Posts in ‘សេដ្ឋកិច្ច’ Category

អាកាសចរណ៍​ស៊ីវិល៖ អ៊ែរប៊ូស​អ៊ឺរ៉ុប បង្កើត​សាខា​១០០%នៅ​ឥណ្ឌា

អាកាសចរណ៍​ស៊ីវិល៖ អ៊ែរប៊ូស​អ៊ឺរ៉ុប បង្កើត​សាខា​១០០%នៅ​ឥណ្ឌា

អ៊ែរប៊ូស (Airbus) ក្រុមហ៊ុនផលិតយន្ដហោះដ៏ធំសម្បើមរបស់អ៊ឺរ៉ុប និងមានទីស្នាក់ការកណ្ដាល នៅក្នុងប្រទេស​បារាំង ទើបនឹងប្រកាសថា ខ្លួនបានបើកសាខារបស់ខ្លួនមួយទៀត នៅក្នុងប្រទេសឥណ្ឌា។ ឥណ្ឌាដែលក្រុមហ៊ុន​អ៊ែរប៊ូស យល់ឃើញថា មានទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់ និងមានឥទ្ធិពលដ៏ខ្ពស់ សម្រាប់ការសាងសង់យាន្ដ​អាកាស​ចរណ៍របស់ខ្លួន។


យន្ដហោះអ៊ែរប៊ូស អា៣៨០ (A380) ជាយន្ដហោះ​ដឹក​អ្នក​ដំណើរ បាន​ច្រើន​ជាងគេក្នុងលោក។ (រូបថត ក្រុមហ៊ុន)

អាកាសចរណ៍ - សេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុមហ៊ុនយក្សផលិតយន្ដហោះរបស់អ៊ឺរ៉ុប បានបញ្ជាក់ឲ្យដឹង​នៅថ្ងៃទី១១ ខែមីនានេះ ថា សាខាថ្មីដែលមានឈ្មោះថា អ៊ែរប៊ូស ឥណ្ឌា នឹងដាក់រួមបញ្ចូលក្រុមការងារយុទ្ធសាស្ត្រ សេវាកម្មបម្រើអតិថិជននិងការលក់ [...]

ហ៊ុន សែន ព្រមាន​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ

ហ៊ុន សែន ព្រមាន​កម្មករ​ទាមទារ​ប្រាក់​ឈ្នួល​គោល​១៦០​ដុល្លារ

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានរម្លឹក ដល់កម្មករដែលទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារថា កម្មករ គួរយល់អំពីកំណើនសេដ្ឋកិច្ច និងលទ្ធភាពក្នុងការដំឡើងប្រាក់ឈ្នួលដោយភាគីក្រុមហ៊ុន និងរដ្ឋាភិបាល។


លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

វិបត្តិការងារ - ក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១០ ខែកុម្ភៈ នេះ លោក ហ៊ុន សែន បានព្រមានថា កម្មករមិនត្រូវយកការទាមទារប្រាក់ឈ្នួល ទៅពាក់ព័ន្ធក្នុងរឿងនយោបាយនោះទេ។ ហើយការទាមទារដំឡើងប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរ ក៏អាចបណ្តាលឲ្យកម្មករក្នុងវិស័យផ្សេងៗទៀត តវ៉ាឡើង​ប្រាក់ឈ្នួលផងដែរ ខណៈការទាមទារហួសពីលទ្ធភាពក្នុងការផ្តល់ឲ្យ។

ការលើកឡើងរបស់លោក ហ៊ុន សែន នៅពេលនេះ គឺស្របពេលដែល [...]

ក្នុង​មួយ​ឆ្នាំ អ៊ឺរ៉ុប​បាត់​បង់​១៦២ពាន់​លាន​ដុល្លារ នឹង​អំពើ​ពុក​រលួយ

ក្នុង​មួយ​ឆ្នាំ អ៊ឺរ៉ុប​បាត់​បង់​១៦២ពាន់​លាន​ដុល្លារ នឹង​អំពើ​ពុក​រលួយ

ប្រសិនបើសហគមន៍អ៊ឺរ៉ុបតែងតែចង្អុលដាក់គេឯង ពីផលប៉ះពាល់នៃអំពើពុករលួយនោះ តែសហគមន៍អ៊ឺរ៉ុប​ខ្លួន​ឯង​ក៏កំពុងតែវិលក្បុងដូចគ្នាដែរ ពីបញ្ហាទាក់ទងនឹងអំពើពុករលួយប្រព្រឹត្តិដោយរដ្ឋសមាជិក ដែលធ្វើឲ្យទឹកប្រាក់​ចំនួន​១៦២ពាន់លានដុល្លារ បានខាតបង់ក្នុងមួយឆ្នាំៗ។


លោកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រូម ស្នងការអឺរ៉ុប ទទួលបន្ទុកខាងកិច្ចការផ្ទៃក្នុង ថ្ងែងកាលពីថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត Maxppp)

ពុករលួយ - របាយការណ៏មួយស្តីពីការប្រឆាំងអំពើពុករលួយ ចេញផ្សាយដោយសារពត៌មានជាគេហទំព័រមួយ មានឈ្មោះថា ថាម វើយ (Time World) បានបញ្ជាក់ពីការបាត់បង់ទឹកប្រាក់ ចំនួន១៦២ពាន់លានក្នុងមួយឆ្នាំ ទៅ​លើសមាជិក​ចំនួន២៨ប្រទេសក្នុង​សហគម​អ៊ឺរ៉ុប ដោយសារអំពើពុករលួយ។ គេហទំព័រដដែល [...]

រដ្ឋមន្ត្រី​ការបរទេស​វៀតណាម នឹង​មក​ប្រជុំ​គណៈកម្មការ​ចម្រុះ​នៅ​កម្ពុជា

រដ្ឋមន្ត្រី​ការបរទេស​វៀតណាម នឹង​មក​ប្រជុំ​គណៈកម្មការ​ចម្រុះ​នៅ​កម្ពុជា

តាមការប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានអោយដឹងថាលោក ផាម ប៊ិញ មិញ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីការបរទេស នៃប្រទេសវៀតណាម នឹងមកចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៣​នៅភ្នំពេញ។


លោកឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញ មិញ រដ្ឋមន្ត្រីការបរទេសវៀតណាម។ (រូបថត World Economic Forum)

កាទូត - លោកឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញ មិញ ( Pham Binh Minh ) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូ អញ្ជើញមកចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៣ ស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិជ្ជា។ នេះបើតាមសេចក្តី​ប្រកាស​ព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិការអន្តរជាតិ [...]

ពលរដ្ឋ​រង​គ្រោះ​នឹង​«ស្ករ​ប្រឡាក់​ឈាម» ទទូច​​ឲ្យ​​មាន​ការ​ដោះ​ស្រាយ

ពលរដ្ឋ​រង​គ្រោះ​នឹង​«ស្ករ​ប្រឡាក់​ឈាម» ទទូច​​ឲ្យ​​មាន​ការ​ដោះ​ស្រាយ

«រាល់ការអភិវឌ្ឍន៍ពិតជាល្អ តែធ្វើយ៉ាងណាកុំឲ្យមានការប៉ះពាល់ដល់ដីប្រជាពលរដ្ឋ។ រដ្ឋាភិបាល ឬក្រុមហ៊ុន​ទាំង​នោះធ្វើការអភិវឌ្ឍន៍ ក្នុងទម្រង់ដីសម្បទាននឹងមានការរីកចំរើន បើមិនមានការប៉ះពាល់ដីប្រជាពលរដ្ឋ។ ហើយ​បើ​អភិវឌ្ឍន៍ប៉ះពាល់ដីប្រជាពលរដ្ឋ នោះមិនមានការរីកចំរើនទេ។» នេះជាកាលើកឡើងរបស់ពលរដ្ឋមួយរូប ដែល​ជា​ជនរងគ្រោះដោយការរំលោភដីធ្លី ដើម្បីដំណាំស្ករអំពៅ។


សន្និសីទសារព័ត៌មាន របស់តំណាងរាស្ត្រ​សភាអឺរ៉ុប លោក ប៉ាទ្រីក ទីរ៉ូឡែន (Patrice Tirolien) ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិលំនៅដ្ឋាន - លោក យឹម យៀវ តំណាងពលរដ្ឋមួយរូប មកពីភូមិជក់ ស្រុកស្រែអំបិល ខេត្តកោះកុង បានត្អូញ​ត្អែរថា ដីធ្លីរបស់​លោកផ្ទាល់ចំនួន១១ហិកតា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...