Posts in ‘សង្គម’ Category

«លោក​បាន​បុណ្យ​ស័ក្ត ដោយ​សា​វាយ​ស្រី​មែន​ទេ?»

«លោក​បាន​បុណ្យ​ស័ក្ត ដោយ​សា​វាយ​ស្រី​មែន​ទេ?»

លោក ជ គឹមស៊រ អភិបាលរងខណ្ឌចំការមន បានរងការចោទប្រកាន់ថា បានលើវិទ្យុទាក់ទង​វាយក្បាល​ស្ត្រី​ម្នាក់ បន្ទាប់ពីលោក បានដឹកនាំកម្លាំងសន្តិសុខ និងកម្លាំងចម្រុះមួយចំនួនទៀត មកធ្វើការបិទផ្លូវ និងទប់ទល់​នឹងការតវ៉ា របស់ប្រជាពលរដ្ឋ យុវជន និងអង្គការសង្គមស៊ីវិលមួយចំនួន នោមុខរដ្ឋសភា កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥នេះ។

បូវ សោភា ដែលមកពីតំបន់បឹងកក់ និងដែលតែងសកម្ម ក្នុងការតវ៉ាទាមទារនូវសិទ្ធិសេរីភាព និងសិទ្ធិ​លំនៅ​ដ្ឋាន​នោះ បានអះអាងថា ខ្លួនបានរងគ្រោះ ក្រោមទំងន់វិទ្យុទាក់ទង របស់លោក ជ គឹមស៊រ។ ភ្លាមៗ បន្ទាប់ពី​ត្រូវ​បានគេវាយរួច (មិនមានគ្រោះថ្នាក់ធំដំទេ) អ្នកស្រីបានធ្វើការតវ៉ា និងឌឺដងថា៖ «មនុស្សប្រុសវាយស្រី អន់​ណាស់ វាយមក! វាយមក អន់ម្លេះ? មនុស្សប្រុសដែលអន់ ថោក វាយស្រ្តី។ (...) លោកបានបុណ្យសក្តិ ដោយ​សារ​វាយស្រីមែន? (...) ស្អីគេ យកអាយឌី (វិទ្យុទាក់ទង) មកវាយ សក្តិម៉ានហ្នឹង?»

[...]
នាយក​រង​បដិសេធ​មិន​បាន​អនុញ្ញាត ឲ្យ​អ្នកណា​មក​វាយ​សិស្ស​ទេ

នាយក​រង​បដិសេធ​មិន​បាន​អនុញ្ញាត ឲ្យ​អ្នកណា​មក​វាយ​សិស្ស​ទេ

លោកនាយករង នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង បានលើកឡើង ក្នុងបទសម្ភាស ជាមួយទស្សនាវដ្តី មនោរម្យ.អាំងហ្វូ ថា លោកមិនបានអនុញ្ញាត ឲ្យអ្នកណាម្នាក់ មកវាយសិស្សលោក ដល់សាលានោះទេ តែ​បុរសម្នាក់នោះ ស្តាប់ច្រឡំខ្លួនឯង បានជាប្រព្រឹត្តរឿងមិនគប្បី ទៅទះកំផ្លៀងសិស្សស្រីលោក ដល់ក្នុង​សាលា​បែបនេះ។

ការថ្លែងលើកឡើងរបស់ លោកនាយករង ម៉ម ស៊ីម៉ាន បានធ្វើឡើង ខណៈដែលម្តាយ កូនសិស្សស្រីរងគ្រោះ អ្នកស្រី អុច ភឿន បានទៅដល់សាលា ហើយសួរនាំពីហេតុការណ៍ ដែលអ្នកស្រីបានឃើញ ក្នុងវីដេអូ​ឃ្លីប​បង្ហោះ តាមហ្វេសប៊ុក កាលពីពេលថ្មីៗ។ នៅក្នុងវីដេអូនោះ គេឃើញបុរសម្នាក់ បានស្ទុះទៅវាយកូនអ្នកស្រី ហើយត្រឡប់មកនិយាយថា ខ្លូនបានសុំការអនុញ្ញាត ពីនាយករួចហើយ។ អ្នកស្រីបានសួរបញ្ជាក់ ជាមួយ​លោក​នាយករងខាងលើថា តើលោក ពិតជាបានអនុញ្ញាត ឲ្យគេចូលវាយសិស្ស ដល់ក្នុងសាលាមែនឬទេ។

តបទៅនឹងសំនួរនេះ លោកនាយករង ម៉ម ស៊ីម៉ាន បានបញ្ជាក់ថា ពេលនោះ [...]

មន្ត្រី​អន្តោប្រវេសន៍​ឃាត់​ខ្លូន ស្ត្រី​ជនជាតិ​វៀតណាម ៧នាក់

មន្ត្រី​អន្តោប្រវេសន៍​ឃាត់​ខ្លូន ស្ត្រី​ជនជាតិ​វៀតណាម ៧នាក់

កងកម្លាំងអាជ្ញាធរអន្តោប្រវេសន៍កម្ពុជា បានចុះឆែក និងសម្រេចឃាត់ខ្លូន បានស្ត្រីជនជាតិវៀតណាម ៧រូប កាលពីវេលាម៉ោង ២ និង៣០នាទី រហូតដល់ម៉ោង ៣ និង៣០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ នៅទីតាំង​សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ តាមបណ្តោយផ្លូវលេខ២០០។ ស្រ្តីទាំង០៧រូបនោះ ត្រូវ​បាន​គេ​ស្គាល់ថា បម្រើកាងារ នៅក្នុងសណ្ឋាគារខាងលើ ផ្នែកខារ៉ាអូខេ។

រឿងរ៉ាវ ដែឈានដល់ការឆែកឆេរ និងឃាត់ខ្លួន ស្រ្តីជនជាតិវៀតណាមខាងលើ ត្រូវបានមន្ត្រីនគរបាល​ ផ្នែក​អន្តោប្រវេសន៍​ម្នាក់បង្ហើបថា កងកម្លាំងបានតាមដាន និងឃ្លាំមើលជាច្រើនថ្ងៃមក ហើយរហូតមកដល់ថ្ងៃ​នេះ ទើបសម្រេចបានឃាត់ខ្លូន អ្នកមិនទាន់ស្គាល់អត្តសញ្ញាណទាំង៧រូប ទៅនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បី​សួរ​នាំបន្ត។ លោកថា បើសួរនាំទៅស្រ្តីទាំង៧រូបនោះ គ្មានឯកសារគ្រប់គ្រាន់ និងពិតប្រាកដនោះ អាជ្ញាធរ​អន្តោ​ប្រវេសន៍ នៃប្រទេសកម្ពុជា អាចនឹងចាត់វិធានការ បញ្ជូនអ្នកទាំងនោះ [...]

រលំ​ដើមឈើ និង​ផ្ទាំង​ប៉ាណូ បី​កន្លែង​ក្នុង​ពេល​តែ​មួយ​នៅ​ភ្នំពេញ

រលំ​ដើមឈើ និង​ផ្ទាំង​ប៉ាណូ បី​កន្លែង​ក្នុង​ពេល​តែ​មួយ​នៅ​ភ្នំពេញ

ហេតុការណ៍ទាំងបីនេះ បានកើតឡើងផ្សេងពីគ្នា នៅរាជធានីភ្នំពេញ។ ទីមួយ បង្ករឲ្យផ្ទាំងប៉ាណូធំមួយផ្ទាំង នៅគល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត បានបាក់រលំមកទាំងកំរោល ពេលកំពុងមានខ្យល់ខ្លាំង។ តាម​ការ​បញ្ជាក់ របស់លោក កែវ សុខជា មន្រ្តីប៉ូលិសខណ្ឌជ្រោយចង្វារ បានប្រាប់ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វួ​ដឹង​ថា ផ្ទាំងប៉ាណូនោះ លោកគ្រាន់តែដឹងថា ជារបស់ទូរទស្សន៍ឯកជនមួយ។

លោកបានបន្តថា ក្នុងការគួចបក់របស់ខ្យល់ ដែលមានសន្ធឹកខ្លាំងនេះ ម៉ូតូរបស់លោកមួយគ្រឿង ម៉ាកឌ្រីម សេរី២០០៨ ស្លាកលេខភ្នំពេញ ១AC-១០៨០ ដែលទុកពីក្រោមនោះ ក៏រងកាខូចខាតដែរ។ មន្រ្តីប៉ូលីសរូប​នេះ​បន្តថា ដំបូង លោកក៏នៅក្រោមផ្ទាំងប៉ាណូធំនោះដែរ ក្រោយមកឃើញខ្យល់ខ្លាំងពេក មើលទៅវារគើរ លោក​បានដើរចេញទៅម្ខាងឈរមើល ភ្លាមៗបន្ទាប់ពីលោកចេញផុត ផ្ទាំងនោះបានរលំបាក់ សង្កត់ម៉ូតូរបស់​លោក បណ្តាលឲ្យខ្ទេចសល់តែបង្គោល។

ក្រៅពីបង្គោលប៉ាណូធំនៅសង្កាត់ជ្រោយចង្វារ [...]

ចុង​ឆ្នាំ​២០១៤ អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់ មាន​១៦ម៉ឺន​នាក់ បើ​តាម​ក្រសួង​មហាផ្ទៃ

ចុង​ឆ្នាំ​២០១៤ អន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់ មាន​១៦ម៉ឺន​នាក់ បើ​តាម​ក្រសួង​មហាផ្ទៃ

ក្នុងឆ្នាំ២០០២ មានជនអន្តោប្រវេសន៍វៀតណាម ចូលមកកម្ពុជា ដោយខុសច្បាប់ ចំនួន៧ម៉ឺននាក់។ លុះ​មក​ដល់ឆ្នាំ២០១៤ ជនអន្តោប្រវេសវៀតណាមនេះ បានកើនឡើង ដល់ជាង១០ម៉ឺននាក់ និងចុងឆ្នាំ២០១៤ បាន​កើនឡើង រហូតដល់ជាង១៦ម៉ឺននាក់។ នេះជាការថ្លែងអះអាង របស់លោក សុខ ផល អគ្គស្នងការរង​នគរបាល​ជាតិ និងជាអគ្គនាយក នៃអគ្គនាយកអន្តោប្រវេសន៍កម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការនៃការគ្រប់គ្រង ជនបរទេសអន្តោប្រវេសន៍ រៀបចំដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥នេះ លោក សុខ ផល បានទទួលស្គាល់ថា ការហូរចូលនៃជនជាតិវៀតណាម ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើង ស្មើមួយគុណនឹងបួន បើធៀបទៅឆ្នាំ២០០០។ តាម​របាយការណ៍ប្រាំបីខែចុងឆ្នាំ២០១៤នេះ លោក បានបញ្ជាក់ទៀតថា ការហូរចូល និងការស្នាក់នៅរបស់​ជន​បរទេស បែបអន្តោប្រវេសន៍ ឬគ្មានឯកសារស្នាក់នៅកម្ពុជា ឬជនបរទេស ដែលគ្មានលិខិតស្នាមត្រឹមត្រូវ មាន​ប្រមាណ​ជាង១៨០០នាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...