Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

រូបភាព​ក្នុង​និង​ក្រោយ​ពេល គីម ជុង-ណាម ត្រូវ​ស្ត្រី​២នាក់​បំពុល

រូបភាព​ក្នុង​និង​ក្រោយ​ពេល គីម ជុង-ណាម ត្រូវ​ស្ត្រី​២នាក់​បំពុល

រូបភាព ដែលទទួលបាន ពីកាម៉េរ៉ាសុវត្ថិភាព នៅក្នុងព្រលានយន្ដហោះអន្តរជាតិ កូឡាឡំពួរ អនុញ្ញាត​ឲ្យ​គេ​យល់ ពី​សកម្មភាព​ដែល​បាន​កើត​ឡើង នៅពេលកើតហេតុ និងនៅពេល​បន្ទាប់មក។ ដំបូងឡើយ គេ​ឃើញ​លោក គឹម ជុង-អ៊ុន (Kim Jong-nam) បងប្រុសម្ដាយដទៃ របស់លោក គឹម ជុង-អ៊ុន (Kim Jong-un) មេ​ដឹកនាំកូរ៉េ​កុម្មុយនីស​​សព្វថ្ងៃ ដើរចូល​ទៅក្នុង​បន្ទប់​ធំ​កណ្ដាល សម្រាប់ការ​ធ្វើដំណើរ​ចាកចេញ នៃ​ព្រលាន​យន្ដហោះ​ ជា​មួយ​នឹង​កាបូប​ស្ពាយ​​នៅលើខ្នង។ លោកបានបានចូលទៅមើល ប្រអប់ជូនដំណឹង ពីជើង​​ហោះ​ហើរ​ទាំង​ឡាយ ហើយ​បន្ទាប់​មក លោក​បានដើរចេញពីទីនោះ ស្របពេលនឹងស្ត្រីពីរនាក់ បានដើរសំដៅ​មករកលោក។

រំពេចនោះ ស្ត្រីម្នាក់ ពីក្នុងចំណោមស្ត្រីទាំងពីរ បានដើរមកបុកលោក ចំពីមុខ ខណៈស្ត្រីម្នាក់ទៀត បាន​ចាប់​លោក​ពី​ក្រោយ និងដាក់«អ្វីមួយ» នៅលើមុខរបស់លោក។ ក្រោយពីធ្វើសកម្មភាពរួច ស្ត្រីទាំងពីរ​បាន​ដើរ​គេច​ខ្លួន​ភ្លាមៗ ទៅ​តាម​ទិសដៅ​ផ្សេង​គ្នា [...]

តុលាការ​ប៉េរូ ចេញ​ដីកា​ឃាត់​ខ្លួន​អតីត​ប្រធានាធិបតី

តុលាការ​ប៉េរូ ចេញ​ដីកា​ឃាត់​ខ្លួន​អតីត​ប្រធានាធិបតី

ប្រព័ន្ធយុត្តិធម៌របស់ប្រទេសប៉េរូ បានចេញដីកាមួយ នៅថ្ងៃព្រហស្បត្តិ៍នេះ ដើម្បីស្វែងរកចាប់ខ្លួន អតីត​ប្រធានា​ធិបតី លោក អាឡិចសង់ដ្រូ តូឡេដូ (Alejandro Toledo) បន្ទាប់ពីបានរកឃើញ នូវការ​ជាប់​ពាក់ព័ន្ធ​របស់​លោក នៅ​ក្នុង​សំនុំ​រឿង​ពុករលួយ ដ៏ធំសម្បើម​មួយ។ ចៅក្រមឈ្មោះ រីឆាដ៍ កុងសេពស៊ីអ៊ុង (Richard Concepcion) ដែល​ទទួល​បន្ទុក​ក្នុង​កិច្ចការនេះ គឺជាអ្នកចេញដីកា​​ចាប់ខ្លួនខាងលើ ដែលមាន​សុពលភាព ទាំង​នៅ​លើ​ផ្ទៃ​ប្រទេស​ប៉េរូ និង​នៅ​អន្តរជាតិ។

ក្នុងដីការនោះ ចៅក្រម​បានបញ្ជា ថាត្រូវរកឲ្យឃើញ នូវទីកន្លែង​នៅឯបរទេស ដែលអតីត​ប្រធានាធិបតី កំពុង​គេច​ខ្លួន ដើម្បី​ឈាន​ទៅ​ដល់​ការចាប់ខ្លួុន និង​នាំ​ខ្លួន យកមក​ឃុំ ជាបណ្ដោះអាសន្ន សម្រាប់​រយៈពេល​១៨ខែ។

សំនុំរឿងពុករលួយ បានតាមដានស្រាវជ្រាវ រហូតលុះត្រា​មហា​សហគ្រាសប្រេស៊ីល ឈ្មោះ «Odebrecht» បាន​ចេញ​មុខ មកទទួលស្គាល់​​ដោយខ្លួនឯង ពីការប្រើប្រាស់ ទឹកប្រាក់ [...]

បារាំង៖ ផ្ទុះ​ក្នុង​រោងចក្រ​នុយក្លេអ៊ែរ របួស​៥នាក់

បារាំង៖ ផ្ទុះ​ក្នុង​រោងចក្រ​នុយក្លេអ៊ែរ របួស​៥នាក់

ការផ្ទុះមួយ បានកើតឡើង នៅវេលាម៉ោង ១០ ព្រឹកថ្ងៃព្រហស្បត្តិ៍នេះ នៅក្នុងបន្ទប់ម៉ាស៊ីន នៃមជ្ឈមណ្ឌល​នុយក្លេអ៊ែរ «Flamanville» ស្ថិតក្នុងតំបន់ ណ័រម៉ង់ឌី (Normandie) ភាគខាងលិច នៃប្រទេសបារាំង។ បន្ទាប់​ពី​ការ​ផ្ទុះ​នេះ អគ្គិភ័យ​មួយ​​ទៀត ក៏​ត្រូវ​បាន​រាយការណ៍​ឲ្យ​ដឹង​ដែរ នៅផ្នែក​កណ្ដាល​នៃ​មជ្ឈមណ្ឌល។ នេះ បើ​តាម​សេចក្ដី​រាយការណ៍ របស់សារព័ត៌មាន​តំបន់ «Ouest France» របស់បារាំង។

ស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» លោក «Olivier Marmion» នាយ​ខុទ្ទកាល័យ​ស្នងការ​តំបន់ ​បាន​ឲ្យ​ដឹង​ថា មនុស្ស​៥នាក់ បាន​រងគ្រោះ​ស្រាល បណ្ដាល​មក​ពី​ជាតិពុល ដែលបែកធ្លាយ​ពីការផ្ទុះ ប៉ុន្តែ​មិន​មាន​សេចក្ដី​រាយការណ៍ ពីអ្នករបួស​ធ្ងន់ នៅក្នុង​ហេតុការណ៍​នេះ​ទេ។

លោកបានបញ្ជាក់ ប្រាប់សារព័ត៌មាន «Ouest-France» ដែរថា៖ «ជាបញ្ហា​បច្ចេកទេស ដែលគួរ​ឲ្យ​សិក្សាស្រាវ​ជ្រាវ​ឡើង​វិញ ឲ្យបាន​ហ្មត់ចត់។ តែវា​មិនមែន [...]

ជួប សម្លាប់ មាន​អាយុ​«មិន​ទាន់​បី​ខែ»​ផង​ទេ!

ជួប សម្លាប់ មាន​អាយុ​«មិន​ទាន់​បី​ខែ»​ផង​ទេ!

លិខិតប្រកាសបើកសវនាការ ទៅលើសំនុំរឿងឃាតកម្ម បាញ់សម្លាប់លោក កែម ឡី ត្រូវបាន​ចេញ​ផ្សាយ​ជា​សាធារណៈ និង​បានមកដល់ដៃ របស់ក្រុមអ្នកយកព័ត៌មាន នៅព្រឹកថ្ងៃអង្គារ ទី៧ ខែកុម្ភៈនេះ ដោយ​បាន​បញ្ជាក់​ថា សវនាការ​​ទៅលើរឿងក្ដី ដ៏រសើបមួយនេះ នឹងត្រូវបើកធ្វើ នៅថ្ងៃទី១ ខែមីនា ខាងមុខ។ ប៉ុន្តែ​អ្វី ដែល​គេ​កាន់​តែ​ចាប់​​អារម្មណ៍​​ជាង​នេះ​ នៅលើលិខិតនោះ គឺការដាក់ថ្ងៃខែឆ្នាំកំណើត របស់​ជន​សង្ស័យ ដែល​គេ​ស្គាល់​ថា មាន​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ នៅលើលិខិតនោះ កើតនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៦។

ក្រុមអ្នកតាមដានរឿងនេះ បានចំអកឲ្យសាលាដំបូងរាជធានី ទាក់ទងនឹងសំណេរថ្ងៃខែឆ្នាំ​កំណើត​នេះ​ថា ជន​សង្ស័យ​មិន​ទាន់​បាន​​ចាប់​កំណើត​នៅឡើយ នៅពេលមានឃាតកម្ម ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ និង​មិន​ទាន់​មាន​អាយុ បាន​បីខែ​ស្រួល​បួល​ផងទេ បើរាប់​មក​ទល់​នឹងថ្ងៃបើកសវនាការ ដែល​នឹង​គ្រោង​ធ្វើ នៅ​ដើម​ខែ​មិនា។

សម្រាប់ព្រះ​សង្ឃ ប៊ុត [...]

​រដ្ឋបាល​ខេត្ត​កំពត បំភ្លឺ​ពី​ការ​ចាប់​ខ្លួន​យុវជន​បក្ស​ជួង១៣នាក់

​រដ្ឋបាល​ខេត្ត​កំពត បំភ្លឺ​ពី​ការ​ចាប់​ខ្លួន​យុវជន​បក្ស​ជួង១៣នាក់

ផ្ទុយពីការលើកឡើង របស់ក្រុមសមាជិកគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ និងប្រធានគណបក្សនេះ ដែល​ថា​រឿងរ៉ាវ​ជម្លោះដីធ្លី បានកើតឡើងតែពីបងប្អូនជីដូនមួយពីរនាក់ប៉ុណ្ណោះ និងចាត់ទុក​ការឃាត់​ខ្លួន​យុវជន​ទាំង១៣​នាក់ ពីសំណាក់អាជ្ញាធរ ថាជាអំពើ​ខុស​ច្បាប់​នោះ នៅល្ងាច​ថ្ងៃ​សៅរ៍ម្សិលម៉ិញនេះ រដ្ឋបាលខេត្តកំពត បាន​ចេញ​សេចក្ដី​ប្រកាសព័ត៌មានមួយ បំភ្លឺពីចំណាត់ការបន្ទាប់ និងត្រឹមត្រូវ «តាមវិធានការច្បាប់» ពីសំណាក់​​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាល​​ខេត្ត ក្នុង​ករណីដីធ្លី ដែល​បាន​កើត​ឡើង​​ដ៏រ៉ាំរ៉ៃ ក្នុង​ភូមិ​តេជោ​​ក្បាល​​ដំរី ឃុំតេជោអភិវឌ្ឍន៍ ស្រុក​​ឈូក ខេត្ត​​​កំពត។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដាក់ជូនប្រិយមិត្ត នូវសេចក្ដីប្រកាស​ព័ត៌មាននេះទាំងស្រុង ដូចខាងក្រោម៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...