Posts in ‘សង្គម’ Category

ព្រះសង្ឃ ប៊ុត ប៊ុនតិញ៖ ឈាង វុន បង្ខំ​ឲ្យ​លោក​ស្រាត និង​មាន​​ចំណែក​​ទិញ​​ស្រា​​ផឹក​​ក្នុង​​វត្ត

ព្រះសង្ឃ ប៊ុត ប៊ុនតិញ៖ ឈាង វុន បង្ខំ​ឲ្យ​លោក​ស្រាត និង​មាន​​ចំណែក​​ទិញ​​ស្រា​​ផឹក​​ក្នុង​​វត្ត

ក្រុមបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម ដែល​ដឹកនាំ​ដោយ​ព្រះ​សង្ឃ ប៊ុត ប៊ុនតិញ បាន​ផ្ញើរ​សារ​មួយ​ទៅ​លោក ឈាង វុន ប្រធាន​គណៈកម្មការ​ទី​៥នៃ​រដ្ឋសភា ឲ្យ​សុំ​ទោស​ព្រះសង្ឃ​ទូទៅ​ជា​សារធារណៈ ចំពោះ​ទង្វើ​ដែល​លោក​បាន​ប្រមាថ​មាក់​ងាយ​ព្រះ​សង្ឃ និង​ផ្តល់​ថវិការ​ឲ្យ​អ្នក​ប្រណាំង​ទូក យក​មក​ទិញ​ស្រា​ផឹក​ក្នុង​វត្ត​អារាម។ ការ​លើក​ឡើង​របស់​ក្រុម​ព្រះសង្ឃ​ខាង​លើ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ព្រឹក​ថ្ងៃ​ទី ០៤ ខែ​វិច្ឆកា​នេះ នៅ​ភោជនីយដ្ឋាន​បៃតង ។

ហេតុការណ៍ដែលដែលក្រុមព្រះសង្ឃ បាន​ថ្លែង​អះអាង​នេះ បាន​កើត​ឡើង កាល​ពី​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា​ម្សិល​ម៉ិញ នៅ​​ក្នុង​​វត្ត​​ពោធិយារ៉ាម ហៅ​វត្ត​ចាស់ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ ដំបូង​ឡើយ លោក ឈាង វុន គ្រាន់​តែ​ទៅ​សួរ​សុខ​ទុក្ខ កីឡាករ​ប្រណាំង​ទូក ដែល​មក​ស្នាក់នៅ​ក្នុង​វត្ត​ខាង​លើ​នេះ​តែ​ប៉ុណ្ណោះ [...]

រ៉ុង ឈុន៖ GMAC គួរ​រៀបចំ​ខ្លួន​​ឆ្លើយ​ចំពោះ​មុខ​រដ្ឋសភា

រ៉ុង ឈុន៖ GMAC គួរ​រៀបចំ​ខ្លួន​​ឆ្លើយ​ចំពោះ​មុខ​រដ្ឋសភា

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បាន​ស្នើ​សុំ​ឲ្យ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា GMAC នោះ ត្រឡប់​ទៅ​មើល​សេចក្តី​ថ្លែងការណ៍​របស់​លោក​ឲ្យ​បាន​ច្បាស់ មុន​នឹង​ធ្វើ​ប្រតិកម្ម​មក​រូប​លោក។ ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ លោក​បាន​រំលឹក​ថា អ្វី​ដែល​លោក​បាន​លើក​ឡើង ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី២៨ ខែតុលា​នោះ ជា​ការ​អះអាង​របស់ GMAC ដោយ​ផ្ទាល់​ខ្លួន​ឯង ជា​មួយ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ កាល​ពី​ដើម​សប្តាហ៍​មុន។

លោក រ៉ុង ឈុន បាន​និយាយ​ថា៖ «យើង​មិន​ចេះ​តែ​ចោទ​ប្រកាន់​អ្នកណា ឥត​មាន​មូលដ្ឋាន​ទេ។ សេចក្តី​ថ្លែងការណ៍​នេះ គ្រាន់​តែ​យើង​ដក​ស្រង់ ពី​សារព័ត៌មាន​ក្នុង​ស្រុក​មួយ ដែល​បាន​ចុះ​របាយការណ៍​ហិរញ្ញវត្ថុ​របស់ GMAC។ ក្នុង​របាយការណ៍​នោះ បាន​ចង្អុល​បង្ហាញ​ថា បាន​ផ្តល់​លុយ​ទៅ​ក្រសួង​ពាណិជ្ជកម្ម ៥០០០ (ប្រាំ​ពាំន់​ដុល្លារ​អាមេរិក) [...]

ភ្នំពេញ​ល្បី​ឈ្មោះ ថា​សម្បូរ​បឹង​បួ​ពេល​មាន​ភ្លៀង (vdo)

នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែវិច្ឆិកានេះ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ចាប់​ពីរ​ម៉ោង​៤​ទៀប​ភ្លឺ រហួត​ដល់​ម៉ោង​៧​ព្រឹក។ ទឹក​ភ្លៀង​បាន​ធ្វើ​ឲ្យ​លិច​ផ្លូវ ហើយ​នឹង​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ថែម​ទៀត បង្ក​ឲ្យ​អ្នក​លក់​ដូរ និង​អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន បាន​ត្អូញត្អែរ​ពី​បញ្ហា​ទាំង​នេះ​យ៉ាង​ខ្លាំង។

ក្នុងបទសម្ភាស ជា​មួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ យុវជន​ម្នាក់​ឈ្មោះ វិចិត្រ ដែល​រស់​នៅ​សង្កាត់​ស្ទឹង​មាន​ជយ័ ខណ្ឌ​មាន​ជ័យ បាន​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​លិច​ទឹក វា​លំបាក​ណាស់។ យុវជន​បាន​ត្អូញ​ត្អែរ​បែប​នេះ ជា​មួយ​នឹង​ការ​បង្ហាញ​ម៉ូតូ​របស់​ខ្លួន ដែល​បាន​រលត់​ក្នុង​ទឹក ធាក់​លែង​ឆេះ។

ចំពោះ អ៊ំប្រុស វ៉ាយ ដែលជាអាជីវករលក់កង់ នៅសង្កាត់ស្ទឹងមានជយ័ បានមានប្រសាស៍ថា ចាប់តាំង​ពីមាន​ការឈួសឆាយធ្វើផ្លូវថ្មីមក បណ្តាលអោយផ្លូវខាងមុខផ្ទះអ៊ំប្រុស លិចជ្រៅជាងពីមុន ហើយធ្វើការលក់ដូរ​មិន​ដាច់សោះ។ [...]

រដ្ឋសភា​កម្ពុជា​ជ្រើស​រើស​សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា នៃ​អង្គ​ចៅក្រម​ជា​លើក​ទី១

រដ្ឋសភា​កម្ពុជា​ជ្រើស​រើស​សមាជិក​នៃ​ឧត្តម​ក្រុម​ប្រឹក្សា នៃ​អង្គ​ចៅក្រម​ជា​លើក​ទី១

ការបោះឆ្នោតជ្រើសតាំង​សមាជិក​ថ្មី នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣ នីតិកាល​ទី៥ នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី០៣ ខែ​តុលា ឆ្នាំ​២០១៤​នេះ បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន ដោយ​មាន​វត្តមាន​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​លោក សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ផង។ ជា​លទ្ធផល រដ្ឋសភា​ជាតិ​នៃ​កម្ពុជា​បាន​ជ្រើស​តាំង​ជា​ផ្លូវការ លោក អ៊ិត រ៉ាឌី អាយុ ៦៤ ឆ្នាំ អតីត​ចៅក្រម​មក​ពី​ខេត្ត​ស្ទឹង​ត្រែង ជា​សមាជិក​ថ្មី នៃ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម សម្រាប់​អាណត្តិ​ប្រាំ​ឆ្នាំ និង​ជា​លើក​ទី​ដំបូង តាំង​ពី​ព្រះ​រាជា​ណាចក្រ​ទី​ពីរ ត្រូវ​បាន​បង្កើត​ឡើង​វិញ។

ក្នុងការបោះឆ្នោតជុំទីមួយ លោក អ៊ិត រ៉ាឌី មាន​សម្លេង​គាំទ្រ​៦០ សម្លេង អនុប្បវាទ ៤៤សម្លេង និង​មិន​ព្រម​១​សម្លេង ដែល​មិន​អនុញ្ញាត​ឲ្យ​លោក អ៊ិត រ៉ាឌី ជាប់​ក្នុង​ការ​ជ្រើស​តាំង​ឡើយ។ ប៉ុន្តែ [...]

មន្ទីរ​ពេទ្យ​គន្ធបុប្ផា ប្រតិកម្ម​នឹង​លិខិត​ចំហរ

មន្ទីរ​ពេទ្យ​គន្ធបុប្ផា ប្រតិកម្ម​នឹង​លិខិត​ចំហរ

តើវាជាប្រតិកម្ម ឬ​ការ​បក​ស្រាយ របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ទៅ​នឹង​សំបុត្រ​ចំហរ​មួយ របស់​អ្នកស្រី សូរ ច័ន្ទរង្សី ម្ដាយ​ទារក​មួយ​រូប ដែល​បាន​យក​កូន​ឈ្លក់​ទឹក​ដោះ ទៅ​កាន់​មន្ទីរពេទ្យ​នេះ​ទាំង​យប់ ដើម្បី​សុំ​ឲ្យ​មន្ទីរ​ពេទ្យ​ជួយ​សង្គ្រោះ កូន​ទើប​នឹង​កើត​របស់​ខ្លួន​ឬ? ទេ! មិន​មែន​ជា​ប្រតិកម្ម ហើយ​ក៏​មិន​មែន ​ជា​ការ​បក​ស្រាយ​អ្វី​ដែរ។ តែ​ប្រធាន​ស្ថាបនិក​ មន្ទីរ​ពេទ្យ​គន្ធបុប្ផា លោក ប៊េអាត រីចឆ្ន័រ (Beat Richner) បាន​ហៅ​អ្នក​សារព័ត៌មាន​ របស់​ទស្សនាវដ្ដី ទៅ​ជួប​ដើម្បី​ធ្វើការ​«ព្រមាន» និង​បង្គាប់​ឲ្យ​ទស្សនាវដ្ដី​ត្រូវ​ធ្វើ​ការ​ «សុំ​ទោស» ​ជា​ដាច់ខាត។

សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចលើនេះ

សម្រាប់លោកវេជ្ជបណ្ឌិត រីឆន័រ លិខិត​ចំហរ​នោះ ជា​ការ​ចុះ​ផ្សាយ​ នូវ​ព័ត៌មាន​«មិន​ពិត និង​បំភ្លើស» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...