គ្មានសញ្ញា នៃការ«បំពុល»សម្លាប់អតីតមេដឹកនាំប៉ាឡេស្ទីនទេ
ការស៊ើបអង្កេតដ៏ពិសេសមួយ ដែលត្រូវបានដឹកនាំដោយអ្នកជំនាញជាតិបារាំង បានបង្ហាញលទ្ធផលថា ពួកគេរកមិនឃើញពីសញ្ញា នៃការ«បំពុល»ជាតិប៉ូឡូនីញ៉ូម ទៅលើអតីតប្រធានរដ្ឋប៉ាឡេស្ទី យ៉ាស្សេ អារ៉ាហ្វាត (Yasser Arafat) នោះទេ។ នេះបើតាមការបញ្ជាក់របស់ ភរិយារបស់អតីតមេដឹកនាំប៉ាឡេស្ទីនដ៏ល្បីឈ្មោះ នៅល្ងាចថ្ងៃអង្គារទី០៣ខែធ្នូកន្លងមក។
រូបថតអតីតប្រធានរដ្ឋប៉ាឡេស្ទីន លោកយ៉ាស៊ែ អារ៉ាហ្វាត នៅទីក្រុងរ៉ាម៉ាឡា។ (រូបថត MONOROOM.info/ Chea Bunthoeun)
សំនុំរឿងបំពុល - អ្នកវិទ្យាសាស្ត្រជាច្រើនរូប ដែលមកពីច្រើនប្រទេស បានសាកល្បង និងកំណត់ឲ្យបាន នូវមូលហេតុនៃមរណភាព របស់អតីតប្រធានរដ្ឋប៉ាឡេស្ទីន និងចង់ដឹងថាតើជាតិបំពុល ប៉ូឡូនីញ៉ូម ត្រូវបានប្រើដើម្បីធ្វើឃាត [...]