាំងរូបថត ទាំងវីដេអូ) នោះ [...]

ទុក​កូន​អាយុ​២ឆ្នាំ​ចោល​ក្នុង​រថយន្ដ​ទាំង​យប់ ដើម្បី​ខ្លួន​ទៅ​រាំ!

ទុក​កូន​អាយុ​២ឆ្នាំ​ចោល​ក្នុង​រថយន្ដ​ទាំង​យប់ ដើម្បី​ខ្លួន​ទៅ​រាំ!

ភ្នាក់ងារនគរបាល ត្រូវបានបញ្ជូនភ្លាមៗ ទាំងកណ្ដាលរាត្រី ទៅកាន់ចំណតរថយន្ដមួយ ក្នុងក្រុង «Schaffhouse (ស្ថិតនៅភាគខាងជើង នៃប្រទេសស្វីស)» បន្ទាប់ពីទទួលដំណឹង ពីអ្នកដំណើរនៅក្បែរនោះ ដែល​បាន​ប្រទះឃើញ​ទារកម្នាក់អាយុ២ខួប នៅក្នុងរថយន្ដតែម្នាក់ឯង ហើយបានរាយការណ៍ករណីនេះ ទៅ​កាន់​អាជ្ញាធរ។ បន្ទាប់មក នគរបាលបានដឹងថា ម្ដាយរបស់ទារករូបនោះ បានទុកកូនខ្លួនចោល ដើម្បីខ្លួន​ចេញ​ទៅ​រាំ​សប្បាយ។

នគរបាលបាននិយាយថា ហេតុការណ៍នេះ បានកើតឡើងកាលពីរំលងអាធ្រាត​យប់ថ្ងៃសៅរ៍ ចូលមក​ថ្ងៃ​អាទិត្យ​ចុងសប្ដាហ៍មុន។

ភ្នាក់ងារ​នគរបាល ដែលបានទៅដល់កន្លែងកើតហេតុ មិនបានហៅអ្នកបច្ចេកទេស ដើម្បីគាស់ទ្វា ឬកញ្ចក់​រថយន្ដ ក្នុងការជួយរំដោះទារក ចេញមកក្រៅទេ ដោយហេតុថា ស្ត្រីជាម្ដាយបានត្រឡប់មកវិញ នៅប៉ុន្មាន​នាទី ក្រោយមក។ ស្ត្រីជាម្ដាយអាយុ២៥ឆ្នាំរូបនេះ បានសារភាពថា នាងបានចេញទៅរាំកំសាន្ត ក្នុងរង្គសាល​មួយ​ក្បែរ​នោះ និងពិតជាបានទុកកូនរបស់នាង [...]

ឌុយតែតេ សុំ​ពេល​៦ខែ​ទៀត ដើម្បី​សម្លាប់​ឈ្មួញ​ថ្នាំ​ញៀន​«ឲ្យ​អស់»

ឌុយតែតេ សុំ​ពេល​៦ខែ​ទៀត ដើម្បី​សម្លាប់​ឈ្មួញ​ថ្នាំ​ញៀន​«ឲ្យ​អស់»

សង្គ្រាមប្រឆាំងការជួញដូរគ្រឿងញៀន ត្រូវតែបញ្ចប់ទៅ ដោយការបោសសំអាត គ្មានសល់អ្វី។ ហើយការ​អះ​អាង ដែលថាសង្គ្រាមនេះ មានរយៈពេលត្រឹមតែ៦ខែ ដូចជាងាយពេកហើយ។ នេះជាការសញ្ជឹងគិត របស់​លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់ប្រទេសហ្វីលីពីន។ ដោយសារ​ហេតុ​នេះ​ហើយ ទើបលោកបានប្រកាស ឲ្យមានការពន្យាពេល ចំនួន៦ខែបន្ថែមទៀត ដើម្បីបង្ហើយ​យុទ្ធនាការ​របស់​លោក។

លោក ឌុយតែតេ បានថ្លែងឡើងថា៖ «ទោះជាខ្ញុំចង់យ៉ាងណាក៏ដោយ តែខ្ញុំមិនសម្លាប់​ពួកវា​ទាំង​អស់​​បាន​​ទេ។ នៅ​មុនខ្ញុំក្លាយជាប្រធានាធិបតី ខ្ញុំមិនបានគិតថា ការគម្រាមដែលកើតឡើង ពីថ្នាំញៀន សម្រាប់​សាធារណ​រដ្ឋ (ហ្វីលីពីព) មានកម្រិតដល់ថ្នាក់នេះឡើយ។»។

បន្ទាប់ពីបានជាប់ឆ្នោត ជាប្រធានាធិបតី កាលពីថ្ងៃទី៣០ ខែមិថុនាកន្លងទៅរួច លោក រ៉ូឌ្រីចូ ឌុយតែតេ បាន​បើក​យុទ្ធនាការទម្រង់តឹងមួយ ប្រឆាំងនឹងការជួញដូរគ្រៀងញៀន។ ប្រធានធិបតីរូបនេះ [...]

ទិដ្ឋភាព​នៃ​ការ​ផ្ទុះ​(គ្រាប់​បែក?)​ដ៏​ខ្លាំង​​មួយ នៅ​កណ្ដាល​ក្រុង​ញ៉ូយក

ការផ្ទុះដ៏ខ្លាំងមួយនេះ បានកើតឡើង នាវេលាយប់ថ្ងៃសៅរ៍ ចូលមកថ្ងៃអាទិត្យម្សិលម៉ិញ នៅក្នុងសង្កាត់ «Chelsea» ស្ថិតនៅលើកោះ «Manhattan» របស់ទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ អភិបាលក្រុងញ៉ូយក លោក អេនឌ្រូ ខោម៉ូ (Andrew Cuomo) បានថ្លែងនៅថ្ងៃអាទិត្យនេះ ថាសម្លេងនៃការផ្ទុះនោះ អាចមាន​កម្រិត ស្មើ​នឹង​ការ​ដាក់​បំផ្ទុះ​គ្រាប់បែក ប៉ុន្តែមិនមានជាប់ទាក់ទង ជាមួយនឹងភេរវកម្ម​អន្តរជាតិ​នោះទេ។

មនុស្ស២៩នាក់ បានរងរបួសពីហេតុការណ៍នេះ ក្នុងនោះម្នាក់របួសធ្ងន់។ កម្លាំងផ្ទុះដ៏ខ្លាំង ក៏បានបង្កឲ្យ​ទ្រព្យ​សម្បត្តិ នៅជុំវិញនោះ បានទទួលការខូចខាតដែរ។

ហេតុការណ៍នេះ បានកើតឡើង តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ដែល​នឹង​ចាប់ផ្ដើមនៅថ្ងៃទី២០ ខែកញ្ញា ខាងមុខ។ លោកអភិបាលក្រុង បានថ្លែងឲ្យដឹងទៀតថា៖ «កម្លាំងនគរបាល ប្រមាណ​ជា១០០០នាក់ទៀត ត្រូវបានដាក់​ពង្រាយ​បន្ថែម ដើម្បីបង្ការហេតុការណ៍ [...]

កាណូត​បុក​កំពង់​នៅ​ថៃ ស្លាប់​យ៉ាង​តិច​១៣នាក់

មនុស្សយ៉ាងតិច១៣នាក់ បានស្លាប់ នៅល្ងាចថ្ងៃអាទិត្យនេះ ក្នុងទន្លេចៅប្រាយ៉ា ប្រទេសថៃ បន្ទាប់ពីកាណូត​ចម្លង​មួយ បានជ្រុលទៅបុកកំពង់របស់ខ្លួន ហើយបានលិច។ នេះបើតាមការប្រកាសឲ្យដឹង របស់​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់ ក្នុងផ្នែកសង្គ្រោះបន្ទាន់ ប្រចាំក្រុងអយុធ្យា។

លោក «Udomsak Khaonoona» ដែលតំណាងឲ្យក្រុមអ្នកជួយសង្គ្រោះ បានថ្លែងថា៖ «មនុស្ស១៣នាក់ ពិត​ជា​បានលាចាកលោក ហើយ៣៣នាក់ទៀត បានរងរបួស។ នេះជាតួលេខ ដែលអាចរាប់ដឹង មកដល់ពេលនេះ។»។

ហេតុការណ៍បានកើតឡើង នៅក្នុងទន្លេចៅប្រាយ៉ា នៃក្រុងអយុធ្យា ដែលស្និតនៅចំងាយ៨០គីឡូម៉ែត្រ ខាង​ជើង​រាជធានី​បាងកក។ លោក «Khaonoona» បានបន្តពន្យល់ថា៖ «កាណូតបានព្យាយាមបើកគេស ពី​កាណូត​មួយ​ទៀត តែបានជ្រុលមកបុកសរសរមួយដើម របស់កំពង់ចម្លង»។

លោកបានអះអាងទៀតថា អ្នកដំណើរនៅលើកាណុត សុទ្ធសឹងជាប្រជាជនថៃ ដែលជា​អ្នកស្រុក​ក្នុង​តំបន់​នោះ។

» ខាងក្រោមនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...