ដោះលែងតា«ម៉ារី»វិញ ក្រោយរងការចាប់ខ្លួនតាមបញ្ជា ហ៊ុន សែន
សេចក្ដីរាយការណ៍ពីខេត្តកំពត បានបញ្ជាក់ថា លោក ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពត បានសម្រេចដោះលែង លោកតា «ម៉ារី» វិញ ក្រោយពីបានសួរនាំ អស់ជាច្រើនម៉ោង និងបន្ទាប់ពីបានឲ្យបុរសចំណាស់រូបនេះ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាព ដែលបានធ្វើកន្លងមក។
លោកតា «ម៉ារី» ត្រូវបានអាជ្ញាធរខេត្តកំពត ចាប់ខ្លួន នៅក្នុងភូមិព្រែកគ្រឹះ ឃុំព្រែកគ្រឹះ ស្រុកកំពង់ត្រាច ខេត្តកំពត។ លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកថា ក្រុមមន្ត្រីនគរបាល បាននាំខ្លួនលោកតា ពីផ្ទះ«ប្រពន្ធចុង»របស់គាត់។ លោកស្នងការ បានបន្ថែមថា លោកតា «ម៉ារី» ទើបតែសឹកពីបួស បានប្រហែលជា ១ខែ នេះប៉ុណ្ណោះ។
លោក ឯក ឆេងហួត បានបញ្ជាក់ថា នៅឆ្នាំ១៩៩៣ លោកតា ម៉ា រី ជាសមាជិកគណបក្សហ៊ុនស៊ិនប៉ិច លុះដល់ឆ្នាំ២០០៣ លោក ម៉ា រី បានចូលជាសមាជិកសកម្ម របស់គណបក្សសង្គ្រោះជាតិ ជាមួយលោក ឈួក រីន [...]