សកម្មជនតវ៉ាដីធ្លីមកពីបឹងកក់មួយរូប ទទួលមរណភាព
លោកយាយ សឺន កេ សកម្មជនតវ៉ាខាងដីធ្លីមកពីសហគមបឹងកក់ ដែលបានតស៊ូការពារដីធ្លី ផ្ទះសម្បែងរបស់ខ្លួន បានទទួលមរណភាព នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥នេះ។ ក្រុមអ្នកស្និតនឹងសកម្មជនរូបនេះ បានថ្លែងថា លោកយាយបានលាចាកលោកទៅ ទាំងមិនស្ងប់ចិត្ត និងបិទភ្នែកមិនជិត។
សកម្មជនតវ៉ាដីធ្លីមួយរូបទៀត អ្នកស្រី ប៊ូវ សោភា បានថ្លែងបញ្ជាក់ថា នៅមុនមរណភាព ស្រី្តវ័យចំណាស់ មកពីសហគមន៍បឹងកក់រូបនេះមានអាការៈក្តៅខ្លួន ហើយគាត់បានប្រើឲ្យកូនៗរបស់គាត់កោសខ្យល់ឲ្យ ដើម្បីមានសភាពជាដូចធម្មតាវិញ។
ប៉ុន្តែក្រោយពីកោសខ្យល់រួច អាការៈជំងឺរបស់លោកយាយមិនបានស្រាកស្រាន្ដ តែហាក់ដូចជាធ្វើឲ្យស្ត្រីចំណាស់ កាន់តែមានសភាពធ្ងន់ធ្ងរជាងមុន រហូតលោកយាយ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត្រ ដើម្បីសង្គ្រោះជាបន្ទាន់។ លោកយាយបានផុតដង្ហើម នៅពេលទៅដល់មន្ទីរពេទ្យ [...]