សុខ ឈុនអឿន អនុប្រធានរបស់ វន់ ពៅ ត្រូវបានដោះលែងវិញ
នៅព្រឹកថ្ងៃទី២០ ខែមករានេះ លោក សុខ ឈុនអឿន ប្រធានស្ដីទីសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានស្នងការរាជធានីភ្នំពេញដោះលែងវិញហើយ បន្ទាប់ពីបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៩ខែមករា ម្សិលមិញនេះ។ ជាការឃាត់ខ្លួនមួយ ដែលត្រូវបានធ្វើបានធ្វើឡើងយ៉ាងទាន់ហន់ គ្មានទាំងដីកាចាប់ខ្លួន និងគ្មានទាំងការបញ្ជាក់ពីមូលហេតុអ្វីទាំងអស់។
លោក សុខ ឈុនអឿន អនុប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ (រូបថត MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - រហូតដល់ម៉ោង ១០ព្រឹកថ្ងៃទី២០ ខែមករានេះ លោក សុខ ឈុនអឿន ទីប្រធានស្ដីទីសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបានស្នងការរាជធានីភ្នំពេញដោះលែងវិញហើយ បន្ទាប់ពីលោកត្រូវបានឃាត់ខ្លួនអស់មួយយប់ ។ [...]