កម្ពុជា៖ ព្រះរាជទានលើកលែងទោស និង​បន្ធូរ​បន្ថយ​ទោស ដល់​ទណ្ឌិត​៤៩៧​នាក់

ព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ចេញផ្សាយកាលពីសប្តាហ៍មុន បង្ហាញថាសម្រាប់ព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង បូជាព្រះបរមសព សម្តេចព្រះនរោត្តម សីហនុ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ មានអ្នកទោសចំនួន៤៩៧នាក់ត្រូវដោះលែង និងបន្ធូរបន្ថយទោស។ តាមការបញ្ជាក់របស់មន្ត្រី នៃនាយកដ្ឋានពន្ធនាគារបានបង្ហាញថា អ្នកទោស៤០០នាក់ត្រូវលើកលែងទោស ក្នុងនោះមក​ពីពន្ធនាគារយោធាម្នាក់ និង៣៩៩នាក់ទៀតមកពីបណ្តាខេត្ត ក្រុងនានា ដែលមាន៣៣៥នាក់ជាបុរស និង៦៤នាក់ជាស្រ្តី ហើយក៏មានជនបរទេសចំនួន២៥នាក់ និងជាង១០នាក់ជាស្ត្រី។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: February 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការបន្ធូរបន្ថយ និងលើកឡែងទោស ដល់ទណ្ឌិតដែលបានជាប់នៅពន្ធនាគារ នានាតាមខេត្តបណ្ដាក្រុង ចំនួន៤៩៧នាក់ មានអ្នកទោសជាស្ត្រី ចំនួន៧៣នាក់ ត្រូវបានដឹកបញ្ជូនមកកាន់ពន្ធនាគារព្រៃស ដើម្បីត្រៀមបំរុងធ្វើការដោះលែង តាម​ព្រះរាជក្រឹត្យលើកលែង និងបន្ធូរបន្ថយទោស របស់ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្ត សីហមុន្នី ក្រោយពេលថ្វាយ​ព្រះភ្លើងព្រះបរមរតនកោដ្ឋ នាថ្ងៃទី៤ ខែកុម្ភះកន្លងមកនេះ។


ព្រះមហាក្សត្រ ទ្រង់ព្រះរាជទានការលើកលែងទោស និងបន្ធូរបន្ថោយទោស ដល់អ្នកទោស។ MONOROOM.info Photo/ O.Vary

ព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ចេញផ្សាយកាលពីសប្តាហ៍មុន បង្ហាញថាសម្រាប់ព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើង បូជាព្រះបរមសព សម្តេចព្រះនរោត្តម សីហនុ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ មានអ្នកទោសចំនួន៤៩៧នាក់ត្រូវដោះលែង និងបន្ធូរបន្ថយទោស។

តាមការបញ្ជាក់របស់មន្ត្រី នៃនាយកដ្ឋានពន្ធនាគារបានបង្ហាញថា អ្នកទោស៤០០នាក់ត្រូវលើកលែងទោស ក្នុងនោះមក​ពីពន្ធនាគារយោធាម្នាក់ និង៣៩៩នាក់ទៀតមកពីបណ្តាខេត្ត ក្រុងនានា ដែលមាន៣៣៥នាក់ជាបុរស និង៦៤នាក់ជាស្រ្តី ហើយក៏មានជនបរទេសចំនួន២៥នាក់ និងជាង១០នាក់ជាស្ត្រី។

លោកបន្តថា ចំណែកអ្នកទោសដែលត្រូវបន្ធូរបន្ថយទោសវិញ មានចំនួន ៨៤នាក់ ក្នុងនោះមានស្រ្តី៧នាក់ និងអ្នកទោស​ចំនួន១០នាក់ផ្សេងទៀត ដែលពាក់ពន្ធ័និងបទល្មើសច្រើន មិនត្រូវបានតុលាការធ្វើការដោះលែងឡើយ ក្នុងនោះមានស្រ្តី​ចំនួន២នាក់។ ចំណែកឯអ្នកទោសបីនាក់ផ្សេងទៀត បានដល់ថ្ងៃត្រូវផុតទោស ហើយបានដោះលែង មុនព្រះរាជពីធី​ថ្វាយព្រះភ្លើងចាប់ផ្តើម។

ក្នុងចំណោមអ្នកទោសទាំងអស់ អ្នកទោសមកពីខេត្តបន្ទាយមានជ័យមានចំនួនទៅ៧១នាក់ អ្នកទោសចំនួនជាង ៣០​នាក់មកពីខេត្តរតនៈគីរី ៣០នាក់មកពីខេត្តមណ្ឌលគីរីរ ២៣នាក់មកពីខេត្តបាត់ដំបង និង១០នាក់ មកពីខេត្ត​ប៉ៃលិន។

ក្រៅពីនោះមានអ្នកទោស ប្រហែល១០នាក់ មកពីខេត្តផ្សេងៗទៀត រាប់ទាំងពន្ធនាគារព្រៃសនៅភ្នំពេញផងដែរ។
អគ្គនាយកនៃអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ លោក គុយ ប៊ុនសន ឲ្យដឹងនៅថ្ងៃទី៤ ខែកុម្ភៈ ថា នៅថ្ងៃព្រះរាជពិធី​ថ្វាយ​ព្រះភ្លើងអតីតព្រះមហាក្សត្រ នរោត្តម សីហនុ បញ្ជាក់ថា ការដោះលែងអ្នកទោសទាំងអស់ នឹងដឹកជញ្ជូនពីគុកព្រៃស ទៅទីលានព្រះបរមមេរុ ដើម្បីថ្វាយបង្គំ សុំព្រះរាជទានការលើកលែងទោសពីព្រះមហាក្សត្រ នរោត្តម សីហមុនី។ ប្រភេទអ្នកទោស ដែលត្រូវព្រះមហាក្សត្រព្រះរាជទាន ការលើកលែងទោសនោះ ត្រូវទទួលទោសឲ្យបាន២ភាគ៣ នៃទោសដែលជាប់ក្នុងពន្ធនាគារ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៥ កុម្ភៈ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...