Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

នាវា​ចិន និង​ទូក​វៀតណាម បុក​គ្នា​ទៀត នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

នាវា​ចិន និង​ទូក​វៀតណាម បុក​គ្នា​ទៀត នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

នាវាចិនមួយគ្រឿង បានបើកទៅបុកទូកនេសាទវៀតណាមួយ នៅក្បែរនឹងមូលដ្ឋាចម្រាញ់ប្រេងរបស់ចិន ស្ថិត​ក្នុង​តំបន់ទឹកដែលប្រទេសទាំងពីរកំពុង ឈ្លោះដណ្ដើមថាជារបស់ផងខ្លួន តែរៀងៗខ្លួន។


វានាចិនប្រើប្រដាប់បាញ់ទឹកដាក់នាវាល្បាតរៀតណាម នៅថ្ងៃទី៥ ខែឧសភាឆ្នាំ២០១៤។ (រូបថត Reuters)

ជម្លោះចិន-វៀតណាម - តាមទីភ្នាក់ងារសារព័ត៌មានចិនថ្មី បានឲ្យដឹងថា កាណូតវៀតណាមនោះ បានលិចនៅក្នុង​តំបន់ភ្លាមៗ បន្ទាប់ពីបានឈ្លានពាន និងបានបុកនាវានាសាទរបស់ចិន។

នាយនគរបាលប្រចាំឆ្នេរសមុទ្រវៀតណាម បានប្រកាសថា អ្នកនៅលើទូក១០នាក់ ត្រូវបានជួយសង្គ្រោះដោយ​ទូកវៀតណាមផ្សេងទៀត ដែលបានបើកនៅក្បែរៗនោះ។ ហេតុការណ៍បានកើតឡើង កាលពីថ្ងៃចន្ទទី២៦ ខែឧសភា​នេះ [...]

កម្ពុជា​​ចេញ​​បទ​បញ្ជា​បន្ទាន់​ ក្រោយ​រដ្ឋ​ប្រហារ​យោធា​នៅ​ថៃ

កម្ពុជា​​ចេញ​​បទ​បញ្ជា​បន្ទាន់​ ក្រោយ​រដ្ឋ​ប្រហារ​យោធា​នៅ​ថៃ

បន្ទាប់ពីកងទ័ពថៃប្រកាសធ្វើរដ្ឋប្រហារយោធា ជាផ្លូវការមក រដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញបទបញ្ជាភ្លាមៗ ដើម្បីគ្រប់គ្រង​ស្ថានការណ៍នៅកម្ពុជា ដោយសារតែរាជាណាចក្រទាំងពីរ ធ្លាប់មានអរិភាពនឹងគ្នា ជុំវិញបញ្ហាព្រំដែន​ដ៏ចម្រូងចម្រាស់។


ច្រកប៉យប៉ែត នៅព្រំដែនកម្ពុជាថៃ។ (រូបថត wikimedia.org)

សន្តិសុខជាតិ - យោងតាមបទបញ្ជាចេញដោយរដ្ឋាភិបាលកម្ពុជា នៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤ ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានបីចំនុច ក្នុងនោះ៖

១. អគ្គមេបញ្ជាការកងយុទ្ធពលខេមរភូមិន្ទ និងអគ្គស្នងការនគរបាលជាតិ ត្រូវណែនាំដល់កងកម្លាំង [...]

មន្ត្រី​សង្គម​ស៊ីវិល និង​មេធាវី ថា​ជន​ជាប់​ចោទ​២៣​នាក់ បាត់​បង់​យុត្តិធម៌

មន្ត្រី​សង្គម​ស៊ីវិល និង​មេធាវី ថា​ជន​ជាប់​ចោទ​២៣​នាក់ បាត់​បង់​យុត្តិធម៌

មន្រ្តីអង្គការសង្គមស៊ីវិល និងក្រុមមេធាវីការពារក្ដីឲ្យជនទាំង២៣នាក់ បានថ្លែងរិះគន់ពីភាពមិនប្រក្រតីជាច្រើន ថា​បានកើតឡើង នៅក្នុងសវនាកានៃការសាកសួរ របស់ជនជាប់ចោទទាំង២៣នាក់ ដែលធ្វើឱ្យជនជាប់ចោទទាំងនោះ បាត់បង់នូវភាពយុត្តិធម៌ ពីសំណាក់ការកាត់​សេចក្តី​របស់ចៅក្រម នៃសាលាដំបូងរាជធានីភ្នំពេញ។


សាលាដំបូងរាជធានីភ្នំពេញ មើលពីក្រៅ។ (រូបថត MONOROOM.info/ S.Tith)

ប្រព័ន្ធយុត្តិធម៌ - ក្រោយពីបញ្ចប់សវនាកា នៃការសាកសួរជនជាប់ចោទទាំ២៣នាក់ ដែលនឹងប្រកាសសាលក្រម​នៅថ្ងៃទី៣០ ខែឧសភាខាងមុខនេះ មន្រ្តីសង្គមស៊ីវិល ព្រមទាំងក្រុមមេធាវីការពារក្តី ឱ្យជនជាប់ចោទ​បានកត់​សម្គាល់ថា ភាពយុត្តិធម៌ របស់អ្នកទាំង២៣នាក់ ត្រូវបានបាត់បង់ដោយសារតែចៅក្រម [...]

សវនាកា​​ជន​​២៣៖ អំ សំអាត ថា​​តុលាការ​​រង​ចាំ​ជំនួប​រវាង​អ្នក​នយោបាយ

សវនាកា​​ជន​​២៣៖ អំ សំអាត ថា​​តុលាការ​​រង​ចាំ​ជំនួប​រវាង​អ្នក​នយោបាយ

ប្រព័ន្ធយុត្តិធម៌ - ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានលើកឡើងថា ស្របពេលដែលគណបក្សជាប់ឆ្នោតទាំងពីរ កំពុងតែនឹងមានគម្រោងក្នុងការចរចាគ្នានោះ ទំនង​ជាសវនាកា នៃការសម្រេចសេចក្តីរបស់អ្នកទាំង២៣ ហាក់បីជាកំពុងរងចាំមើល នូវសភាពការណ៍នៃជំនួប​រវាង​គណបក្សទាំងពីរនេះដែរ។

អំណះអំណាងចំពោះបញ្ហានេះ ត្រូវបានលោក អំ សំអាត ពន្យល់យ៉ាងដូច្នេះថា៖ «បើយើងមើលទៅ​ទិដ្ឋភាពនៃអ្នក​ទាំង២៣នេះ វាគ្រាន់តែជាចំណាត់ខ្មាំង ឬក៏កូនអុករបស់អ្នកនយោបាយ»។

លោកបន្តថា បើមើលទៅលើអង្គហេតុនេះ នៅក្នុងព្រឹត្តការណ៍នោះ មានទាំងអ្នកស្លាប់និងរបួស ត្រូវរកទាំងជនដែល​ប្រព្រឹត្ត​បទល្មើស ឱ្យមកប្រឈមមុខចំពោះមុខតុលាការដែរ ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ។ ប៉ុន្តែពេលនេះ​ ក្រៅ​តែពីមន្រ្តីសិទ្ធិអង្គការសង្គមស៊ីវិល និងកម្មករ [...]

​ភ្លុក​ដំរី​៣​តោន​នៅ​ខេត្ត​ព្រះ​សីហនុ៖ មន្ត្រី​គយ​ចេញ​មក​បំភ្លឺ

​ភ្លុក​ដំរី​៣​តោន​នៅ​ខេត្ត​ព្រះ​សីហនុ៖ មន្ត្រី​គយ​ចេញ​មក​បំភ្លឺ

បន្ទាប់ពីមានការអូសបន្លាយពេលមួយរយៈមក ទីបំផុតមន្រ្តីគយខេត្តព្រះសីហនុ បានអះអាង ថាស្ថាប័នគយ​គ្មាន​បំណងលាក់លៀម ករណីចាប់បានភ្លុកដំរីទម្ងន់ជាងបីតោន ដែលឆ្លងកាត់កំពង់ផែខេត្តព្រះសីហនុនោះទេ តែ​ដោយ​ត្រូវការពេលស៊ើបអង្កេត និងលក្ខណៈបច្ចេកទេសផងនោះ ទើបមិនមានការបកស្រាយលំអិតភ្លាមៗ​ក្រោយ​ការ​ចាប់ឃាត់ទុក នូវភ្លុកដំរីល្មើសទាំងនេះ។


ភ្លុកដំរី ដែលកម្ពុជាចាប់បាន នៅក្រុងព្រះសីហនុ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត AFP)

បទល្មើស - ក្នុងសន្និសីទការសែតមួយនៅសាលប្រជុំ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ដីអំពីប្រតិបត្តិការ​ចាប់​ភ្លុកដំរី ជាង ៣តោន នៅថ្ងៃទី២២ ខែឧសភា នេះ លោក គិន លី ប្រធានសាខាគយប្រចាំខេត្តព្រះសីហនុ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...