កម្ពុជា៖ ព្រះរាជទានលើកលែងទោស និងបន្ធូរបន្ថយទោស ដល់ទណ្ឌិត៤៩៧នាក់
ការបន្ធូរបន្ថយ និងលើកឡែងទោស ដល់ទណ្ឌិតដែលបានជាប់នៅពន្ធនាគារ នានាតាមខេត្តបណ្ដាក្រុង ចំនួន៤៩៧នាក់ មានអ្នកទោសជាស្ត្រី ចំនួន៧៣នាក់ ត្រូវបានដឹកបញ្ជូនមកកាន់ពន្ធនាគារព្រៃស ដើម្បីត្រៀមបំរុងធ្វើការដោះលែង តាមព្រះរាជក្រឹត្យលើកលែង និងបន្ធូរបន្ថយទោស របស់ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្ត សីហមុន្នី ក្រោយពេលថ្វាយព្រះភ្លើងព្រះបរមរតនកោដ្ឋ នាថ្ងៃទី៤ ខែកុម្ភះកន្លងមកនេះ។
ព្រះមហាក្សត្រ ទ្រង់ព្រះរាជទានការលើកលែងទោស និងបន្ធូរបន្ថោយទោស ដល់អ្នកទោស។ MONOROOM.info Photo/ O.Vary
ព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ចេញផ្សាយកាលពីសប្តាហ៍មុន បង្ហាញថាសម្រាប់ព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង បូជាព្រះបរមសព សម្តេចព្រះនរោត្តម សីហនុ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ [...]