Posts in ‘នយោបាយ’ Category

ISIS ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម ប្រឆាំង​ព្យុហយាត្រា​យោធា​នៅ​អៀរ៉ង់

ISIS ប្រកាស​ទទួល​ស្គាល់​ភេរវកម្ម ប្រឆាំង​ព្យុហយាត្រា​យោធា​នៅ​អៀរ៉ង់

មនុស្សយ៉ាងតិច ២៩នាក់ បានស្លាប់ និង៥៧នាក់ បានរងរបួស នៅព្រឹកថ្ងៃសៅរ៍នេះ ក្នុងព្រឹត្តិការណ៍ វាយប្រហារភេរវកម្មមួយ បង្កឡើងដោយក្រុមយុទ្ធជនមួយក្រុម ប្រឆាំងនឹងព្យុហយាត្រាយោធា ដែលត្រូវបានរៀបចំធ្វើ ក្នុងក្រុង «Ahvaz» ភាគនារតីនៃប្រទេសអៀរ៉ង់។ អង្គការភេរវនិយម ហៅថា រដ្ឋអ៊ីស្លាម (ពាក្យ​អារ៉ាប់​ហៅ Daech ពាក្យ​កាត់​​បារាំង​​ហៅ EI ​​​អង់គ្លេស​​​ហៅ ISIS) បានចេញមុខនៅមុននេះបន្តិច ប្រកាសទទួលស្គាល់ទង្វើដ៏រង្គាល ថាជាស្នាដៃរបស់ក្រុមខ្លួន។

​ទីភ្នាក់ងារឃោសនា​ផ្លូវការ ​របស់ក្រុមនេះ ឈ្មោះ «Amaq» បានសរសេរឲ្យដឹងថា៖ «ក្រុមយុទ្ធជន​នៃ​រដ្ឋអ៊ីស្លាម បានវាយប្រហារ ទៅលើការជួបជុំ នៃកងកម្លាំងអៀរ៉ង់ នៅក្នុងក្រុង "Ahvaz"»។

រ៉ូណា ស្មីត នឹង​បង្ហាញ​របាយការណ៍​ស្ដីពី​​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​២៦កញ្ញា

រ៉ូណា ស្មីត នឹង​បង្ហាញ​របាយការណ៍​ស្ដីពី​​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅ​ថ្ងៃ​២៦កញ្ញា

សេចក្ដីប្រកាសព័ត៌មានមួយ របស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា បានឲ្យដឹងកាលពីម្សិលម៉ិញថា នៅថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ​ទទួល​បន្ទុក​បញ្ហា​សិទ្ធិ​មនុស្ស​ ប្រចាំនៅកម្ពុជា នឹងបង្ហាញរបាយការណ៍​ប្រចាំឆ្នាំ របស់​អ្នកស្រី នៅចំពោះអង្គប្រជុំ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់ អ.ស.ប ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស។

អត្ថបទរបស់ការិយាល័យឧត្ដមស្នងការ បានបញ្ចាក់ទៀតថា អ្នកស្រី រ៉ូណា ស្មីត នឹងបង្ហាញ ទៅលើសេចក្តីបន្ថែម នៃរបាយការណ៍នោះ ដែលមានទាក់ទង នឹងការបោះឆ្នោតជាតិ ខែកក្កដា កន្លងមកនេះផងដែរ។ សេចក្ដីប្រកាសព័ត៌មាន បានបន្តថា៖ «បន្ទាប់ពីបទបង្ហាញនេះមក នឹងមានកិច្ចសន្ទនាអន្តរកម្មមួយ»។

ប្រិយមិត្តនៅជុំវិញពិភពលោក [...]

នាយ​ទាហាន​រ៉ូស្ស៊ី​ម្នាក់ ប្រកាស​ចិញ្ច្រាំ​សាច់​មេដឹកនាំ​ប្រឆាំង ឲ្យ​ដូច​សាច់គោ​ចិញ្ច្រាំ​ចំហុយ

នាយ​ទាហាន​រ៉ូស្ស៊ី​ម្នាក់ ប្រកាស​ចិញ្ច្រាំ​សាច់​មេដឹកនាំ​ប្រឆាំង ឲ្យ​ដូច​សាច់គោ​ចិញ្ច្រាំ​ចំហុយ

«ខ្ញុំសន្យាថា នឹងចិញ្ច្រាំសាច់អ្នកឯង ឲ្យដូចជាសាច់គោចិញ្ច្រាំចំហុយ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ» នេះ ជាសំដីអះអាងឡើង របស់ឧត្ដមសេនីយ៍ស្និតប្រធានាធិបតីរ៉ុស្ស៊ី គឺលោក «Viktor Zolotov» នៅក្នុងវីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ កាលពីសប្ដាហ៍មុន ដើម្បីបបួលមេដឹកនាំប្រឆាំង ដ៏សំខាន់ របស់ប្រទេសរ៉ុស្ស៊ី លោក «Alexeï Navalny» ឲ្យចូលមកប្រកួត «មួយទល់នឹងមួយ» ជាមួយលោក។

លោក «Viktor Zolotov» អតីតភ្នាក់ងារសម្ងាត់ «KGB» និងជាអតីតអង្គរក្ស ក្នុងទសវត្សរ៍ឆ្នាំ៩០ របស់លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានបន្តថា៖ «មកដល់ពេលនេះ គ្មាននរណាម្នាក់ បានឲ្យមេរៀន ដែលស័ក្ដិសម និងដ៏ម៉ឺងម៉ាត់ រហូតដល់អ្នកឯងឈ្ងៀមថ្លើមនោះទេ»។

ឧត្ដមសេនីយ៍រូបនេះ ដែលជាមេបញ្ជាការ នៃកងទាហានឆ្មាំជាតិរ៉ុស្ស៊ី ប្រមាណជា ៤០០ ០០០នាក់ ដែលជាកងពលដាច់ដោយឡែក ពីកងទ័ពរ៉ុស្ស៊ី តែស្ថិតនៅក្រោមបញ្ជា [...]

សម រង្ស៊ី៖ «អសនៈ​កម្ពុជា​នៅ អ.ស.ប [គួរ]​ត្រូវ​ដាក់​ឲ្យ​នៅ​ទំនេរ»

សម រង្ស៊ី៖ «អសនៈ​កម្ពុជា​នៅ អ.ស.ប [គួរ]​ត្រូវ​ដាក់​ឲ្យ​នៅ​ទំនេរ»

នៅយប់ថ្ងៃសៅរ៍ទី ១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានរំលឹកឡើងវិញ អំពីបំណងរបស់ក្រុមសមាជិក​សភា​អ៊ឺរ៉ុប​មួយចំនួន ដែលចង់ស្នើទៅសហគមន៍អន្តរជាតិ ឲ្យទុកអសនៈនៃប្រទេសកម្ពុជា នៅអង្គការសហប្រជាជាតិ (អ.ស.ប) ឲ្យនៅទំនេរ។ ប៉ុន្តែបំណងខាងលើ មិនត្រូវបានបញ្ចូល នៅក្នុង ដំណោះស្រាយ ដែលទទួលបានការអនុម័តជាឯកច្ឆ័ន្ទ ដោយសម័យប្រជុំពេញអង្គ នៃសភាអ៊ឺរ៉ុប កាលពីថ្ងៃទី១៣ ខែកញ្ញានោះទេ។

បំណងរបស់ក្រុមអ្នកតំណាងរាស្ត្រ សភាអ៊ឺរ៉ុប មួយក្រុមនោះ ត្រូវបានលើកឡើង នៅក្នុងញត្តិស្នើដំណោះស្រាយ លេខ «B8-0377/2018» នៅត្រង់ចំណុចទី១០ ដោយមានខ្លឹមសារជាអាទិ៍ថា៖ [...]

របប​ក្រុង​ភ្នំពេញ ថា​សហភាព​អ៊ឺរ៉ុប​ការពារ​ក្រុម​ជ្រុល​និយម​កម្ពុជា

របប​ក្រុង​ភ្នំពេញ ថា​សហភាព​អ៊ឺរ៉ុប​ការពារ​ក្រុម​ជ្រុល​និយម​កម្ពុជា

ដំណោះស្រាយ​១៣ចំណុច របស់សភាអ៊ឺរ៉ុប ដែលត្រូវបានអនុម័ត ជាឯកច្ឆ័ន្ទ ដោយក្រុមអ្នកតំណាងរាស្ត្រអ៊ឺរ៉ុប ក្នុងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ទទួលរងប្រតិកម្មខ្លាំងៗ ពីសំណាក់ស្ថានបេសកកម្ម នៃកម្ពុជា ប្រចាំនៅសហភាពអ៊ឺរ៉ុប ដោយហៅសេចក្ដីសម្រេចមួយនេះ ថាធ្វើឡើង ដោយយោងតាមសំដី និងតាមការចង្អុលបង្ហាញ របស់លោក សម រង្ស៊ី តែម្នាក់។

សភាអ៊ឺរ៉ុប ក្នុងក្រុងស្ត្រាស្បួរិ៍ (ប្រទេសបារាំង) បានអនុម័ត្រនូវសេចក្ដីសម្រេច ជា​«ដំណោះស្រាយ»​មួយលេខ «​P8_TA(2018)0346» ដើម្បីអំពាវនាវ (បើនិយាយតាមភាសាការទូត) តែមានអត្ថន័យ ជាការដាក់កំហិត (បើនិយាយក្នុងភាសាសាមញ្ញ) ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីប្ដូរនយោបាយ ឲ្យងាកមករកមាគ៌ាដឹកនាំ តាមបែបលទ្ធិប្រជាធិបតេយ្យវិញ។

នៅក្នុងសម័យប្រជុំពេញអង្គ របស់ស្ថាប័នអ៊ឺរ៉ុប [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...