
ហ្វេសប៊ុកនគរបាលជាតិថា K01 គ្មានតួនាទីធ្វើចរាចរណ៍ទេ
សង្គ្រាមពាក្យសម្ដី បានផ្ទុះឡើងតាំងពីច្រើនសប្ដាហ៍មកហើយ ជុំវិញសកម្មភាពរបស់បុរស ជាអ្នកសារព័ត៌មានម្នាក់ ដាក់រហស្សនាម «K01» និងគ្នីគ្នា ដែលបានដើរដាក់គោលដៅ ដើម្បីធ្វើការចាប់ឃាត់យានយន្ដ ដែលមិនបានគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន។ ការចុះឃាត់យានយន្ដនោះ ធ្វើឡើងក្រោមទម្រង់នៃការស្ម័គ្រចិត្ត និងមើលពីខាងក្រៅ ហាក់ដូចជាចង់បង្រៀន ទៅកាន់បណ្ដាជន ដែលប្រើប្រាស់ទ្រូងថ្នល់ ឲ្យយល់ដឹងពីការធ្វើចរាចរណ៍ និងច្បាប់ទម្លាប់។ សកម្មភាពនោះ ថែមទាំងត្រូវបានថតផ្សាយបន្តផ្ទាល់ ដាក់នៅលើបណ្ដាញសង្គម នោះផងទៀត។
ប៉ុន្តែ...
បញ្ហានៅត្រង់ថា តើបុរស «K01» និងក្រុមគូកន មានភាពស្របច្បាប់ប៉ុណ្ណា ក្នុងការចុះចាប់ឃាត់យានយន្ដ និងធ្វើការអប់រំមហាជន ហើយរហូតដល់ពេលខ្លះ បានប្រើប្រាស់នូវពាក្យសម្ដីមិនសមរម្យ ដូចជាពាក្យ «លោកឯងអត់ខួរ» «លោកឯងល្ងង់» ឬ«លោកឯងមិនចេះគិតពិចារណា»ជាដើមនោះ? ឬមួយបុរស «K01» [...]