Posts in ‘សង្គម’ Category

ទីបំផុត ចៅសង្កាត់ CNRP ថ្មីបានបន្ទប់សង្កាត់ធ្វើការហើយ!

ទីបំផុត ចៅសង្កាត់ CNRP ថ្មីបានបន្ទប់សង្កាត់ធ្វើការហើយ!

«សាលាសង្កាត់ ជាកម្មសិទ្ធិ​របស់រដ្ឋ មិនមែនជារបស់ឯកជនទេ! សូមបងប្អូនប្រជាពលរដ្ឋជ្រាប ជាដំណឹង។» នេះ ជាសាររិះគន់មួយ ដែលយកគំរូ តាមសារ«មីក្រូហិរញ្ញវត្ថុ»ដ៏ល្បី នៅក្នុងរយៈពេល នៃការផ្លាស់ប្ដូរតំណែង នៃមេឃុំ ឬចៅសង្កាត់ ទើបជាប់ឆ្នោតថ្មី មួយចំនួន ដែលត្រូវបានមេឃុំ ឬចៅសង្កាត់ចាស់ បដិសេធមិនព្រមប្រគល់បន្ទប់ចៅសង្កាត់ នៅក្នុងអាគារសាលាឃុំ ឬសាលាសង្កាត់ឲ្យធ្វើការ ក្រោមហេតុផលថា អាគារនោះសង់ឡើង ដោយគណបក្សប្រជាជនកម្ពុជា ឬដោយថវិកាផ្ទាល់ខ្លួន របស់មេឃុំ ឬចៅសង្កាត់ចាស់។

ហើយនេះ ជាករណីរបស់លោក ជិន សុខង៉េង ដែលទើបនឹងជាប់ឆ្នោត ជាចៅសង្កាត់ថ្មី មកពីគណបក្សសង្គ្រោះជាតិ ក្នុងសង្កាត់សាលាកម្រើក ក្រុងសៀមរាប មុននឹងត្រូវបានចៅសង្កាត់ចាស់ មកពីគណបក្សប្រជាជនកម្ពុជា បើកសោរប្រគល់បន្ទប់ចៅសង្កាត់ ឲ្យលោកបានចូលធ្វើការពេញលេញ ក្នុងព្រឹកថ្ងៃទី១១ ខែកក្កដានេះ។ ចៅសង្កាត់ថ្មីវ័យក្មេង [...]

កឹម សុខា ប្រកាសទៅចូលរួមបុណ្យខួប១ឆ្នាំ នៃមរណភាព កែម ឡី

កឹម សុខា ប្រកាសទៅចូលរួមបុណ្យខួប១ឆ្នាំ នៃមរណភាព កែម ឡី

សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ ដែលចេញផ្សាយនៅថ្ងៃសៅរិ៍នេះ បានសរសេរថា លោក កឹម សុខា ប្រធានគណបក្ស នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមក្នុងពិធីបុណ្យរំលឹកខួប១ឆ្នាំ នៃការស្លាប់ របស់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងនយោបាយដ៏ល្បីឈ្មោះ ដែលត្រូវបានបាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈ កាល់តិច ស្ថិតនៅស្ដុបបូកគោ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​មុន។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា ការចូលរួមរំឭកវិញ្ញាណក្ខ័ន្ធនេះ នឹងត្រូវប្រព្រឹត្តិទៅ ក្នុងថ្ងៃទី៩ ខែកក្កដា ស្អែកនេះ វេលាម៉ោង ២ និង៣០នាទីរសៀល នៅទីតំកល់សពលោក កែម ឡី ស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ

ការធ្វើពិធីបុណ្យខួប១ឆ្នាំ នៃមរណភាពលោក កែម ឡី អ្នកធ្វើអត្ថាធិប្បាយ​នយោបាយដ៏ល្បីឈ្មោះ នៅក្នុងទឹកខេត្តតាកែវ ដែលជាស្រុកកំណើតរបស់លោកនេះ ត្រូវបានរៀបចំឡើង [...]

ជាង​១០០​អង្គការ ស្នើ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​ឃាតកម្ម កែម ឡី

ជាង​១០០​អង្គការ ស្នើ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​លើ​ឃាតកម្ម កែម ឡី

ជិតមួយឆ្នាំ ក្រោមឃាតកម្មបាញ់សម្លាប់យ៉ាងសាហាវ ទៅលើអ្នកស្រាវជ្រាវផ្នែកសង្គម និងនយោបាយ លោក កែម ឡី នៅកណ្ដាលរាជធានីភ្នំពេញ អង្គការសង្គមស៊ីវិល ច្រើនជាង១០០អង្គការសមាគម បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ នៅថ្ងៃនេះ អំពាវនាវឲ្យមានការស៊ើបអង្កេត ដោយឯករាជ្យ ទៅលើសំនុំរឿងដ៏រសើបមួយនេះ។

សម្រាប់អង្គការសង្គមស៊ីវិល ទាំង១០៧ស្ថាប័ននោះ បានបញ្ជាក់ថា យុត្តិធម៌សម្រាប់លោក កែម ឡី ក្រុមគ្រួសារ មិត្តភ័ក្រ និងសហការីរបស់លោក នៅមិនទាន់រកឃើញនៅឡើយ ខណៈការស៊ើបអង្កេត ទៅលើករណីបាញ់សម្លាប់ យ៉ាងសាហាវព្រៃផ្សៃនេះ នៅមិនទាន់មានតម្លាភាព និងមានពោរពេញដោយមន្ទិសសង្ស័យជាច្រើន។ សេចក្ដីថ្លែងការណ៍បានអះអាងបន្តថា មន្ទិលសង្ស័យទាំងនោះ មិនទាន់មានការបកស្រាយ ឲ្យច្បាស់លាស់នោះទេ។ 

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ១០០​ស្ថាប័ន [...]

តុលាការ​ខ្មែរ ជា​កន្លែង​លេង​«បាយ​ឡុក​បាយ​ឡ​របស់​ក្មេង​អវិជ្ជា»

តុលាការ​ខ្មែរ ជា​កន្លែង​លេង​«បាយ​ឡុក​បាយ​ឡ​របស់​ក្មេង​អវិជ្ជា»

ជាប្រតិកម្មដោយមិនផ្ទាល់មួយ ធ្វើឡើងដោយប្រធានគណបក្សអំណាចខ្មែរ បន្ទាប់ពីពាក្យបណ្ដឹងមួយ របស់អ្នកគាំទ្រចេញមុខម្នាក់ របស់គណបក្សប្រជាជនកម្ពុជា ប្ដឹងលោក សាន្ដ ប៊ុនធឿន អ្នកសារព័ត៌មានតាមបណ្ដាញសង្គម ត្រូវបានដាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីម្សិលម៉ិញ ក្រោមបទ«ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»។ ដើមបណ្ដឹង ដែលគេស្គាល់ថា ជាកញ្ញា ធី សុវណ្ណថា «ចៅតា» និងជាម្ចាស់បណ្ដឹងជាច្រើនផ្សេងទៀត ដែលបណ្ដាលឲ្យមានការចាប់ចងមនុស្សជាច្រើន នៅក្នុងរយៈកាលកន្លងមក។

លោក សួន សេរីរដ្ឋា បានពន្យល់ថា៖ «តុលាការស្រុកខ្មែរ វាអស់ប្រសិទ្ធិភាព ក្លាយទៅជាកន្លែងលេងបាយឡុកបាយឡ របស់ក្មេងអវិជ្ជា ដោយសារ​តែ​ស្ថាប័ននេះ មិនបានយកចិត្តទុកដាក់ ជួយដោះស្រាយរកយុត្តិធម៌ ឲ្យពលរដ្ឋរងគ្រោះទេ បែជាបណ្តោយ ឲ្យក្មេងៗអវិជ្ជាប្រើប្រាស់ សម្រាប់ដាក់​ពាក្យប្តឹង​លេង ជាល្បែងកែកំសាន្ត»។

ប៉ុន្តែមិនមែន តែករណីបណ្ដឹងរបស់កញ្ញា ធី [...]

ហ៊ុន សែន បន្ទោស​មន្ត្រី​ដែល​គិត​តែ​«សុំ​យោបល់»​ពី​លោក

ហ៊ុន សែន បន្ទោស​មន្ត្រី​ដែល​គិត​តែ​«សុំ​យោបល់»​ពី​លោក

«ស្អីសុំយោបល់ ស្អីសុំយោបល់» លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងដូច្នេះ ដើម្បីរិះគន់ទៅដល់មន្ត្រីគ្រាក់ៗរបស់លោក ដែលចេះតែមកសុំយោបល់ពីលោក ក្នុងការសម្រេចកិច្ចការអ្វីមួយ ដោយមិនចេះធ្វើខ្លួនឯង។ តែលោកបានសរសើមន្ត្រីមួយចំនួន ដែលបានធ្វើការងារទាំងនោះរួចហើយ និងបានរៀបចំជារបាយការណ៍ បញ្ជូនមកលោក ដោយគ្រាន់តែសរសេរបន្ថែម នៅលើរបាយការណ៍នោះថា «រង់ចាំយោបល់ជាយថាហេតុ»។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ ដល់សិស្សសាលាភូមិន្ទរដ្ឋបាល នៅព្រឹកថ្ងៃទី២៦ ខែមិថុនានេះ លោក ហ៊ុន សែន បានបន្ទោសមន្ត្រីដែលថាអង្គុយ ចាំតែការណែនាំពីលោកថា៖ «ណែនាំស្អី ម៉េចក៏មិនព្រមធ្វើ(ខ្លួនឯង)? បើស្អីក៏ត្រូវសុំយោបល់ មិនបាច់ចាំមានក្រសួងទេ អញ្ចឹងនាយករដ្ឋមន្ត្រីម្នាក់ឯង ធ្វើបានហើយ»។

បុរសខ្លាំង ដែលកាន់អំណាចនៅកម្ពុជា តាំងពីបីទសវត្សន៍ជាងរូបនេះ បានពន្យល់របៀបធ្វើការ ទៅដល់មន្ត្រីរបស់លោកថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...