ការចរចារបស់កម្មករ និងថៅកែរោងចក្រអូសេអង់ មិនមានលទ្ធផល
ក្រោយពីបញ្ចប់កិច្ចចរចាពហុភាគី របស់កម្មកររោងចក្រអូសេអង់ហ្គាមិន ទាមទារប្រាក់ព្យួរការងារ១០០% នៅថ្ងៃនេះ មេដឹកនាំសហជីព លោក ប៉ាវ ស៊ីណា បានអះអាងថា នៅទាន់មិនទទួលបានលទ្ធផលអ្វីនោះទេ និងបន្តចរចានៅព្រឹកស្អែកទៀត។
យីហោរោងចក្រ អូសេអង់ហ្គាមិន នៅនឹងរបងទ្វារោងចក្រ។ (រូបថត MONOROOM.info/ S. Tith)
វិបត្តិកាងារ - លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឱ្យទស្សនាវដ្ដី មនោរម្យ.អាំងហ្វូដឹង នៅម៉ោង៣រសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣នេះថា ការចរចាគ្នារវាង ភាគីរោងចក្រអូសេអង់ហ្គាមិន ភាគីសហជីពកម្មករ និងគណៈកម្មការដោះស្រាយបាតុកម្ម និងកូដកម្មរបស់ក្រសួងការងារនៅថ្ងៃនេះ [...]