ចោះជញ្ជាំងលួចថតកូនស្រីដើម«ស្រាត» អស់រយៈពេល១៥ឆ្នាំ
ជំនាញរបស់បុរសម្នាក់នេះ គឺប្រមូលរូបថតរបស់កូនស្រីដើមរបស់ខ្លួន។ បុរសចំណាស់៤៥ឆ្នាំ បានឆ្លើយសារភាពនៅចំពោះតុលាការបារាំង នៃខេត្តទូលូស៍ (Toulouse - ភាគខាងត្បូង) កាលពីសប្ដាហ៍មុន ពីទង្វើលួចមើល និងការប្រមែប្រមូលយកនូវរូបភាព របស់ស្ត្រីក្មេងៗស្រាត ជាពិសេសបំផុតនោះ គឺកូនស្រីដើម របស់ភរិយាបុរសរូបនេះតែម្ដង។
បុរសនេះ បានទទួលស្គាល់ថាខ្លួន បានលួចសង្កេតនិងតាមថត សមាជិកជាច្រើននៃគ្រួសារខ្លួន អស់រយៈពេល១៥ឆ្នាំមកហើយ។ បុរសនេះថ្លែងថា៖ «ខ្ញុំបានដាក់ទូរស័ព្ទដៃរបស់ខ្ញុំ នៅក្នុងបន្ទប់ទឹក ដើម្បីថតយករូបភាព...» ហើយជាពិសេសទៅទៀត បុរសនេះថែមទាំងបរិយាយថា ខ្លួនបានចោះរន្ធមួយនៅលើជញ្ជាំង ដើម្បីអាចលួចមើលយ៉ាងងាយស្រួលជាទីបំផុត កូនស្រីដើមរបស់ខ្លួន តាំងពីនាងមានអាយុ១០ឆ្នាំមក។
[...]