
ចាប់ខ្លួនជាង២០០នាក់ ក្នុងរឿងអាស្រូវលក់វ៉ាក់សាំងហួសកាលកំណត់នៅចិន
ការរកឃើញ ពីចរាចរណ៍ ផ្ទុក និងលក់ថ្នាំវ៉ាក់ស៊ាំង ដែលហួសកាលកំណត់ ដ៏ច្រើនលើសលប់ បានបង្កឲ្យមានកំហឹង យ៉ាងខ្លាំងក្លា ពីសំណាក់សាធារណមតិចិន។ បើគិតជាទឹកប្រាក់វិញ ថ្នាំវ៉ាក់សាំងដែលហួសកាលទាំងនេះ បានបង្កើតចំណូល ឲ្យក្រុមអ្នកជួយថ្នាំ រហូតរាប់សិបលានដុល្លារ។
ក្រៅពីជនសង្ស័យ ចំនួន២០២ ដែលត្រូវបានឃាត់ខ្លួន នៅមានមន្ត្រីក្របខណ្ឌ និងអ្នកទទួលខុសត្រូវ ចំនួន៣៥៧នាក់ផ្សេងទៀត ត្រូវបានដាក់ទណ្ឌកម្ម នៅក្នុងរឿងអាស្រូវនេះ។ មួយចំនួនពីក្នុងនោះ ត្រូវបានដាក់បញ្ឈរជើង ឬបន្ថយបុណ្យស័ក្ដិ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋាភិបាលចិន ដែលបានបង្ហោះឲ្យដឹង នៅលើគេហទំព័រផ្លូវការរបស់ខ្លួន។
សាធារណមតិចិន បានលើកឡើងពីមេរៀន ក្នុងរយៈកាលជាងមួយឆ្នាំមុន ដែលអាជ្ញាធរចិនកុម្មុយនីស មិនបានយកមកធ្វើការរៀនសូត្រ ឬអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនឡើយ។ ពួកគេរំលឹក ពីករណីមួយកាលពីឆ្នាំ២០១៤ ដែលជនសង្ស័យពីរនាក់ មានម្ដាយ [...]