បារាំង៖ ផ្ទុះ​ក្នុង​រោងចក្រ​នុយក្លេអ៊ែរ របួស​៥នាក់

ការផ្ទុះមួយ បានកើតឡើង នៅក្នុងមជ្ឈមណ្ឌលនុយក្លេអ៊ែរ «Flamanville» ក្នុងតំបន់ ណ័ម៉ង់ឌី (Normandie) ភាគ​ខាង​លិច នៃ​ប្រទេស​បារាំង នៅព្រឹកនេះ។ ហេតុការណ៍នេះ ដែលទំនង​ជាបណ្ដាល មក​ពីបញ្ហា​បច្ចេកទេស បាន​បណ្ដាល​ឲ្យ​មនុស្ស៥នាក់ រងរបួសស្រាល។
បារាំង៖ ផ្ទុះ​ក្នុង​រោងចក្រ​នុយក្លេអ៊ែរ របួស​៥នាក់
មជ្ឈមណ្ឌលនុយក្លេអ៊ែរ «Flamanville» នៅក្នុងតំបន់ ណ័រម៉ង់ឌី របស់បារាំង។ (រូបថត EDF)
Loading...
  • ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី៧ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 09, 2017
  • ប្រធានបទ: នុយក្លេអ៊ែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការផ្ទុះមួយ បានកើតឡើង នៅវេលាម៉ោង ១០ ព្រឹកថ្ងៃព្រហស្បត្តិ៍នេះ នៅក្នុងបន្ទប់ម៉ាស៊ីន នៃមជ្ឈមណ្ឌល​នុយក្លេអ៊ែរ «Flamanville» ស្ថិតក្នុងតំបន់ ណ័រម៉ង់ឌី (Normandie) ភាគខាងលិច នៃប្រទេសបារាំង។ បន្ទាប់​ពី​ការ​ផ្ទុះ​នេះ អគ្គិភ័យ​មួយ​​ទៀត ក៏​ត្រូវ​បាន​រាយការណ៍​ឲ្យ​ដឹង​ដែរ នៅផ្នែក​កណ្ដាល​នៃ​មជ្ឈមណ្ឌល។ នេះ បើ​តាម​សេចក្ដី​រាយការណ៍ របស់សារព័ត៌មាន​តំបន់ «Ouest France» របស់បារាំង។

ស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» លោក «Olivier Marmion» នាយ​ខុទ្ទកាល័យ​ស្នងការ​តំបន់ ​បាន​ឲ្យ​ដឹង​ថា មនុស្ស​៥នាក់ បាន​រងគ្រោះ​ស្រាល បណ្ដាល​មក​ពី​ជាតិពុល ដែលបែកធ្លាយ​ពីការផ្ទុះ ប៉ុន្តែ​មិន​មាន​សេចក្ដី​រាយការណ៍ ពីអ្នករបួស​ធ្ងន់ នៅក្នុង​ហេតុការណ៍​នេះ​ទេ។

លោកបានបញ្ជាក់ ប្រាប់សារព័ត៌មាន «Ouest-France» ដែរថា៖ «ជាបញ្ហា​បច្ចេកទេស ដែលគួរ​ឲ្យ​សិក្សាស្រាវ​ជ្រាវ​ឡើង​វិញ ឲ្យបាន​ហ្មត់ចត់។ តែវា​មិនមែន ជាគ្រោះ​មហន្តរាយ​នុយក្លេអ៊ែរ អ្វី​ឡើយ ដោយសារ​ការ​ផ្ទុះ​នេះ ​បាន​កើត​ឡើង នៅខាងក្រៅ​តំបន់​ចម្រាញ់នុយក្លេអ៊ែរ។»។

ម៉ាស៊ីនមួយ ពីក្នុងចំណោមម៉ាស៊ីនប្រតិកម្ម ទាំងពីរ នៃមជ្ឈមណ្ឌល ត្រូវបានផ្អាកសកម្មភាព។ ស្នងការ​ដ្ឋាន​តំបន់ បាន​បញ្ជាក់​នៅ​មុន​នេះថា អគ្គិភ័យត្រូវបានពន្លត់​បានទាំងស្រុង តាំងពី​ម៉ោង ១២ និង១០នាទី។ មូលហេតុ បណ្ដាល​ឲ្យមាន​អគ្គិភ័យ ទំនងជាបណ្ដាល​មកពី បញ្ហាចរន្ត​អគ្គិសនី។

សារព័ត៌មាន​តំបន់​របស់បារាំង បានបញ្ជាក់បន្ថែមថា អាជ្ញាធរបាន​ច្រានចោល ពីការសង្ស័យ​ដែល​គិត​ថា អាច​មាន​អំពើ​ល្មើស នៅក្នុង​ហេតុការណ៍​នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...