Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

យុវជនប្តឹង ហ៊ុន សែន ត្រូវ​បាន​តុលាការ​ប្រាប់​ឲ្យ​ថែម​ភស្តុតាង

យុវជនប្តឹង ហ៊ុន សែន ត្រូវ​បាន​តុលាការ​ប្រាប់​ឲ្យ​ថែម​ភស្តុតាង

បណ្តឹងដែលដែលប្តឹង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅតុលាការរឿងកាត់ទឹកដីអោយទៅវៀតណាម ត្រូវបាន​អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចមិនទាន់ចាត់ការ ដោយមូលហេតុខ្វះភស្តុតាង។ តែយុវជនម្ចាស់​បណ្ដឹង នៅតែមានសង្ឃឹមនិងថ្លែងថា ខ្លួននៅមានភស្ដុតាងជាច្រើនទៀត ដើម្បីដាក់បន្ទុកទៅលើបុរសខ្លាំង ដែល​យុវជនប្ដឹងចោទ។


លោក នាង សុឃុន នៅមុខសាលាដំបូងរាជធានី នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - បន្ទាប់ពីចូលបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ​ជុំវិញបណ្តឹងប្តឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធនឹងបទល្មើសកាត់ទឹកដី កោះត្រល់ [...]

ជម្លោះ​ដី​ធ្លី​នៅ​ឡ​ពាង៖ ពលរដ្ឋ​ចោទ​ភរិយា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ថា​សាហាវ​ណាស់

ជម្លោះ​ដី​ធ្លី​នៅ​ឡ​ពាង៖ ពលរដ្ឋ​ចោទ​ភរិយា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ថា​សាហាវ​ណាស់

ប្រជាពលរដ្ឋជា៥០នាក់ មកពីភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានទំនាស់ដីធ្លី​ដ៏រ៉ុំារ៉ៃ​ជាមួយក្រុមហ៊ុន ខេឌីស៊ីអន្តរជាតិ របស់លោកស្រីជា ខេង ភរិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បាន​អមតំណើរតំណាងរបស់ខ្លួន៥នាក់ មកឆ្លើយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ទាក់ទិនទៅនិងបណ្តឹងរបស់ខ្លួន​ប្តឹងទាមទារយកដីរបស់ពួកគេមកវិញ។


សាលាដំបូងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ O. Bory)

ជម្លោះដីធ្លី - លោក រាជ ស៊ីម៉ា តំណាងអ្នកភូមិឡពាង ដែលបានឈរជូបជុំនៅខាងមុខ សាលាដំបូងរាជធានីភ្នំពេញ​បានមានប្រសាសន៍ប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ថា ពលរដ្ឋរបស់ពួកលោក ដែលជាអ្នករងគ្រោះ​ដោយសារ​ការបណ្តេញចេញ និងឈូសឆាយផ្ទះសម្បែង [...]

មួយ​ឆ្នាំ​កន្លង​ទៅ​ហើយ តែ​ឈូក បណ្ឌិត នៅ​ក្រៅ​ឃុំ​យ៉ាង​ហឺហា !

មួយ​ឆ្នាំ​កន្លង​ទៅ​ហើយ តែ​ឈូក បណ្ឌិត នៅ​ក្រៅ​ឃុំ​យ៉ាង​ហឺហា !

នៅថ្ងៃទី២៧ ខែកុម្ភៈ នេះគឺ ជាការគម្រប់ខួបមួយឆ្នាំគត់ ចំពោះការស្វែងរកចាប់ខ្លួនអតីត អភិបាលក្រុងបាវិត​ដ៏មាន​ឥទ្ធិពល លោក ឈូក បណ្ឌិត ក្រោយពីសាលាឧទ្ធរណ៍ បានបើកសវនាការសម្រេចតម្កល់សាលដីការ របស់​សាលា​ដំបូងខេត្តស្វាយរៀង ផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ៦ខែ និងពិន័យជាប្រាក់៣៨លាន សង់ជំងឺ​ចិត្តជន​រងគ្រោះទាំងបីនាក់។


ចុងចោទ ឈូក បណ្ឌិត ពេលចេញពីសវនាការនៅសាលាឧទ្ទរណ៍។ MONOROOM.info photo/ O. Vary

ប្រព័ន្ធយុត្តិធម៌ - បើទោះជាលោក លោក ស ខេង ឧបនាយករដ្ឋមន្ត្រីនិងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិត​បញ្ជារទៅអគ្គស្នងការនគរបាលជាតិឲ្យ ស្វែងរកចាប់ខ្លួនអតីតៈអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត [...]

យុវជន​ប្តឹង ហ៊ុន សែន ត្រូវ​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​ថ្ងៃ​ទី27 ខែ​កុម្ភៈ

យុវជន​ប្តឹង ហ៊ុន សែន ត្រូវ​ទៅ​បំភ្លឺ​នៅ​សាលា​ដំបូង​ថ្ងៃ​ទី27 ខែ​កុម្ភៈ

យុវជនសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ បានអោយដឹងនៅថ្ងៃនេះថា ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤ ខាងមុខ លោកនឹង​ឡើងទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ តាមការកោះហៅរបស់ស្ថាប័ននេះ ទាក់ទងនឹងការប្តឹងរបស់យុវជន​រូបនេះ ប្រឆាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទកាត់ទឹកដីទៅអោយវៀតណាម។


លោក នាង សុឃុន នៅមុខសាលាដំបូងរាជធានី នៅថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅ លោក នាង សុឃុន មកពីសម្ព័ន្ធកូនខ្មែរអ្នកស្នេហាជាតិ ដើម្បីឆ្លើយតបបណ្តឹងរបស់លោក ជុំវិញការប្តឹងលោកនាយកដ្ឋមន្ត្រី ហ៊ុន សែន [...]

ជម្លោះ​ដី​​ធ្លី​ជា​មួយ​ក្រុមហ៊ុន​វៀតណាម​នៅ​រតនគិរី - ពលរដ្ឋ​​ទាម​ទារ​ដំណោះ​ស្រាយ

ជម្លោះ​ដី​​ធ្លី​ជា​មួយ​ក្រុមហ៊ុន​វៀតណាម​នៅ​រតនគិរី - ពលរដ្ឋ​​ទាម​ទារ​ដំណោះ​ស្រាយ

ប្រជាពលរដ្ឋសរុបជិត២០០គ្រួសារ ក្នុងឃុំតាលាវបាននឹងកំពុងបន្តររងគ្រោះ ដោយការបាត់បង់នូវដីចំការ«វិលជុំ» សម្រាប់ទំនៀមទម្លាប់ និងប្រពៃណីរបស់ពួកគាត់ ដែលជាជនជាតិភាគតិច ត្រូវបានក្រុមហ៊ុនវៀតណាមឈូសឆាយ និងគ្មានការអន្តរាគមពីអាជ្ញាធរ។ ពួកគាត់បានអះអាងថាដី«ដូនតា»របស់គាត់ ស្ថិតក្នុងភូមិតាណាកធំ ឃុំតាលាវ ស្រុកអន្លង់មាស ខេត្តរតនគីរី ត្រូវបានក្រុមហ៊ុនចំនួនបួនកំពុងរុកគួន និងឈូសឆាយយកជាបន្តរបន្ទាប់។


ដីធ្លី មួយកន្លែងក្នុងខេត្តរតនគីរី។ (រូបថតឯកសារ២០០៦ MONOROOM.info/Bunthoeun Chea)

វិបត្តិដីធ្លី - មេឃុំតាលាវ លោក ផាត់ ប៊ុនឡត់ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា ដីនេះមានបញ្ហា​តាំង​ពីយូរយាណាស់មកហើយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...