Posts in ‘សេដ្ឋកិច្ច’ Category

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ត្រៀម​រឹប​អូស​ដី​លំនៅដ្ឋាន​ពី​ពលរដ្ឋ?

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ត្រៀម​រឹប​អូស​ដី​លំនៅដ្ឋាន​ពី​ពលរដ្ឋ?

ប្រជាពលរដ្ឋពីរគ្រួសារ ក្នុងចំណោមប្រជាពលរដ្ឋ៦៦៨ គ្រួសារ នឹងត្រូវបណ្តេញចេញពីលំនៅដ្ឋាន ក្រោមបណ្តឹង​ចោទប្រកាន់របស់អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ប្រភពដែលស្និតនឹងសំនុំរឿង បានថ្លែងរិះគន់ថា  វិវាទនេះកើតឡើង ដោយសារតែអគ្គនាយកកំពង់ផែស្វយ័ត ចង់បានដីរបស់ប្រជាពលរដ្ឋទាំងពីគ្រួសារនេះ ដោយ​មិនចាំបាច់ចំណាយប្រាក់។


គម្រោងតំបន់សេដ្ឋកិច្ចពិសេស របស់កំពង់ផែស្វយ័តក្រុងព្រះសីហនី។ (រូបថត MONOROOM.info)

ដីធ្លី- ប្រជាពលរដ្ឋដែលបានអះអាងថា ជាជនរងគ្រោះនឹងការរឹបអូសដីលំនៅដ្ឋានរបស់ពួកគេនោះ មានឈ្មោះ សោ សារុំ និងឈ្មោះ ឈុន សារិន។ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តី

ហ៊ុន សែន ថា​កសិករ​កម្ពុជា​ត្រូវ​ពង្រឹង​ជំនាញ​បន្ថែម

ហ៊ុន សែន ថា​កសិករ​កម្ពុជា​ត្រូវ​ពង្រឹង​ជំនាញ​បន្ថែម

នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យកសិកម្មកម្ពុជា មានការ​រីកចម្រើនគួរឲ្យកត់សម្គាល់ តែវិស័យកសិកម្មកម្ពុជា នៅមានបញ្ហាប្រឈមច្រើននៅឡើយ ពិសេសនោះ គឺចាំបាច់​ត្រូវពង្រឹងជំនាញបន្ថែមដល់កសិករ។


នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។

កសិកម្ម - បំពាក់បំប៉នសមត្ថភាពជំនាញដល់កសិករ និងធានាថាពួកគេមានលទ្ធភាពខ្លាំង ជាងពេលបច្ចុប្បន្ន ដើម្បី​មានលទ្ធភាពកាន់តែប្រសើរឡើង ក្នុងការផលិតកសិផល ស្របតាមយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ទៅប្រកួតប្រជែង​នៅលើទីផ្សារអន្តរជាតិ គឺជាភារៈកិច្ចរបស់ភាគីពាក់ព័ន្ធ ត្រូវធ្វើជាមួយគ្នា។ នេះជាការអំពាវនាវរបស់ លោក ហ៊ុន សែន ក្នុងពិធីបិទសន្និបាត [...]

ក្រុមហ៊ុន​សង្ហារិម​បារាំង ចុះ​ហត្ថលេខា​ពង្រីក​ដៃ​គូរ នៅ​អាស៊ី​ប៉ាស៊ីភីក

ក្រុមហ៊ុន​សង្ហារិម​បារាំង ចុះ​ហត្ថលេខា​ពង្រីក​ដៃ​គូរ នៅ​អាស៊ី​ប៉ាស៊ីភីក

អាប៊ីតា (Habitat) ជាយីហោមួយរបស់ក្រុមហ៊ុនបារាំង ឈ្មោះថា កាហ្វម (Cafom) បានប្រកាសនៅថ្ងៃទី១២ ខែមីនា​នេះ ពីកិច្ចព្រមព្រៀង«មេ»មួយ ដែលមាន១៥ឆ្នាំ ជាមួយនឹងដៃគូរផ្គត់ផ្គង់នៅក្នុងតំបន់អាស៊ីប៉ាស៊ីភីក មានឈ្មោះថា Furniture & Furnishings Pte Ltd ដែលជាផ្នែកមួយនៃក្រុមហ៊ុន TT International Ltd។


ការតុបតែបន្ទប់មួយ របស់ក្រុមហ៊ុន កាហ្វម ដែលមានយីហោ អាប៊ីតា។ (រូបថត ក្រុមហ៊ុន)

គ្រឿងតុបតែងផ្ទះ - ក្រុមហ៊ុន TT International Ltd ជាក្រុមហ៊ុនលំដាប់អន្តរជាតិមួយ ដែលមានជំនាញ​ខាងធ្វើ​គ្រឿងប្រដាប់តុបតែង (គ្រឿងសង្ហារិម និងគ្រឿងអគ្គិសនី) នៅក្នុងផ្ទះ ហើយត្រូវបានក្រុមហ៊ុន មានយីហោធំៗ​ជា​ច្រើន​ក្នុងពិភពលេោក យកទៅប្រើប្រាស់ ដូចជាក្រុមហ៊ុន [...]

ស្ប៉ត​សែលកាត រើស​អើង​មនុស្ស​ភេទ​ទី​៣ នៅ​តែ​បន្ត​ផ្សាយ

ស្ប៉ត​សែលកាត រើស​អើង​មនុស្ស​ភេទ​ទី​៣ នៅ​តែ​បន្ត​ផ្សាយ

បន្ទាប់ពីមានការទទូច ពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ឲ្យបញ្ឈប់ការផ្សាយ ហើយក៏មិនមានការឆ្លើយតប​ពីភាគីក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទម៉ូប៊ីថែល (Mobitel) និងស្ថានីយទូរទស្សន៍មក ស្ប៉តពាណិជ្ជកម្មរបស់ក្រុមហ៊ុន​ប្រព័ន្ធ​ទូរស័ព្ទម៉ូប៊ីថែល ដែលបង្ហាញពីការរើសអើងមនុស្សភេទទី៣ នៅតែបន្តផ្សាយនៅលើកញ្ចក់​ទូរទស្សន៍​ រហូត​មកដល់​ពេលនេះ។


ការិយាល័យកណ្ដាលរបស់ក្រុមហ៊ុន ម៉ូប៊ីថែល នៅតាមបណ្ដោយវិថី ព្រះសីហនុ រាជធានីភ្នំពេញ។ (រូបថត សហការី)

រើសអើង - គិតត្រឹមថ្ងៃទី១៣ ខែមីនា នេះ ស្ប៉តពាណិជ្ជកម្មរបស់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទម៉ូប៊ីថែល  របស់​លោក​ឧកញ្ញ៉ា គិត ម៉េង ដែលបង្ហាញពីការរើសអើងមនុស្សភេទទី៣ ត្រូវបានគេមើលឃើញថា [...]

រដ្ឋាភិបាល​កម្ពុជា​​ប្រកាស​កាត់​ដី​សម្បទាន​ពី​ក្រុមហ៊ុន មក​ឲ្យ​ពលរដ្ឋ​ក្រី​ក្រ

រដ្ឋាភិបាល​កម្ពុជា​​ប្រកាស​កាត់​ដី​សម្បទាន​ពី​ក្រុមហ៊ុន មក​ឲ្យ​ពលរដ្ឋ​ក្រី​ក្រ

រដ្ឋាភិបាលកម្ពុជា បានធ្វើអនុប្រយោគកាត់ដីសរុបជាង ៩៣ ម៉ឺនហិកតា ដែលក្នុងនោះបានកាត់ចេញ ពីក្រុមហ៊ុន​ទទួលដីសម្បទានសេដ្ឋកិច្ចចំនួន ១១៦ក្រុមហ៊ុន និងដីព្រៃរបស់រដ្ឋដើម្បីប្រទានកម្ម ជាកម្មសិទ្ធិជូនប្រជាពលរដ្ឋ បន្ទាប់ពីរដ្ឋាភិបាលបានផ្អាក ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជនកាលពីខែឧសភា ឆ្នាំ២០១២។


ដីមួយកន្លែងនៅខេត្តកំពង់ស្ពឺ។ (រូបថត MONOROOM.info/ C.Bunthoeun)

ដីធ្លី - នៅក្នុងសេចក្តីជូនដំណឹង ដែលបានបោះត្រាដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែល​ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមករា ដែលទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ទើបទទួលបាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...