អគ្គនាយកដ្ឋានពន្ធដារ និងទូរទស្សន៍CNC ថ្លែងសរដាក់គ្នាទៅមក
ការិយាល័យព័ត៌មាន នៃស្ថានីយ៍ទូរទស្សន៍ស៊ីអិនស៊ី (CNC) បានបង្ហាញការសោកស្តាយ ដោយមិនបានទទួលការឆ្លើយបំភ្លឺតប ពីសំណាក់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រៅតែពីលិខិត ដែលសរសេររិះគន់ទៅវិញ។ ក្នុងលិខិតចុះថ្ងៃទី២៦ ខែមិថុនា របស់ស្ថានីយ៍ទូរទស្សន៍ស៊ីអិនស៊ី (CNC)នេះ បានបញ្ជាក់ឆ្លើយតប ទៅនឹងការរិះគន់ របស់អគ្គនាយកដ្ឋានពន្ធដារ តាមរយៈសេចក្តីប្រកាសព័ត៌មានមួយ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៥ដដែល ដែលបានលើកឡើងថា ទូរទស្សន៍ស៊ីអិនស៊ី ផ្សាយព័ត៌មានបំផ្លើសខុសពីការពិត ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងត្រឹមត្រូវ។
សូមរំលឹកថាកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ ស្ថានីយ៍ទូរទស្សន៍ស៊ីអិនស៊ី បានចាក់ផ្សាយ និងបង្ហាញនូវការបែកធ្លាយ នៃអំពើពុករលួយជាប្រព័ន្ធ នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងបានផ្សាយ នូវអង្គការលេខ ដែលមានរូបថតភ្ជាប់ផង។
តបនឹងការចាក់ផ្សាយនោះ [...]