M ម៉ម សូណង់ដូ ចេញពីពន្ធនាគារ ទាំង«មានសិទ្ធិ»តិចតួច
មនុស្សប្រមាណជា១០០០នាក់ បានមកកកុញគ្នា នៅខាងមុខពន្ធនាគារព្រៃស ដើម្បីគាំទ្រការដើរចេញពីពន្ធនាគារ ដោយមានសេរីភាពរបស់ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមនអ្នកប្រជាធិបតេយ្យ លោកម៉ម សូណង់ដូ បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល៨ ខែ ទាក់ទិនទៅនឹងបទចោទប្រកាន់ដ៏ចម្រូងចម្រាស់មួយនៅក្នុងឃុំប្រម៉ា ស្រុកឆ្លូង ខេត្តពីបទបង្កើតតំបន់អបគមន៍ប្រឆាំងទៅនឹងរដ្ឋាភិបាល។
លោកម៉ម សូណង់ដូ ត្រូវបានអ្នកគាំទ្រ ដាក់ឡើងលើគ្រែស្នែង។ រូបថត ថា ថៃ។
នៅម៉ោងប្រមាណជា ៩.៣០ នាទីព្រឹក បុរសសក់ស ម្នាក់បានដើរចេញពីពន្ធនាគារ ដោយមានបំពាក់កំរងផ្កា នៅខណៈសម្លេងឆៃយុំា និងសម្លេងអ្នកគ្រាំទ្របានបន្លឺឡើង ជាមួយនឹងសម្លេងស្រែកទ្រហោកងរំពងថា ៖ «លោកប្រធានមានសេរីភាពវិញហើយ ឪយើងមានសេរីភាពវិញហើយ»។
លោកម៉ម [...]