Posts in ‘សង្គម’ Category

គ.ជ.ប បដិសេធ​ពន្យា​ពេល​នៃ​ការ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឆ្នាំ​២០១៣

គ.ជ.ប បដិសេធ​ពន្យា​ពេល​នៃ​ការ​ចុះ​ឈ្មោះ និង​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឆ្នាំ​២០១៣

«ការពន្យាពេល មិនអាចធ្វើទៅតាមអ្វីដែលនឹកឃើញនោះទេ ព្រោះកិច្ចការទាំងអស់នេះ យើងបានធ្វើជារៀងរាល់ឆ្នាំ។ (…) ចំពោះតំបន់ណាដែលមានបញ្ហាច្រើន យើងនឹងពិនិត្យតាមភាពជាក់ស្តែង ហើយធ្វើការសម្រេចទៅតាមច្បាប់។» នេះ​ជា​ការលើកឡើងរបស់លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ជាមួយទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នាថ្ងៃទី២ ខែតុលា​នេះ។


ទឹកជំនន់ឡើងពេញផ្សារក្រាម ខេត្តកំពង់ឆ្នាំង។ (រូបថត pkaysour កាលពីឆ្នាំ២០១១)

រាជធានីភ្នំពេញ - លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ក្នុងថ្ងៃទី២ ខែតុលាថា គ.ជ.ប បានដាក់ចេញនូវប្រតិទិនរបស់ខ្លូនរួចរាល់ហើយ នូវកាលបរិច្ឆេតនានាក៏ដូចជាការកំណត់ថ្ងៃចុះឈ្មោះ [...]

អាមេរិក​ព្រមាន​ពលរដ្ឋ​ខ្លួន​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​សន្តិសុខ​នៅ​កម្ពុជា

អាមេរិក​ព្រមាន​ពលរដ្ឋ​ខ្លួន​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​សន្តិសុខ​នៅ​កម្ពុជា

ស្របពេលស្ថានការណ៍នយោបាយនៅកម្ពុជា ពុំទាន់មានភាពច្បាស់លាស់នៅឡើយ សហរដ្ឋអាមេរិកតាមរយៈ​ស្ថានទូត​របស់ខ្លួនប្រចាំនៅកម្ពុជា បានធ្វើការព្រមានប្រជាពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅ និងមានបំណងធ្វើដំណើរមកកម្ពុជា ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួក ជាពិសេសទាក់ទងនឹងករណីប្លន់ប្រដាប់អាវុធ លើជនជាតិ​អាមេរិក និងជនជាតិជប៉ុននាពេលថ្មីៗនេះ។ លោកខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថ បានពន្យល់ថា ករណីសន្តិសុខ ជារឿងធម្មតា។


ឯកអគ្គរដ្ឋទូតអាមេរិក (ខាងស្ដាំ) ប្រចាំនៅកម្ពុជា ក្នុងដំណើរអមមន្ត្រីជាន់ខ្ពស់អាមេរិកផ្សេងទៀត ទៅទស្សនាប្រាសាទអង្គរដ៏ល្បីរបស់កម្ពុជា កាលពីថ្ងៃទី១៦ខែវិច្ឆិការឆ្នាំ២០១២កន្លងទៅ។ (រូបថត ស្ថានទូតអាមេរិក)

រាជធានីភ្នំពេញ - [...]

អ្នក​ការសែត​អាជីព៖ រដ្ឋាភិបាល​ថ្មី​ត្រូវ​ពង្រឹង​សមត្ថភាព​អ្នក​នាំ​ពាក្យ​របស់​ខ្លួន

អ្នក​ការសែត​អាជីព៖ រដ្ឋាភិបាល​ថ្មី​ត្រូវ​ពង្រឹង​សមត្ថភាព​អ្នក​នាំ​ពាក្យ​របស់​ខ្លួន

អ្នកការសែតខ្មែរល្បីៗមួយចំនួន បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងនូវសមត្ថភាពរបស់អ្នកនាំពាក្យខ្លួន នៅប្រចាំ​ក្រសួង ឬស្ថាប័ននីមួយៗរបស់រដ្ឋ ត្រូវតាមដានព័ត៌មានឲ្យបានជាប់លាប់ និងត្រូវឆ្លើយជាមួយអ្នកការសែត នៅពេលដែល​ពួកគេសាកសួរ ដោយជៀសវាងប្រើពាក្យថា«មិនដឹង» ចំពោះហេតុការណ៍ដែលបានកើតឡើងនៅក្នុងស្ថាប័នរបស់ខ្លួន។


វេទិកាអ្នកនិពន្ធសារព័ត៌មាន នៅថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៣ នៅសណ្ឋាគារសាន់វេ។ (រូបថត MONOROOM.info/ O.Bory)

រាជធានីភ្នំពេញ - ថ្លែងនៅក្នុងវេទិកាអ្នកនិពន្ធសារព័ត៌មានក្រោមប្រធានបទ «សម្លឹងមើលប្រទេសកម្ពុជាក្នុងរយៈ ពេល​៥ឆ្នាំខាងមុខ» ដែលរៀបចំធ្វើដោយក្លឹបអ្នកការ សែតកម្ពុជា នៅថ្ងៃនេះ លោក ប៉ែន បូណា [...]

ពលរដ្ឋ​ខឹង​សម្បារ នឹង​ការ​ដាក់​ពង្រាយ​កង​កម្លាំង​ជុំ​វិញ​រោង​ចក្រ SL

ពលរដ្ឋ​ខឹង​សម្បារ នឹង​ការ​ដាក់​ពង្រាយ​កង​កម្លាំង​ជុំ​វិញ​រោង​ចក្រ SL

ជាថ្មីម្ដងទៀត ការដាក់ពង្រាយកងកម្លាំងបង្ក្រាបកុបកម្ម ច្រើនហួសប្រមាណ នៅតាមចំណុចនានាជុំវិញរោងចក្រអេសអ៊ិល ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៣ មិនត្រឹមតែធ្វើឲ្យកម្មករអ្នកតវ៉ា មិនសប្បាយចិត្តប៉ុណ្ណោះទេ តែបានប៉ះពាល់ទៅដល់ជិវភាព របស់ប្រជាពលរដ្ឋអ្នករស់នៅទីនោះ រួមនឹងអ្នកដំណើរឆ្លងកាត់នោះផង។


កងកម្លាំងសមត្ថកិច្ចបង្ក្រាបកុបកម្ម រាប់ពាន់នាក់ ដែលត្រូវបានបញ្ជូនទៅកាន់តំបន់ជុំវិញរោងចក្រអេសអ៊ិល។ (រូបថត ហ្វេសប៊ុក)

ទីក្រុងប៉ារីស - នៅថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៣ កងកម្លាំងសមត្ថកិច្ច ច្រើនជាង២ពាន់នាក់ ត្រូវបានយកទៅដាក់​ពង្រាយ​នៅជុំវិញរោងចក្រ អេសអ៊ិល (SL) និងនៅចំណុចជាច្រើនទៀត ដើម្បិរងចាំទប់ស្កាត់ក្បួនដង្ហែរបស់​ក្រុមកម្មករនៃ​រោងចក្រ​នេះ ដែលបានធ្វើ​ចលនាទាមទារតាំងពីព្រឹកមកនោះ។ [...]

ជា មុនី មិន​ស្វាគមន៍​ចំពោះ​ការ​ដោះ​លែង ប៊ន សំណាង និងសុខ សំអឿន

ជា មុនី មិន​ស្វាគមន៍​ចំពោះ​ការ​ដោះ​លែង ប៊ន សំណាង និងសុខ សំអឿន

គ្រាន់តែប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពួល បានប្រកាសដោះលែងលោក ប៊ន សំណាង និងលោក សុខ សំអឿន ថាមិនមានទោសពៃរិ៍ទេនោះ មជ្ឈដ្ឋានជាតិនិងអន្តរជាតិ បានសម្តែងការសាទរភ្លាមៗ ចំពោះជនជាប់ចោទទាំងពីរ ដែល​ត្រូវតុលាការដោះលែងឲ្យមាន សេរីភាពឡើងវិញ។ ក៏ប៉ុន្តែដើមបណ្តឹងរដ្ឋប្បវេណីនិងត្រូវជាប្អូនប្រុសបង្កើតលោក ជា វិជ្ជា គឺលោក ជា មុនី ហាក់មិនមានការរំភើបអ្វីនោះទេ ចំពោះការដោះលែងនេះ ដោយលោក អះអាងថា រឿងនេះវាគ្មានអ្វី​​ចម្លែក​ឡើយ។


លោក​ ប៊ន សំណាង និងលោក សុខ សំអឿន ដែលត្រូវបានបណ្ដើរពីពន្ធនាគារ មកដល់តុលាការកំពូល។ (រូបថត MONOROOM.info/ C. Thyrith)

រាជធានីភ្នំពេញ - អស់រយៈពេលជាង១០ ឆ្នាំមកហើយ ឃាតករសប្បនិមិត្តសម្លាប់លោក ជា វិជ្ជា គឺលោក ប៊ន សំណាង និងលោក សុខ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...